ជំរុញទំនាក់ទំនងរវាងវៀតណាម-ម៉ុងហ្គោលី
21/11/2013 11:58
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagin Elbegdorja បានអញ្ចើញមកបំពេញទស្សនកិច្ចថ្នាក់ រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤វិច្ឆិកា។ ដំណើរ ទស្សនកិច្ចរបស់អ្នកប្រមុខរដ្ឋម៉ុងហ្គោលីនៅវៀតណាមដែលប្រព្រឹត្តទៅក្នុងខណៈ ដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា បង្តើតទំនាក់ទំនងការទូតថ្ងៃទី១៧វិច្ឆិកា នឹងរួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការឲ្យបានខ្លាំងជាងទៀតរវាងវៀតណាមនិងម៉ុងហ្គោលី ពិសេសគឺក្នុងដំណាក់កាលកសាងអភិវឌ្ឍន៍ប្រទេសជាតិ សមាហរណកម្មដំបន់ និងអន្តរជាតិនៅប្រទេសនីមួយៗនាបច្ចុប្បន្ន។

ប្រធានាធិបតីម៉ុងហ្គោលីលោក Tsakhiagin Elbegdorj (Internet) Vovworld-ម៉ុងហ្គោលីស្ថិតនៅនៅដំបន់អាស៊ីកណ្ដាល។ សេដ្ឋកិច្ចរបស់ ម៉ុងហ្គោលីភាគច្រើនផ្អែកទៅលើផ្នែកអាជីវកម្មផលរ៉ែនិងចិញ្ចឹមសត្វ។ ម៉ុងហ្គោលី ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០មានប្រភពរ៉ែច្រើនបំផុតលើពិភព លោកនិងផ្នែកឧស្សាហកម្មសំខាន់គឺផ្នែកធ្វើអាជីវកម្មផលរ៉ែ។ ល្បឿនកំណើន សេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំកន្លងមកជានិច្ចកាលរក្សានៅលេខ២ខ្ទង់។ ចំណូលគិតជា មធ្យមតាមមនុស្សម្នាក់ក្នុងឆ្នាំ២០១២គឺជាង៣៥០០ដុល្លារអាមេរិក។ នាបច្ចុប្បន្ន ម៉ុងហ្គោលីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងដំបន់ដែនដីចំនួន១២០។
Related








