VOV WorldVOV World
ជំនួបកំពូលចិន-អាមេរិក÷ជំរុញទំនាក់ទំនងដើម្បីស្ថិរភាពលើទូទាំងពិភពលោក
07/06/2013 12:01
(VOV WORLD)_ប្រធានរដ្ឋចិន Xí Jìnpíng កំពុងមានដំ ណើរទៅ​បំពេលទស្សនកិច្ចដ៏សែនសំខាន់នៅអាមេរិក។ តាមគំរោងដំណើការ នាថ្ងៃទី៦ មិថុនា តាមម៉ោងអាមេរិក ថ្នាក់ដឹកនាំចិននិងមានជំនួបកំពូល​ជាមួយ ប្រធានាធិបតី អាមេរិក Barack Obama។
ជំនួបកំពូលចិន-អាមេរិក÷ជំរុញទំនាក់ទំនងដើម្បីស្ថិរភាពលើទូទាំងពិភពលោក
(VOV5)_ប្រធានរដ្ឋចិន Xí Jìnpíng កំពុងមានដំណើរទៅ​បំពេលទស្សនកិច្ចដ៏ សែនសំខាន់នៅអាមេរិក។ តាមគំរោងដំណើការ នាថ្ងៃទី៦ មិថុនា តាមម៉ោង អាមេ រិកថ្នាក់ដឹកនាំចិននិងមានជំនួបកំពូល​ជាមួយប្រធានាធិបតីអាមេរិក Barack Obama។ ទោះបីជានេះមិនមែនជា​ដំណើរ​ទស្សន​កិច្ចជាផ្លូវការ ថ្នាក់រដ្ឋទេ ប៉ុន្តែជំនួបកំពូល ត្រូវបាន​សាធារណះមតិសង្ឃឹមថាគឺ​ដើម្បីភាគីទាំងពីរបង្កើនការយល់ដឹងគ្នា​និង​កសាងទំនុកទុកចិត្ត ហើយបោះបង់ចោលរាល់ការខ្វែងគំនិត ដើម្បីពីនោះ ពង្រឹង​បន្ថែមទំនាក់ទំនងសហប្រតិតបត្តិការ ខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាពលើទូទាំង ពិភពលោក។  ប្រធានរដ្ឋចិន Xí Jìnpíng និងប្រធានាធិបតីអាមេរិក Barack Obama(TTXVN) ចិននិងអាមេរិក ជាខឿនសេដ្ឋកិច្ចធំបំផុតចំនួន២លើទូទាំងពិភពលោក។  GDP របស់ប្រទេសទាំងពីរស្រូបយក១/៣ GDP ទូទាំងពិភពលោក ​តាមគំរោងតំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៥០០ ពាន់លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៣នេះ។ ដូច្នេះទោះបីមានការរំជួលតូចណាមយយក្នុងខឿនសេដ្ឋកិច្ច ហិរញ្ញ វត្ថុ  របស់ប្រទេសនិមួយៗ គឺសុទ្ធតែជះឥទ្ធិពលជាច្រើនចំពោះគ្នាទៅ​វិញទៅមកនិង ចំពោះខឿនសេដ្ឋកិច្ចសកល។ ជាងនោះទៀត ប្រទេសទាំងពីរជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ ដើរតួនាទីដ៏សែនសំខាន់ ក្នុង​តុល្យ ភាព បណ្ដាទំនាក់ទំនងអន្តរជាតិ ។​ ដូច្នេះ​ ពិនិត្យទៅលើវិស័យណាក៏ដោយ ទំនាក់ ទំនងចិន-អាមេរិក មាន​អត្ថ​ន័យអន្តរជាតិធំធេង​។ ការពង្រឹងនិងពង្រីក កិច្ចសហ​ប្រតិបត្តិការរវាងភាគី​ទាំងពីរជានិច្ចកាលជាប្រធានបទដែលបានសាធារណះ មតិពិ ភាក្សា និងសង្ឃឹម។         ក៏ប៉ុន្តែ ក្នុងរយះពេលកន្លងទៅ ទំនាក់ទំនងរវាងចិននិងអាមេរិកបានកើតឡើង វិបរិតជាច្រើន​ ។ ​ការប្រកួតប្រជែង និងរាំងស្ទាក់គ្នាទៅវិញទៅមករវាងអាមេរិក និង ចិន ​បានបង្កើតឡើងវង់រង្វិល​អំពីភូមិសាស្ត្រ នយោបាយ សន្តិសុខថ្មី នៅអាស៊ី-ប៉ាស៊ី ហ្វីក បង្កើតឡើងចំណុចក្តៅ​គគុកជាច្រើនក្នុងតំបន់…។ល។           ដំណើទស្សនកិច្ចបានប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃក្រោយពេលដែលប្រធានាធិ បតី​Obama បានទទួលជួបសន្ទនាជាមួយប្រធានាធិបតី U Thein Sein ជាថ្នាក់ដឹកនាំ​ប្រទេស១ដែល​ចិន​មានឥទ្ធពលដ៏ជ្រាលជ្រៅ។​តាមរយៈដំណើរទស្សនកិច្ចនេះ ប៉េ កាំង ចង់អះអាងថាត្រៀម​ជាស្រេចបើកទូលាយទំនាក់ទំនងជាមួយប្រទេសតូច ផ្សេងៗ នៅក្បែរ​ប្រទេស​មហាអំណាចដូចជាអាមេរិក។           នាពេលជិតៗនេះ​បញ្ហាសន្តិសុខបណ្ដាញ internet ក៏ជាចំណុចមានឥទ្ធពល​ ដល់​ទំនាក់ទំនងចិន-អាមេរិក។ មិនមែនចៃដន្យទេ នាថ្ងៃទី៥មិថុនានាយកមជ្ឈ​ មណ្ឌល​ទប់ទល់បន្ទាន់បណ្ដាញ់កំព្យុទ័រជាតិ​(CNCERT)របស់ចិនលោក Huang ChengQing បានឲ្យដឹងថា​ ប៉េកាំងមានឯកសារជាច្រើនបង្ហាញច្បាស់ថា សកម្មភាព វាយ​ប្រហារ​លើបណ្ដាញ​internet របស់អាមេរិកសំដៅទៅលើចិន សាធារណៈមតិ​ បាន​ចាត់ទុកថា​ កាយវិការនេះគឺឆ្លើយតបនឹងការឆោទប្រកាន់របស់ក្រសួងការពារ ជាតិ​អាមេរិកនាំចេញនាដើមខែឧសភាឆ្នាំ២០១៣។​ជំលោះនេះកំពុងជារបងផ្ទាល់​ សំរាប់​ទំនាក់​ទំនងទ្វេភាគី។ នេះក៏ជាប្រធានបទសំខាន់ដែលគ្រោងនឹងបានដាក់ ចេញ​ក្នុង​ជំនួបកំពូលរវាងប្រធានាធិបតី ​Barack Obama និងប្រធាន Xin Jing Ping។           ដូច្នេះជំនួបកំពូលនេះរវាងថ្នាក់ដឹកនាំនៃមហាអំណាចទាំងនេះបានពីរក្លាយ ទៅជា​មានអត្ថន័យសំខាន់។ តាមមជ្ឈដ្ឋានអ្នកវិភាគថា នៅជំនួបសន្ទនានេះ​ថ្នាក់ ដឹកនាំ​ទាំង​ពីរនឹងលើកឡើងដ៏ស្មោះត្រង់រាល់បញ្ហានៅរាំងស្ទះរវាងប្រទេសទាំង ពីរ។ ត្រឹម​តែប្រព្រឹត្តទៅក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ​ ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរ នឹងមាន​រយៈពេលជាច្រើនដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងបុគ្គលក៏ដូចជាពិភាគ្សា បណ្ដាបញ្ហា​សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Xin Jing Ping នឹងបង្ហា្កញ​បាន​រូបភាពរបស់ថ្នាក់ដឹកនាំថ្មីមួយរូបនៅចិន​ ជឿជាក់និងខ្លាំងក្លាក្នុង ទំនាក់ទំនង​សមភាព​ជាមួយអាមេរិក។ រីឯវ៉ាស៊ីនតោននឹងយល់ច្បាស់ជាងអំពី ថ្នាក់ដឹកនាំចិន​ក្នុងប៉ុន្មានឆ្នាំខាងមុខ ទន្ទឹមនឹងនោះអាចនឹងរំងាប់អារម្មណ៍បណ្ដា សម្ព័ន្ធមិត្ត​នៅ​អាស៊ី-ប៉ាស៊ីហ្វិកអំពីអនាគតមួយសន្តិភាពនិងស្ថិរភាពតាមរយៈការ កែលំអរទំនាក់​ទំនងអាមេរិក-ចិន៕