ការមន្ទីលសង្ស័យអំពីប្រសិទ្ឋភាពនៃកញ្ចប់ ជំនួយចំនួន១២៥ពាន់លានដុល្លារ អាមេរិកសំរាប់ប្រទេសអេស្ប៉ាញ។
12/06/2012 08:35
នាចុងសប្តាហ៍កន្លងទៅរដ្ឋមន្រ្តីហិរញ្ញវត្ថុ តំបន់ចាយប្រាក់អឺរ៉ូបានយល់ព្រមឲ្យអេស្ប៉ាញខ្ចីប្រាក់ចំនួន១២៥ពាន់លានដុល្លារ អាមេរិកដើម្បីជួយផ្នែកធនាគារនៃប្រទេសនេះ។នេះជាការខំប្រឹង ប្រែងធំ១របស់ Eurozoneក្នុងបំណងរក្សាស្ថិភាពសេដ្ឋកិច្ចនៃដំបន់។ប៉ុន្តែសាធារណះមតិពុំទាន់ស្ងប់ចិត្តអំពីប្រសិទ្ឋភាពដ៍យូរអង្វែងនៃ វិធានការជំនួយឧបត្ថម្ភនេះ។សូមអញ្ចើញលោកអ្នកនាងស្តាប់សេចក្តី រាយការណ៍ស្តីពីបញ្ហានេះតាមរយះអត្ថបទរបស់Hong Vanអ្នកយក ការណ៍នៃវិទ្យុសំលេងវៀតណាម។

VOVWORLD-អេស្ប៉ាញត្រូវបានស្គាល់ដល់ដូចជាប្រទេស១មានខឿន សេដ្ឋកិច្ចធំទី៤ក្នុងEurozone។ប៉ុន្តែរាល់សញ្ញាអាក្រក់ខាងសេដ្ឋកិច្ចនៃ ប្រទេសនេះត្រូវបានព្រមានជាបន្តបន្ទាប់កាលពីច្រើនខែកន្លងទៅ។ តាមនោះ GDPរបស់អេស្ប៉ាញបានថយចុះ0,៣%ក្នុងត្រីមាសទី១ឆ្នាំ ២០១២។ទន្ទឹមនឹងនោះអត្រាបាត់អាជីពកើនខ្ពស់ឡើងដល់៥,៦លាន នាក់ក្នុងចំណោមប្រជាជន៤៦លាននាក់។តួរលេខនេះអាចបន្តកើនឡើង ក្នុងប៉ុន្មានខែខាងមុខ។ក្នុងកាលះទេសះនេះ រដ្ឋាភិបាលអេស្ប៉ាញព្យាករណ៍ ថា ក្នុងឆ្នាំ២០១២ខឿនសេដ្ឋកិច្ចនៃប្រទេសនេះបន្ដថយចុះប្រមាណ១,៧%។ នោះមិនទាន់គិតដល់ ការខាតបង់ថវិការឡើងដល់៨,៩%នាឆ្នាំ២០១១ និង បំណុលបរទេសស្មើនឹង៩០%នៃ GDPទៀតផង។ Image: Internet ជាច្បាស់ណាស់ថា ខឿនសេដ្ឋកិច្ចធំទី៤ក្នុងEurozoneបានធ្លាក់ទៅក្នុងវិបត្តិដ៍ ធ្ចន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃប្រសិនបើមិនបានជួយអោយទាន់ពេលវេលានោះការ ធនក្ស័យនៃបណ្តាធនាគារអេស្ប៉ាញគឺមិនអាចចៀសផុតបានឡើយ។ក្នុងកាលះទេសះនោះការដែលអេស្ប៉ាញសុំខ្ចីប្រាក់ពីតំបន់អឺរ៉ូនិងទទួលបាន ការយល់ព្រមនេះបានធ្វើអោយប្រទេសជាច្រើនឃើញធូស្រាលចិត្ត។រដ្ឋមន្រ្តី ហិរញ្ញវត្ថុអាល្លឹម៉ង Wolfang Schaeuble បានចាត់ទុកថា ការព្រមព្រៀងឲ្យ អេស្ប៉ាញខ្ចីប្រាក់បានបង្ហាញពីសាមគ្គីភាពរបស់អឺរ៉ូប។ឯរដ្ឋមន្រ្តីហិរញ្ញវត្ថុ ជប៉ុនJun Azumi បានវាយតំលៃថាការជួយធនាគារអេស្ប៉ាញរៀបចំរចណា សម្ព័ន្ឋផ្នែកធនាគារឡើងវិញជាការរួមវិភាគទានធំ១ដើម្បីទទួលបានស្ថិរភាព សេដ្ឋកិច្ច។ប៉ុន្តែប្រការនេះគ្មានន័យថាសេចក្តីសំរេចនេះជាដំណោះស្រាយដ៏ ល្អបំផុតឡើយ។សេចក្តីសំរេចពុំទាន់ទទួលបានប្រតិកម្មយ៉ាងសកម្មពីទីផ្សារ ពិភពលោក។បណ្តាវិនិយោគិននាថ្ងៃទី១១មិថុនាបានលក់ អចលនទ្រព្យធ្វើ ឲ្យសន្ទស្សន៍មូលប័ត្រស្នូលនៅទីផ្សារអាមេរិកថយចុះយ៉ាងខ្លាំង។និងតំលៃ ប្រេងឆៅលើសកលលោកបានថយចុះកំរិតទាបបំផុតក្នុងរយះ៨ខែកន្លងទៅ។ ខ្ទង់ប្រាក់ជំនួយចំនួន១២៥ពាន់លានដុល្លារអាមេរិកសំរាប់ប្រទេសអេស្ប៉ាញ គ្រាន់តែសំដៅបំពេញបរិមាណទុនចាំបាច់អោយបណ្តាធនាគារ អេស្ប៉ាញ ប៉ុណ្ណោះ។ឯ ឥទ្ឋិពលរបស់វាទៅលើការដោះស្រាយវិបត្តិបំណុលនៅអឺរ៉ូបនៅ តែស្រមើ់ស្រមៃដដែល។ដោយហេតុនេះការរកបានវិធីទូទៅដើម្បីដោះស្រាយ បំណុលសាធារណះនៅអឺរ៉ុបគឺចាំបាច់ជាងពេលណាៗទាំងអស់៕
Related








