ជម្លោះនៅមជ្ឈិមបូព៌ាគំរាមកំហែងដល់អនាគតណាតូ
03/04/2026 08:58
[VOVWORLD] - ជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ មិនត្រឹមតែប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសសន្តិសុខនៅមជ្ឈិមបូព៌ា និងពិភពលោកប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់ទំនាក់ទំនងជាមូលដ្ឋានរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទៀតផង ខណៈពេលដែលសហរដ្ឋអាមេរិកបានគំរាមកំហែងដកខ្លួនចេញពីអង្គការណាតូ ដោយសារមិនទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន។

កាលពីថ្ងៃទី ១ ខែមេសា នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្កការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩មក ដែលសហរដ្ឋអាមេរិកដើរតួនាទីនាំមុខគេនិងមិនអាចជំនួសបាន។ Cờ NATO tung bay tại căn cứ quân sự Tapa, Estonia. Ảnh tư liệu: REUTERS/Ints Kalnins A NATO flag flutters at the Tapa military base, Estonia. File Photo: REUTERS/Ints Kalnins ទង់ណាតូបក់នៅមូលដ្ឋានយោធា Tapa ប្រទេសអេស្តូនី។ រូបថតឯកសារ៖ REUTERS/Ints Kalnins
TAG
VOV/VOVWORLD/ជម្លោះ/មជ្ឈិមបូព៌ា/អនាគត/ណាតូ
Related








