ជំហាន ថយក្រោយ ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី
02/10/2012 08:20
ចាប់តាំងពីថ្ងៃទី១តុលា បុគ្គលឹកទាំងឡាយនៃស្ថាប័ន អភិវឌ្ឍន៍អន្តជាតិអាមេរិក(USAID)ដកចេញពីរុស្ស៊ីជា ផ្លូវការ បញ្ឈប់បេសកកម្មរបស់ស្លួនខ្លួនក្រោយរយះ ពេល២០ឆ្នាំធ្វើ សកម្មភាព តាមសំណូមពររបស់មូស្គូ។ ទោះបីជាវ៉ាស៊ីនតោន អះអាងថា៖ការបិទការិយាល័យដំណាងនៃ USAIDនៅ រុស្ស៊ីមិនជះឥទ្ឋិពលដល់ទំនាក់ ទំនងទ្វេភាគី ទេប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគពិនិត្យថាសេចក្តីសំរេចនេះបានរារាំងដំណើរការ កែលំអរទំនាក់ទំនងរវាងប្រទេសទាំង២អាមេរិករុស្ស៊ី។

រូបថតInternet Vovworld-USAIDត្រូវបានបង្កើតឡើងនាឆ្នាំ១៩៦១។ស្ថាប័ននេះទទួលបន្ទុកបញ្ហាផ្តល់ជំនួយស៊ីវិលនៅឯបរទេសសំដៅជួយអភិវឌ្ឍន៍ប្រជាធិយតេយ្យ សេដ្ឋកិច្ច សុខាភិបាល ផ្តល់ជំនួយមនុស្សធម៏ជាបន្ទាន់ និងទប់ស្កាត់ជំលោះនៅប្រទេស ជាង១០០នៅលើសកលលោក។ស្ថាប័ននេះបើកការិយាល័យដំណាងនៅទីក្រុង មូស្គូកាលពីឆ្នាំ១៩៩២។ក្នុង២០ឆ្នាំកន្លងមកស្ថាប័ននេះបានផ្តល់ប្រាក់ ជំនួយប្រមាណ២ពាន់៧រយលានដុល្លារអាមេរិកនៅរុស្ស៊ី។ជនរុស្ស៊ីចំនួន៦០នាក់ និងជនអាមេរិកចំនួន១៣នាក់កំពុងធ្វើការនៅការិយាល័យដំណាងនៃស្ថាប័ននេះ។ប៉ុន្តែក្នុងអំឡុង១ទស្សវត្តកន្លងមកចំនួនប្រាក់ជំនួយនេះកាន់តែបានកើនឡើង និងត្រូវបានផ្តល់ឲ្យអង្គការសិទ្ឋិមនុស្សនិងពង្រឹងសង្គមសីវិលនានានៅរុស្ស៊ី។ USAIDបានលៃទុកប្រាក់ភាគច្រើនឲ្យGolos ជាអង្គការរាប់សន្លឹកឆ្នោតឯកត្តនាម ១តែមួយគត់នៅរុស្ស៊ី។ USAIDបញ្ឈប់បេសកកម្មរបស់ខ្លួននៅរុស្ស៊ីចាប់តាំងពីថ្ងៃទី១តុលា2012 (រូបថតInternet) សេចក្តីសំរសចបិទការិយាល័យដំណាងរបស់ USAIDត្រូវបានក្រសួងការបរទេស រុស្ស៊ីប្រកាសជាសាធារណះកាលពីថ្ងៃទី១៨កញ្ញាកន្លងទៅ។ដោយការអធិប្បាយថា ស្ថាប័ននេះបានរិះរកវិធីបង្កឥទ្ឋិពលទៅលើដំណើរកានយោបាយ ការបោះឆ្នោត នៅគ្រប់ជាន់ថ្នាក់តាមរយះការបែងចែកខ្ទង់ប្រាក់ជំនួយ មូស្គូបានអះអាងថា៖ សង្គមសីវិលនៅរុស្ស៊ីបានធំពេញរូបពេញរាងទាំងស្រុងនិងមិនត្រូវការការបញ្ជាណែ នាំពីខាងក្រៅទេ។តាមលទ្ឋផលនៃការស្ទង់មតិបានសរឲ្យឃើញថាៈជនជាង៧៥% បានសំដែងការគាំទ្រចំពោះសេចក្តីសំរេចរបស់រដ្ឋាភិបាលនិងចាត់ទុកថា៖ប្រការ នេះមានផលប្រយោធន៏ចំពោះប្រទេសជាតិ។ក្នុងពេលនោះមានតែ១០,៥%ពិនិត្យ ថា៖ប្រការនេះបណ្តាលឲ្យមហន្តរាយចំពោះរុស្ស៊ី។ដោយហេតុនេះមជ្ឈដ្ឋានអ្នក វិភាគនយោបាយនៅរុស្ស៊ីថា៖សេចក្តីសំរេចរបស់មូស្គូបញ្ឈប់សកម្មភាពរបស់ USAIDលើដែនដីរុស្ស៊ីគឺទាន់ពេលវេលានិងមានភស្តុតាងទាំងស្រុង។ ក្នុងពេលនោះសេចក្តីសំរេចពោលខាងលើរបស់មូស្គូបានបង្ករលកប្រតិកម្មពីមជ្ឈ ដ្ឋាអ្នកនយោបាយនិងអ្នកផ្សព្វផ្សាយអាមេរិក។ក្រសួងការបរទេសអាមេរិកបាន ប្រកាសថា៖អាមេរិកសោកស្តាយនិងបដិសេដទស្សនះដែលចាត់ទុកថា៖ USAID ធ្វើអន្តរាគមចូលក្នុងជីវិតនយោបាយរបស់រុស្ស៊ី។ ឯកាសែតនិងទីភ្នាក់ងារសាព័ត៏មានជាច្រើនរបស់អាមេរិកបានចាត់ទុកថា៖សេចក្តី សំរេច បញ្ឈប់សកម្មភាពរបស់ USAIDនៅរុស្ស៊ីគឺ ជំហាន ថយក្រោយ ក្នុងទំនាក់ ទំនងអាមេរិក-រុស្ស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំង២រុស្ស៊ី -អាមេរិក (រូបថតInternet) ជាក់ស្តែងគឺ សេចក្តីសំរេចនេះស្ថិតនៅផែនការកែទម្រង់នយោបាយរបស់ប្រធានា ធិបតីរុស្ស៊ីលោកVladimir Putin ក្រោយពីជាប់ឆ្នោត។ក្រោយពីវវិលត្រឡប់មកវិមាន Kremlin វិញនាខែឧាភា២០១២ លោកVladimir Putinបានមានគំនិតប្រមូលផ្តុំរុញថយ ក្រោយគ្រោះអាសន្នអស្ថិរភាពដែលចាប់ផ្តើមពីភាគីប្រឆាំងនានានៅក្នុងប្រទេស។ពេលឡើងកាន់អំណាចនៅអាមេរិក ប្រធានាធិបតី B .Obama បានរិះរកឱកាស ដើម្បីចាប់ផ្តើមឡើងវិញនូរទំនាក់ទំនងជាមួយរុស្ស៊ីនិងទទួលបានលទ្ឋផលមួយចំនួន។ប៉ុន្តែប្រទេសទាំង២នៅមានការខ្វែងគំនិតលើបញ្ហាជាច្រើន ពីអំពើហិង្សានៅស៊ីរី កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដល់ចលនានិទាឃរដូវអារ៉ាប់ជាដើម។ក្នុងកាលះទេសះ នោះការដែលមូស្គូ បញ្ឈប់សកម្មភាពរបស់ USAIDត្រូវបានព្យាករណ៍ថាទំនាក់ទំនង អាមេរិក-រុស្ស៊ីនឹងឈានចូលដំណាក់កាលថ្មី១ប្រកបដោយរលកនានា៕
Related








