VOV WorldVOV World
ជម្រុញទំនាក់ទំនងវៀតណាមជាមួយសាធារណៈរដ្ឋប្រជាធិបតីប្រជាមានឹតកូរ៉េ
06/08/2012 08:42
(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋ វៀតណាម Truong TanSangប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៌សន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam អញ្ចើញមកបំពេញទស្សនៈ កិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម
ជម្រុញទំនាក់ទំនងវៀតណាមជាមួយសាធារណៈរដ្ឋប្រជាធិបតីប្រជាមានឹតកូរ៉េ
(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិ បតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam អញ្ចើញមកបំពេញទស្សនៈកិច្ចមិត្តភាព ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៧សីហា។ ពិធីទទួល ប្រធាន Kim Jong Nam ជាផ្លូវការប្រព្រឹត្តទៅនាថ្ងៃទី៦សីហា នៅរដ្ឋធានីហាណូយ។ ដំណើរ ទស្សនៈកិច្ចវៀតណាមរបស់ប្រធាន Kim Yong Nam អះអាងនូវគោលបំណង ពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រពៃណី។ ទន្ទឹម នឹងនោះជម្រុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនាពេលខាងមុខ។ អ្នក និពន្ធនៃវិទ្យុសម្លេងវៀតណាម Anh Huyen មានបទសរ​សេរ “ជម្រុញទំនាក់ទំនង វៀតណាមជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ”។ ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជន កំពូលនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជា មានិតកូរ៉េ Kim Yong Nam         វៀតណាមនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាប្រទេសពីរ ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងនេះ ត្រូវបានលោកប្រ ធានហូជីមិញនិងលោកប្រធានគីម អ៊ីងស៊ុងពូនជ្រុំ កសាងតាមរយៈដំណាក់កាល ប្រវត្តិសាស្រ្តនីមួយៗ។សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាប្រទេស ១ក្នុងចំណោមបណ្តាប្រទេសដែលមានទំនាក់ទំនងការ​ទូតឆាប់ប់បំផុតជាមួយ វៀតណាម (ថ្ងៃទី ៣១មការាឆ្នាំ១៩៥០)។ ក្នុងស្ថានភាពពិភពលោក និងតំបន់ មានបំរែបំរួលយ៉ាងស្មុគស្មាញ ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រពៃ ណីវៀតណាម ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គ្មានការ ប្រែប្រួលនិងមានការអភិវឌ្ឍន៌ដោយឥតឈប់ឈរ។  ថ្នាក់ដឹកនាំនៃប្រទេសទាំង ពីរ ក៏រក្សាទំនាក់ទំនងដ៏ល្អប្រសើនេះ តាមរយៈបណ្តាដំណើរទស្សនកិច្ច របស់ ថា្នក់ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋ ក្នុងនោះមាន ដំណើរទស្សនកិច្ចសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េជាផ្លូវការរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម Nong Duc Manh នាឆ្នាំ​២០០៧ និងដំណើទស្សនកិច្ច វៀតណាមជា ផ្លូវការរបស់ ប្រធានគណៈកម្មាធិការអចិន្រ្តៃសន្និសីទប្រជាជន កំពូល KimYong Nam ឆ្នាំ​២០០១។ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េប្រចំាវៀតណាម Kim Chang In អះអាងថា៖         “ចំណងមិត្តភាពជាប្រពៃណីដែលលោកប្រធាន គីម អ៊ឺងស៊ុងនិងលោកប្រ ធានហូជីមិញកសាងឡើងបានធ្វើជាស្ពានចម្លងសម្រាប់ទំនាក់ទំនងនៃ ប្រទេស យើងទាំងពីរនាបច្ចុបន្បន្ន”។ ដោយមានការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅ របស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងនេះកំពុងបានពង្រឹងនិងពង្រីក ដោយ ឥតឈប់ឈរ។ នាពេលខាងមុខ យើងខ្ញុំនិងរួមជាមួយមិត្តវៀតណាម ប្តេជ្ញាចិត្ត នាំទំនាក់ទំនងនោះទៅដំណាក់កាលថ្មី ជាក់ស្តែងថែមទៀត”។         ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២នាពេលជិតៗនេះមានបណ្តា ការបោះជំហានថ្មី។នាខែកញ្ញាឆ្នាំ២០០០ប្រទេសទាំង២បានបង្កើតគណះកម្មាធិ ការអន្តររដ្ឋាភិបាលអំពី​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។នាឆ្នាំ២០០៨ ប្រទេសទាំង២បានចុះហត្ថលេខាលលើអនុស្សារណះយោគយល់គ្នាចំនួន៥ស្តី ពីកិច្ចសហប្រតិបត្តិការអាជីវកម្មរ៉ែ​និងផ្លាស់ប្តូរបច្ចេកទេសទាក់ទិននានាទៀត ផង។ភាគីទាំង២បន្តរក្សាយន្តការប្រជុំនៃគណះកម្មាធាការអន្តររដ្ឋាភិបាលអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។តាមគំរោង ភាគីទាំង២នឹងរៀប ចំកិច្ចប្រជុំលើកទី៨នៅព្យូងយ៉ាងនាចុងខែសីហានេះ។ប្រទេសទាំង២បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាច្រើនបង្កើតមូលដ្ឋានកតិយុត្តសំរាប់ទំ នាក់ទំនងសហប្រតិបត្តិការទ្វេភាគីដូចជា កិច្ចព្រមព្រៀង សហប្រតិបត្តិការ បច្ចេកទេស​​ កិច្ចព្រមព្រៀងពាណិជ្ជកម្មនាវាចរណ៍​និង កិច្ចព្រមព្រៀងជួយ ឧបត្ថម្ភសុខាភិបាល។ល។កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៏​និងអប់រំត្រូវ បានវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផ្តោតការយក ចិត្តទុកដាក់តាំងពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងការទូតមក។កាលពី បណ្តាទសវត្សន៍ទី៦០និង៧០នៃសតវត្សន៍ទី២០សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានជួយបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើននាក់។ ជា រៀងរាល់ឆ្នាំក្រសួងវប្បធម៏វៀតណាមសុទ្ឋតែបានចាត់ក្រុមសិល្បះទៅចូលរួម ហោស្រពសិល្បះខែមេសានៅរដ្ឋធានីព្យូងយ៉ាង។ លោកប្រធានហូជីមិញនិងលោកប្រធានគីមអ៊ឺងសុងនាខែវិច្ឆកាឆ្នាំ១៩៦៤         ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអប់រំ កាយនឹងកីឡា​(ខែកញ្ញា​២០១១) នឹងផែនការសហប្រតិបត្តិការវប្បធម៏ដំណាក់ កាល​២០១២-២០១៤​(ខែ​មេសា​២០១២)។​នឹងថ្មីៗនេះសារមន្ទីបដិវត្តន៏កូរ៉េ​នឹង សារមន្ទីហូជិមិញបានរួមផ្សំរៀបចំពិព័ណ៏រូបភាពអំពីទឹកដី-មនុស្សកូរ៉េនៅសារ មន្ទីហូជិមិញ។ឆ្នាំ​២០១១​ភាគីទាំង២​បានរួមផ្សំរៀបចំពិព័ណ៏រូបភាពអំពីលោក ប្រធានហូជិមិញ-វីរះបុរសរំដោះជាតិ​-អ្នកវប្បធម៏ឆ្នើម​ នៅសាធារណះរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ។បណ្តាសកម្មភាពវប្បធម៏នេះរួមចំណែករក្សាចំណង មិត្តភាព​សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំង២​។​លោក Pham Tat Dong​ប្រធានសមាគមមិត្តភាពវៀតណាម- សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ​បានឲ្យដឹងថា៖         “ឆ្នាំ​២០១២​​មានអត្ថន័យដ៏សំខាន់ចំពោះប្រជាជនសាធារណះរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ។នេះជាឆ្នាំរំលឹកខួបលើកទី​១០០​ទិវាកំណើតប្រធានគឹម អ៊ឺងស៊ុង​​ លើកទី​៧០ទិវាកំណើតប្រធាន ​​ គីម ជុងអ៊ីល នឹងទទួលថ្នាក់ដឹកនាំថ្មី គីម ជុងអ៊ុន។​រីឯខ្លួនឯង​វៀតពណាមជានិច្ចកាលជួយឧបត្ថម្ភនឹងគាំទ្រចំពោះបុព្វ ហេតុសន្តិភាព​ឯកភាពប្រទេសរបស់ប្រជាជនកូរ៉េជាបងប្អូន”។         នាសព្វថ្ងៃគណះបក្សពលករកូរ៉េកំពុងប្រមូលផ្តុំអភិវឌ្ឌ្យន៏សេដ្ឋកិច្ច​កែលំ អរជីវភាពរស់នៅប្រជាជន។ ដោយមានបទពិសោធន៏របស់ខ្លួនវៀតណាមតត្រៀម ខ្លួនជាស្រេចលៃទុកឲ្យកូរ៉េនូវការគាំទ្រនឹងការជួយឧបត្ថម្ភជានិច្ច។​ពិតប្រាកដថា ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រធាន​​​​​ Kim Yeng Nam នឹងបង្កើតកំលាំងចលកថ្មីដើម្បីនាំទំនាក់ទំនងវៀតណាម-សាធារណះ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឲ្យអភិវឌ្ឌ្យនយ៉ាងជ្រាលជ្រៅនឹងមានប្រសិទ្ធ ភាពជាងទៀត៕