VOV WorldVOV World
ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តព្រំដែនវៀតណាម-ឡាវ។
25/04/2012 10:37
VOV-ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្ត ព្រំដែនវៀតណាម-ឡាវជាភារកិច្ច​សំខាន់ក្នុងការ ពង្រឹងទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាង ប្រទេសទាំងពីរ រួម​ចំណែករក្សាខ្សែព្រំដែនសន្តិភាព ស្ថិរភាព។ ប្រការនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ ប្រទេសទាំងពីរអះអាងជាថ្មីម្តងទៀតក្នុងសន្និសីទ ទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភាវៀតណាម- ឡាវ សាមគ្គីភាព-មិត្តភាពដែលបានប្រព្រឹត្តទៅ នាដើមសប្ដាហ៍នៅខេត្ត Son La (វៀតណាម)។
ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តព្រំដែនវៀតណាម-ឡាវ។
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានថ្លែងមតិក្នុងសន្និសីទទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភាវៀតណាម-ឡាវ សាមគ្គីភាព-មិត្តភាព VOV-ជាខេត្តមួយក្នុងចំណោមខេត្តទាំង១០របស់វៀតណាមមានខ្សែព្រំដែន រួមជាមួយ​ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្តព្រៃភ្នំ Son La បានផ្សព្វផ្សាយ គោលនយោបាយ​ជាច្រើនជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាច បណ្ដាខេត្តភាគខាងជើង​ឡាវលើគ្រប់វិស័យ។ តាមលេខាគណៈកម្មាធិការ បក្សខេត្ត Son La Thao Xuan Sung ថា ប្រជាជនដំបន់ព្រំដែនរបស់ខេត្ត Son La​និងបណ្ដាខេត្តព្រំដែនឡាវបាន​ម្ចាស់ការជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចលើកស្ទុយជីវភាពរស់នៅ រួមគ្នាកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព កសាងដំបន់ព្រំដែនស្ថិរភាពនិងអភិវឌ្ឍន៍។  “ខេត្ត Son Laបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៍សង្គម ការពារជាតិសន្តិសុខជាមួយខេត្តភាគ​ខាង​ជើងឡាវចំនួន៨ខេត្ត។ ភាគីទាំងពីរជានិច្ចកាលឃោសនាឲ្យប្រជាជនជនជាតិ អំពីប្រពៃណីសាមគ្គីភាពមិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ វៀតណាម-ឡាវ រួមគ្នាអនុវត្តល្អកិច្ចព្រមព្រៀងស្ដីពីបែបបទព្រំដែនជាតិវៀត ណាម-ឡាវនិងបណ្ដាគោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។” មិនត្រឹមតែមានខេត្ត Son La ប៉ុណ្ណោះទេ ក្នុងរយៈពេលកន្លងមក បណ្ដាដំបន់ ផ្សេងៗ​របស់វៀតណាមក៏បានបង្កើនទំនាក់ទំនងមិត្តភាពសាមគ្គីភាព សហប្រតិបត្តិ ផ្សាភ្ជាប់​ធានាសន្តិសុខសណ្ដាប់ធ្នាប់លើខ្សែផ្លូវព្រំដែនជាង ២ពាន់ គីឡូម៉ែត្រជាមួយឡាវ។ ភាគីទាំងពីរបានសហការល្អលើវិស័យ កសាងបណ្ដាក្រុមភូមិនៅដំបន់ឆ្ងាយដាច់​ស្រយាល ដំបន់ព្រំដែនរួមចំណែក កាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាព​ជីវភាព​រស់នៅខាងសំភារៈ និងស្មារតីសំរាប់ប្រជាជននៅបណ្ដាខេត្តជាប់ព្រំដែន។ ទន្ទឹមនឹង​នោះបណ្ដាដំបន់ក៏ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មព្រំដែនផងដែរ។ ប្រការនេះត្រូវបាន​បង្ហាញច្បាស់ក្នុងឆ្នាំ២០១១ពាណិជ្ជកម្មវៀតណាម-ឡាវ មានកំណើន​ខ្ពស់​ជាមួយល្បឿន៤៩,៨%បើប្រៀបនឹងមុននេះ ទទួលបានជាង ៧រយលាន​ដុល្លា​អាមេរិក។​ ​លោក Tran Van Hang ប្រធានគណៈកម្មាធិការ កិច្ចការបរទេស​វៀត​ណាម​បានឲ្យដឹងថា៖         “យើងខ្ញុំវាយតំលៃខ្ពស់ ចំពោះ បណ្ដាការខំប្រឹងប្រែងរបស់បណ្ដាដំបន់ នៃ ប្រទេសទាំងពីរ ដែលបានសហប្រតិបត្តិការយ៉ាងជិតស្និទ មានប្រសិទ្ធភាព ក្នុងការកសាងខ្សែផ្លូវព្រំដែន ប្រកបដោយ សន្តិភាព មិត្តភាព រួមចំណែកដ៏ សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណះ ងាយស្រួល ដើម្បីប្រជាជន នៃប្រទេសទាំងពីរ នៅដំបន់ព្រំដែន រស់នៅ ធ្វើ អាជីវកម្ម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”        ផ្អែកលើគ្រឹះដ្ឋាន នៃបណ្ដាសមិទ្ធផល ដែលទទួលបាន ក្នុងកិច្ចសហប្រតិបត្តិការ ​រវាងបណ្ដាដំបន់ព្រំដែននៃប្រទេសទាំងពីរនៅក្នុងសន្និសីទ៖ទំនាក់ទំនង សហប្រតិបត្តិការ វៀតណាម -ឡាវ សាមគ្គីភាព មិត្តភាព បណ្ដាសមាជិកបាន ផ្ដល់មតិថា៖​រដ្ឋសភា​នៃ​ប្រទេសទាំងពីរ ត្រូវការបង្កលក្ខណះងាយស្រួល ជាងទៀត ក្នុងការអនុម័ត្តថវិការ​ជួយឧបត្ថម្ភ អោយបណ្ដាដំបន់មានខ្សែរខ្លូវ ព្រំដែន ដើម្បីលើកទឹកចិត្ត ការអភិវឌ្ឈន៏ សេដ្ឋកិច្ច កិច្ចការបរទេសដំបន់ ព្រំដែន វៀតណាម -ឡាវ រួមផ្សំ កិច្ចសប្រតិបត្តិការ​អភិវឌ្ឈន៏ សេដ្ឋកិច្ច  ជាមួយការការពារបរិស្ថាន។ រដ្ឋាភិបាលវៀតណាម ក៏កំពុងមានផែនការ ប្រចាំឆ្នាំ ជួយឧបត្ថម្ភថវិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ជួយ​បណ្ដាខេត្ត នៅដំបន់ព្រំដែន របស់ឡាវ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអោយដឹងថា៖ “កិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាលនិងអភិវឌ្ឈន៏សេដ្ឋកិច្ចប្រភព ធនធានមនុស្ស ជាភារកិច្ចយុទ្ធសាស្ត្រយូរអង្វែង របស់ប្រទេសទាំងពីរ សំដៅ បង្កើតជួយ​កម្មាភិបាលមានសម័ត្ថភាពគ្រប់គ្រាន់បង្កទំនុកទុកចិត្ត យូរអង្វែងសំរាប់ទំនាក់  ទំនង រវាងបក្ស​និង រដ្ឋ នៃប្រទេសទាំងពីរ។”         ជាមួយបណ្ដោយខ្សែរព្រំដែនវៀតណាម-ឡាវ ជាង 2,000km ការជំរុញកិច្ច    សហប្រតិបត្តិការ រវាងបណ្ដាខេត្តនៅដំបន់ព្រំដែន នឹងជាកំលាំងពលំ ដើម្បី ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឈន៏ទំនាក់ទំនងប្រពៃណីមិត្តភាពដ៏ល្អ ប្រសើរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពូនជ្រុំ៕