ជំរុញកំណើនដោយផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណា។
01/08/2012 09:41
VOV-រួមជាមួយការវាយតំលៃស្ថានភាពសេដ្ឋកិច្ច សង្គមខែកក្កដានិងរយៈពេល៧ខែកន្លងទៅ សម័យ ប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាឆ្នាំ២០១២ ដែល ប្រព្រឹត្តទៅ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០និង៣១ កក្កដាឆ្នាំ២០១២ បានចំណាយពេលវេលាជាច្រើន ដើម្បីពិភាគ្សាអំពីដំណោះស្រាយជំរុញនិងរក្សាកំណើន នៅកំរិតសមស្របចីរភាពក្នុងរយៈពេលខាងមុខ។ រដ្ឋាភិបាលក៏ដាក់គោលដៅរក្សាកំណើនប៉ុន្តែមិន បណ្ដាលអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាមិនធ្វើឲ្យ អតិផរណាខ្ពស់ឡើងវិញ។

សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាឆ្នាំ២០១២ VOV-បណ្ដាសមាជិករដ្ឋាភិបាលក្នុងសម័យប្រជុំនេះសុទ្ធតែចាត់ទុកជា ឯកច័ន្ទថា ស្ថានភាពសេដ្ឋកិច្ចសង្គមខែកក្កដានិងរយៈពេល៧ខែកន្លងទៅ បន្តមានការប្រែប្រួលសកម្មត្រូវទិសត្រូវនឹងគោលដៅបានដាក់ចេញនិង ព្យាករណ៍នឹងកាន់តែល្អជាង សកម្មជាងលើវិស័យជាច្រើនពីមួយថ្ងៃទៅមួយ ថ្ងៃ។ ប៉ុន្តែការលំបាកសាកល្បងនៅតែធំធេង ក្នុងនោះលេចធ្លោគឺកំណើន ទាបជាងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញនិងដើម្បីទទួលបាន កំណើន GDP ពី៥,២ដល់៥,៧%ក្នុងឆ្នាំ២០១២គឺលំបាកណាស់។ អំពីដំណោះ ស្រាយជាក់ស្ដែង រដ្ឋាភិបាលសង្កត់ធ្ងន់ទៅលើការដោះស្រាយការលំបាកអំពី ទុនសំរាប់អង្គភាពអាជីវកម្ម ពង្រីកប្រសិទ្ធភាពបណ្ដាប្រភពឥណទានទៅលើ វិស័យកសិកម្មអង្គភាពអាជីវកម្មនាំចេញអង្គភាពអាជីវកម្មមធ្យមនិងតូច អង្គភាពអាជីវកម្មប្រើប្រាស់ពលករជាច្រើន។ អំពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធនាគារជាតិបានរៀបចំឡើងវិញរចនាសម្ព័ន្ធបំណូលបន្ថយបំណូលអាក្រក់ដោយវិធានការជាច្រើនដោយផ្សាភ្ជាប់នឹងការរៀបចំឡើងវិញរចនា សម្ព័ន្ធបណ្ដាធនាគារ។ ទេសាភិបាលធនាគារជាតិ Nguyen Van Binh បានសន្យា នឹងអនុវត្តយ៉ាងគ្រប់គ្រាន់បណ្ដាខ្លឹមសារអំពីការរៀបចំឡើងវិញរចនាសម្ព័ន្ធ ធនាគារក្នុងផែនការឆ្នាំនេះ។ “ដល់ឥឡូវនេះយើងខ្ញុំបានដោះស្រាយឈានទៅរៀបចំឡើងវិញរចនា សម្ព័ន្ធអង្គការឥណទានទាំង៩។ វិធានការសំរាប់ធនាគារនីមួយៗត្រូវបាន កសាងនិងកំពុងស្ថិតក្នុងដំណាក់កាលសំរេច។ យើងខ្ញុំបង្កលក្ខណះ ពេល វេលា ប៉ុន្តែប្រសិនបើអង្គការឥណទានមិនអាចអនុវត្តបានតាមវិធានការ រៀបចំដោយខ្លួនឯងនោះ យើងខ្ញុំនឹងមានវិធានការដើម្បីធានាសុវត្ថិភាព របស់ប្រព័ន្ធ។” ទេសាភិបាលធនាគារជាតិ Nguyen Van Binh ការដែលប្រញាប់សកម្មពិនិត្យរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋដើម្បីលើកកំពស់ប្រសិទ្ធភាពផលិតកម្មអាជីវកម្មក្នុងបណ្ដាផ្នែករបរសំខាន់របស់អង្គភាពអាជីវកម្មក៏ជាដំណោះស្រាយសំខាន់ដែលរដ្ឋាភិបាលឆ្ពោះទៅ។ រួមជាមួយនោះគឺជំរុញល្បឿនរំសាយទុនបណ្ដាប្រភពទុន ODA ទុនថវិការរដ្ឋទុនវិនិយោគផ្ទាល់ពីបរទេស។ អំពីប្រការនេះ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc Dam បានឲ្យដឹងថា រដ្ឋាភិបាលបានមានការសំរេចចិត្តគ្រប់គ្រងសកម្មក្នុងដំណាក់កាលនាបច្ចុប្បន្ន។ “រដ្ឋាភិបាលសំរេចចិត្តថាក្រៅពីការប្រើប្រាស់ទុនតាមផែនការឆ្នាំ២០១២ នោះ សំណង់សំខាន់បន្ទាន់មួយចំនួនមានអត្ថន័យសំខាន់ចំពោះជីវភាពរស់នៅ ប្រជាជននិងផលិតកម្មប្រសិនបើមានប្រាក់អាចជំរុញល្បឿនសំរេចក្នុងឆ្នាំ២០១២ រឺដើមឆ្នាំ២០១៣ដើម្បីដាក់ឲ្យដំណើរការយ៉ាងឆាប់រហ័ស។ នេះក៏ជាផ្នែកជ្រុងមួយ នៃបញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគសាធារណៈ ប៉ុន្តែត្រូវគិតគូរបរិមាណសមស្របធានាមិនជះឥទ្ធពលជាច្រើនទៅលើសន្ទស្សតំលៃប្រើប្រាស់។” រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc Dam ទន្ទឹមនឹងការរក្សាកំណើនចីរភាព ទប់ស្កាត់អតិផរណានោះ ការអនុវត្តល្អ ជាងគោលនយោបាយសុខុមាលភាពសង្គមកម្មវិធីគោលដៅជាតិក៏ត្រូវបាន រដ្ឋាភិបាលយកចិត្តទុកដាក់បញ្ជាណែនាំដែរ។ រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung បានឲ្យដឹងថា ក្រសួងមានទឹសជំរុញកសាងផ្ទះនៅសង្គម រួមចំណែកជំរុញ តម្រូវការ ជំរុញសេដ្ឋកិច្ចផងនិង ដោះស្រាយបញ្ហាផ្ទះនៅសំរាប់មុខសញ្ញាមាន ចំណូលទាបដើម្បីធានាសុខុមាលភាពសង្គមផង។ “ផ្ទះនៅសំរាប់ជនក្រីក្រនៅជនបទយើងធ្វើបានល្អ ប៉ុន្តែផ្ទះនៅសំរាប់ជន ក្រីក្រនៅទីក្រុងនាបច្ចុប្បន្ននៅមានការលំបាក។ យើងខ្ញុំនឹងសូមមតិរបស់ នាយករដ្ឋមន្ត្រីឲ្យកញ្ចប់ការប្រាក់ទាបមួយដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម កសាងផ្ទះនៅសង្គមក្រៅពីការជួយឧបត្ថម្ភរបស់រដ្ឋគឺលើកលែងប្រាក់ប្រើប្រាស់ ដីនិងគោលនយោបាយមួយចំនួនទៀត។” រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung ក៏នៅសម័យប្រជុំប្រចាំខែកក្កដាឆ្នាំ២០១២នេះដែរ នាយករដ្ឋមន្ត្រីបាន សំណូមពរបណ្ដាស្ថាប័នផ្នែកបង្កើនការងារកំណែទំរង់រដ្ឋបាលបង្កាប្រឆាំងអំពើ ពុករលួយខ្ចះខ្ចាយបន្តអនុវត្តប្រកបដោយមានប្រសិទ្ធភាពការងារព័ត៌មាន ឃោសនាបង្កការស្រុះចិត្តគំនិតនិងពង្រីកកំលាំងពលំរបស់សង្គមទាំងមូលក្នុង ការអនុវត្តគោលដៅជំរុញកំណើនផ្សាភ្ជាប់នឹងការទប់ស្កាត់អតិផរណារក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕
Related








