VOV WorldVOV World
ជំលោះនៅស៊ីរី-ខ្លឹមសារសំខាន់នៃសន្និសីទកំពូល G8
18/06/2013 08:05
សន្និសីទកំពូល នៃក្រុមប្រទេសឧស្សាហកម្មជឿនលឿន ទាំង៨លើសកលលោក(G8)បានប្រារព្វឡើងនាថ្ងៃទី១៧ មិថុនានៅអៀកឡង់ខាងជើង(ចក្រភពអង់គ្លេស)។របៀប វារះនៃសន្និសីទលើកនេះគឺប្របូលផ្តុំទៅលើការស្តារ កំណើនឲ្យខឿនសេដ្ឋកិច្ចសកលឡើងវិញប៉ុន្តែស្រមោលខ្មៅបានគ្របដណ្តប់លើសន្និសីទ ដោយមកពីការខ្វែងគំនិតអំពីគោលនយោបាយចំពោះស៊ីរី។
ជំលោះនៅស៊ីរី-ខ្លឹមសារសំខាន់នៃសន្និសីទកំពូល G8
Vovworld- ចំណុចលេចធ្លោនៃ G8គឺសន្និសីទកំពូលស្តីពីសេដ្ឋកិច្ចនិង នយោបាយត្រូវបានធ្វើឡើងជាប្រចាំឆ្នាំដោយមានការចូលរួមរបស់អ្នក ប្រមុខរដ្ឋនិងបណ្តាមន្រ្តីអន្តរជាតិទៀតផង។ សន្និសីទកំពូល G8ឆ្នាំនេះ ត្រូវបានបណ្តាថ្នាក់ដឹកនាំកំណត់ថាជាឱកាសសំខាន់ដើម្បីពិភាក្សាអំពី បញ្ហានានាដែលពាក់ព័ន្ឋដល់ខឿនសេដ្ឋកិច្ចសកល។ជាក់ស្តែងគឺបណ្តា ប្រទេសនឹងខិតខំប្រឹងប្រែងជំរុញសកម្មភាពពាណិជ្ជកម្មហើយពីនោះ បង្កើតកំលាំងចលករស្តារកំណើនឲ្យខឿនសេដ្ឋកិច្ចសកលឡើងវិញ។ ប៉ុន្តែបញ្ហាសំខាន់នៅសន្និសីទលើកនេះពុំមែនបណ្តាបញ្ហាសេដ្ឋកិច្ចទេ គឺជាបញ្ហាស៊ីរីក្តៅគគុក។មុនសន្និសីទចរកម្មអាមេរិកចាត់ទុកថា៖រដ្ឋ អំណាចស៊ីរីបានប្រើប្រាស់អាវុធគីមីនិងសេតវិមានសំរេច​ផ្តល់អាវុធអោយ ភាគីប្រឆាំងនៅស៊ីរី។ភាគីមូស្គូបានមានប្រតិកម្មយ៉ាងខ្លាំងចំពោះកាយវិការ នេះរបស់អាមេរិក។ក្នុងពេលដែលសមាជិកស្ទើតែទាំងអស់គាំទ្រសេចក្តី សំរេច​នេះគឺរុស្ស៊ីជាសម្ព័ន្ឋមិត្តជិតស្និទរបស់ស៊ីរីបានប្រឆាំងជំទាស់ជាដាច់ ខាតនិងចាត់ទុកថា៖ពត៌មាននាំចេញដោយអាមេរិកគឺពត៌ប្រឌិតទាំងស្រុង។ ​​​​​​​​​​​​​​​                  រូបថត​VNA ភាគីរុស្ស៊ីចាត់ទុកថា៖ការដែលអាមេរិកផ្តល់អាវុធអោយកំលាំងប៉ះបោរ នៅស៊ីរីធ្វើឲ្យអំពើហឹង្សាកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងការចរចារជាមួយ នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក David Cameron   ប្រធានាធិបតីរុស្ស៊ី លោក Vladimia Putin បានរិះគន់ការដែលលោកខាងលិចផ្តល់អាវុធឲ្យកំលាំង ប្រឆាំង។រុស្ស៊ីប្រកាសថា៖ប្រទេសនេះគាំទ្រប្រធានាធិបតីស៊ីរីលោក Bashar Al Assad។ ខណះពេលដែលសភាពការណ៍នៅស៊ីរីកំពុងអាក្រក់ទៅៗនោះតាមចារកម្ម លោកខាងលិចថា៖អ៊ីរ៉ង់កំពុងមានផែនការបញ្ជូនទាហានចំនួន៤ពាន់នាក់ ទៅកាន់ស៊ីរីក្នុងបំណងឧបត្ថម្ភរដ្ឋអំណាច Damacus។រួមជាមួយចលនា Hezbollah  នៅលីបង់អ៊ីរ៉ង់សន្យាជួយអាជ្ញាធរAl Assad វាយបរាជ័យភាគី ប៉ះបោរដែលទទួលបានការគាំទ្រពីលើកខាងលិចនិងប្រទេសអារ៉ាប់ មួយចំនួន។សញ្ញាគ្រោះថ្នាក់១ទៀតចំពោះវិបត្តិនៅស៊ីរីគឺសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវជាប់សង្ស័យថា៖ដើរតួនាទីសំរេចកំណត់ សំរាប់រដ្ឋអំណាចស៊ីរីក្នុងការផលិតអាវុធគីមី។ ការពិតនៃពត៌មានពុំទាន់បានអ្នកណាត្រួតពិនិត្យនៅឡើយ។ប៉ុន្តែជាច្បាស់ ណាស់ថា៖សភាពការនៅស៊ីរីកំពុងតែធ្លាក់ទៅក្នុងភាពច្របុកច្របល់។ឮទោះបីយ៉ាងណាក៍ដោយក៍សហគមន៍អន្តរជាតិនៅរង់ចាំសញ្ញាសកម្មពី សន្និសីទកំពូល G8ក្តីក្នុងបំណងថា៖នឹងទទួលបាននូវដំណោះស្រាយ១ សំរាប់ស៊ីរី​  ដើម្បីបញ្ឈប់សង្រ្គាមស៊ីវិលដែលអូសបន្លាយនៅប្រទេសនេះ​ជាង២ឆ្នាំកន្លងធ្វើអោយមនុស្សជាង៩ម៉ឺន៩ពាននាក់ត្រូវស្លាប់៕