VOV WorldVOV World
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់
24/11/2015 09:50
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអា ល្លឺម៉ង់ លោក Joachim Gauck នាថ្ងៃទី២៤ វិច្ឆិកា ប្រធាន រដ្ឋវៀតណាម លោក TruongTan Sang និង​លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាក ចេញពីទីក្រុងហា​ណូយ អញ្ជើញទៅ​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦​ វិច្ឆិកា។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញកិច្ចសហប្រតិបត្តិការថ្មី បង្កើតកម្លាំងចលករថ្មីសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអាល្លឺម៉ង់ លោក Joachim Gauck នាថ្ងៃទី២៤ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក TruongTan Sang និង​លោកជំ ទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហា​ណូយ  អញ្ជើញទៅ​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦​  វិច្ឆិកា។ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញកិច្ចសហប្រតិបត្តិការថ្មី បង្កើត កម្លាំងចលករថ្មីសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។  ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ នេះគឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម នៅអា ល្លឺម៉ង់ ចាប់ពីឆ្នាំ ១៩៩០មក ហើយចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ទិ វាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០១៥)។           ទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង់ កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ ​ប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពីឆ្នាំ ២០១១មក ក្នុង​ឱកាសអធិកាប តីអាល្លឺម៉ង់ លោកស្រី Angela Merkel មកបំពេញ​ទស្សនកិច្ច​នៅវៀតណាម។