VOV WorldVOV World
ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសជាសមាជិកនិងដៃគូEU
02/12/2015 07:08
(VOVworld)-ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួម សន្និសីទអនុសញ្ញាក្របខ័ណ្ឌនៃអ.ស.បស្តីពីបម្រែ បម្រួលអាកាសធាតុលើកទី២១ (COP-21)ដែលប្រព្រឹត្ត ទៅនៅទីក្រុងប៉ារីសប្រទេសបារាំងមក នាថ្ងៃទី២ធ្នូនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dungបានអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រប៊ែលហ្សិកនិងសហភាពអឺរុប(EU)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនទំនាក់ ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងEU និយាយរួមនិងព្រះរាជាណាចក្រប៊ែលហ្សិក និយាយដោយឡែក។
(VOVworld)-ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទអនុសញ្ញាក្រប ខ័ណ្ឌនៃអ.ស.បស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២១ (COP-21)ដែលប្រព្រឹត្ត ទៅនៅទីក្រុងប៉ារីសប្រទេសបារាំងមក នាថ្ងៃទី២ធ្នូនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dungបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជា ណាចក្រប៊ែលហ្សិកនិងសហភាពអឺរុប(EU)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំ ណងរួមចំណែកដល់ការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាមនិងEUនិយាយរួមនិងព្រះរាជាណាចក្រប៊ែលហ្សិក និយាយដោយឡែក។ នាយរដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅកាន់ព្រលានយន្ត ហោះយោធា Brussels នៃព្រះរាជាណាចក្រប៊ែ់លហ្សិក (រូបថតៈ VGP/Nhật Bắc)         បន្តរាល់លទ្ធផលវិជ្ជមានដែលទទួលបាននាពេលកន្លងទៅ បណ្តាសកម្ម ភាពនិងការជួបប្រាស្រ័យទ្វេភាគីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung នៅប៊ែលហ្សិកនិងEU គឺដើរតួនាទីសំខាន់ក្នុងរាល់កិច្ចពិភាក្សាកម្រិតខ្ពស់ សម្រាប់ ជាបុព្វបទជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយ ជោគជ័យ បើក ចេញវិស័យសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងបំណង ប្រាថ្នានិងតម្រូវ ការបស់ភាគីនីមួយៗ។ ជាពិសេស ដំណើរទស្សនកិច្ចនេះបាន គូសសញ្ញានូវដំ ណាក់កាលសហប្រតិបត្តិការថ្មីរវាង វៀតណាមជាមួយប្រទេសជាសមា ជិកក្នុង EU ដោយការដែលភាគីទាំងពីរសម្រេចការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងក្រប ខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)។