VOV WorldVOV World
ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យវៀតណាម-រុស្ស៊ី
12/11/2013 08:32
ថ្ងៃទី១៣វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ជើញមកបំពេញទស្សនកិច្ចវៀតណាមតាមសេចក្តី អញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang។ នេះជាលើកទី២ដែលលោក Vladimir Putinអញ្ជើញមក បំពេញទស្សនកិច្ចវៀតណាម ក្នុងថានះជាប្រធានាធិបតី។ដំណើរទស្សនកិច្ចមិនត្រឹមតែ​ បង្ហាញពីជំនឿទុកចិត្តខ្ពស់ខាងនយោបាយរវាង វៀតណាម-រុស្ស៊ីប៉ុណ្ណោះទេថែមទាំង រួមចំណែកធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង២ស៊ីជំរៅថែមទៀតក្នុងដំណាក់កាលថ្មី។
ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យវៀតណាម-រុស្ស៊ី
Vovworld-និយាយដល់ទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពសូវៀត មុននេះនិងជាមួយរុស្ស៊ីនាបច្ចុប្បន្នប្រជាជននៃប្រទេសទាំង២សុទ្ឋតែគោរព​ ទំនាក់ទំនងសាមគីភាពសហប្រតិបត្តិការដ៍យូរអង្វែង​ដែលបានកសាងនិង ឆ្លងកាត់លើការលំបាកសាកល្បងនានាក្នុងកិច្ចការការពារនិងកសាងទឹកដី នៃប្រជាជាតិទាំង២។