VOV WorldVOV World
កាំជណ្ដើរថ្មីក្នុងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងលោកខាងលិច
29/01/2015 08:41
Vovworld-នាថ្ងៃទី២៩មករារដ្ឋមន្ត្រីការបរទេសនៃបណ្ដា ប្រទេសសមាជិក​សហភាពអឺរ៉ុប (EU) បានដំណើរការ សម័យប្រជុំវិសាមញ្ញនៅទីក្រុង Brussels បែលហ្ស៊ីក។​ ចំណុចស្នូលនៃកិច្ចប្រជុំនេះគឺសំដៅសំរេចចិត្តទៅលើ រាល់វិធានការ​ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីដែលទាក់ទិនដល់ភាពតានតឹង បានកើតមានឡើងវិញនាពេលថ្មីៗនេះនៅអ៊ុយក្រែន។ កាយវិការនេះត្រូវបានវាយ តំលៃនឹង​បង្កើនការខ្វែងគំនិតរវាងរុស្ស៊ីនិងលោកខាងលិចទន្ទឹមនឹងនោះរុញ អ៊ុយក្រែន​ធ្លាក់ជ្រៅក្នុងវិបត្តិ។
កាំជណ្ដើរថ្មីក្នុងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងលោកខាងលិច (Reuters)         Vovworld-ខ្លឹមសារនៃពង្រាងពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី​បន្ថែម ៩ខែ (ពោលគឺដល់ខែធ្នូឆ្នាំ២០១៥)ត្រូវបានតាក់តែងសំរាប់កិច្ចប្រជុំ​វិសាមញ្ញ​របស់ រដ្ឋមន្ត្រីបណ្ដាប្រទេសក្នុង EU នាថ្ងៃទី២៩មករា។ សេចក្តីសំរេចជា​ផ្លូវការស្ដីពីការ ពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនឹងបាននាំចេញបន្ទាប់ពីកិច្ចប្រជុំនេះ។         បទដាក់ទណ្ឌកម្មនាបច្ចុប្បន្នដែល EU អនុវត្តទៅលើរុស្ស៊ីគឺចាប់ផ្ដើមពីខែ​មិនា​​ ឆ្នាំ២០១៤មក បន្ទាប់ពីរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមេ នឹងអស់សុពលភាពនាខែមិនា​ឆ្នាំ ២០១៥។ បទដាក់ទណ្ឌកម្មនេះរួមមានការបង្កកទ្រពសម្បត្តិហាមទៅ​ទេសចរណ៍ ចំពោះជនរុស្ស៊ីនិងអ៊ុយក្រែនជាច្រើននាក់។ ទំព័រវ៉ែប EUobserver បានចុះផ្សាយ ព័ត៌មានថា EU បានស្រុះចិត្តគំនិតបើកទូលាយវិធានការតម្រង់ទៅ​លើរុស្ស៊ីនិង អាចមានបទដាក់ទណ្ឌកម្មថ្មីអំពីសេដ្ឋកិច្ចត្រូវបានអនុម័ត។