ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ ថូរថ្មីស្រាចាស់។
13/06/2013 08:31
VOV-នាថ្ងៃទី១៤មិថុនា អ្នកបោះឆ្នោតអ៊ីរ៉ង់ជាង៥០ លាននាក់ទៅបោះឆ្នោតជ្រើសរើសអ្នកបន្តវេនពី ប្រធានាធិបតី Mahmoud Ahmadinejad។ ក្រោយរយៈ ពេល៨ឆ្នាំកាន់អំណាច ត្រូវទទួលរងការគៀបសង្កត់ជា ច្រើនពីលោកខាងលិចដោយការខំប្រឹងប្រែងបន្តកម្មវិធីនុយគ្លេអ៊ែ តើអ្នកបន្ត វេនលោក Ahmadinejad អាចនាំមកការផ្លាស់ប្តូរថ្មី នាំអ៊ីរ៉ង់រួចផុតពីការលំបាក នាបច្ចុប្បន្នដែររឺទេ? ប្រការនេះកំពុងត្រូវបានសាធារណៈមតិរង់ចាំ ប៉ុន្តែតាម ការឃ្លាំមើលនោះ ការបោះឆ្នោតលើកនេះ ត្រឹមតែជាការជ្រើសរើសរវាង បណ្ដាបេក្ខជនតឹងរឹងជាមួយកំរិតច្រើនរឺតិចជាងតែប៉ុណ្ណោះ លទ្ធផលនឹងត្រឹម តែនាំមកនូវការខុសប្លែកអំពីកំរិត មិនមែនអំពីធាតុពិតក្នុងបណ្ដាគោល នយោបាយរបស់អ៊ីរ៉ង់ឡើយ។

ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ ថូរថ្មីស្រាចាស់។ (Reuter) VOV-ក្នុងចំណោមបេក្ខជនជិត៧រយនាក់ចូលរួមប្រជែងការបោះឆ្នោតលើក នេះ ក្រុមប្រឹក្សាព្យាបាលអ៊ីរ៉ង់ ជាស្ថាប័នឃ្លាំមើលដែលត្រូវបានបង្កើតឡើងមិនឆ្លងតាមរយៈការបោះឆ្នោតបានជ្រើសរើសបេក្ខជនចំនួន៨នាក់។ ប្រការគួរឲ្យយកចិត្តទុកដាក់គឺ៥នាក់ក្នុងចំណោមបេក្ខជន៨នាក់នោះជាបណ្ដាអ្នកអភិរក្សមានទំនាក់ទំនងស្និទ្ធជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់សម្ដេចព្រះសង្ឃរាជ Ali Khamenei។ ត្រូវតាម បំណងរបស់សម្ដេចព្រះសង្ឃរាជKhamenei អំពីការបោះឆ្នោតមួយសណ្ដាប់ធ្នាប់ សុខសាន្តត្រាណនិងមិនបង្កការប្រកែកវែកញែកនោះ មុននឹងការបោះឆ្នោត បណ្ដាអ្នកដែលត្រូវបានចាត់ទុកថា មានសតិអារម្មណ៍ជឿនលឿនត្រូវបានហាម ឃាត់មិនឲ្យប្រគួតប្រជែងការបោះឆ្នោតដូចជាលោក Akbar Hashemi Rafsanjani និង លោក Efandiar Rahim Mashaie។ ដូច្នេះចំពោះបេក្ខជន៥នាក់ក្នុងចំណោមបេក្ខជន ចំនួន៨នាក់ដើរតាមផ្លូវអភិរក្សនាបច្ចុប្បន្ននោះ អ្នកឃ្លាំមើលដំបន់ជាច្រើនបាន ព្យាករណ៍ថាអ្នកបោះឆ្នោតអ៊ីរ៉ង់ពិបាកក្នុងការជ្រើសរើស។ នៅចាំបានថា៖ ក្នុងការបោះឆ្នោតនាឆ្នាំ២០០៩ ការដង្ហែក្បួនរបស់គណះបក្ស នានាបានទាក់ទាញជនជាច្រើនកុះករចូលរួម។ក្នុងពេលនោះយុទ្ឋនាការបោះឆ្នោត ឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសដ៍ស្ងាមស្ងាត់ជាបង្គួរ។ការដង្ហែក្បួនមិនប្រព្រឹត្តទៅ នៅទូទាំងប្រទេស។ការដែលបេក្ខជនស្ទើរតែ ទាំអស់គ្រាន់តែដំណើរការជជែកគ្នា ចំនួន៣លើកដែលបានផ្សាយជាបន្ត ផ្ទាល់មិនអាចផ្តល់មកនូវចំណាប់អារម្មណ៍ សកម្មអោយអ្នកបោះឆ្នោតបាន ឡើយ។បណ្តអ្នកជំនាញការចាត់ទុកថា៖ការ យកចិត្តទុកដាក់ជាសារវន្ត របស់ប្រជាជនអ៊ីរ៉ង់នាបច្ចុប្បន្នគឺជាខឿនសេដ្ឋកិច្ចត្រូវ រងផលប៉ះពាល់ដ៍ ធ្ងន់ធ្ងរដោយសារវិធានការដាក់ទណ្ឌកម្មនៃអង្គការអន្តរជាតិមួយ ចំនួន។ តាមតួលេខស្ថិតិនាពេលថ្មីៗនេះគឺអត្រាអតិផរណានៃប្រទេសនេះបានកើន ឡើង២៩,៨%និងអត្រាបាត់អាជីពមាន១៤%។តំលៃប្រាក់Rial របសើអ៊ីរ៉ង បានធ្លាក់ ចុះ៨០%។តាមការប៉ាន់ស្មានថា Tehran ត្រូចខូចខាតជាង ១០០ពាន់លានដុល្លារ អាមេរិកដោយសារប្រទេសនេះមិនទទួលបានប្រាក់ ចំណូលអាជីវកម្មពីការលក់ ប្រេងកាតនិងសកម្មភាពវិនិយោគបរទេស។ ក្នុងពេលនោះវិបត្តិនុយក្លេអ៊ែរពុំទាន់ មានសញ្ញាបន្ឋូស្រាលនៅឡើយ។ ក្នុងបំណងរិតបណ្តឹងថែមទៀតនូវបទហុំព័ទ្ឋ សេដ្ឋកិច្ចចំពោះអ៊ីរ៉ង់នាសប្តាហ៍កន្លងទៅរដ្ឋអំណាចអាមេរិករបស់ប្រធានាធិបតី Barack Obama បាន បញ្ចូលក្រុមហ៊ុនជិត៤០របស់អ៊ីរ៉ង់ចូលក្នុងបញ្ជីខ្មៅដោយជាប់ សង្ស័យពីការលួចលាក់ទ្រព្យសម្បត្តិនិងផ្តល់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក អោយ រដ្ឋាភិបាល Tehran។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចអ៊ីរ៉ង់កាន់តែ ធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃដោយការជិះឥទ្ធិពលរបស់បណ្ដាវិធានការដាក់ ទណ្ឌកម្មនិងក្បាលម៉ាស៊ីនគ្រប់គ្រងដែលបានវាយតំលៃគឺអន់ខ្សោយនោះ ប្រជាជនអ៊ីរ៉ង់កំពុងត្រូវការប្រធានាធិបតីមួយរូបដែលអាចនាំប្រទេសជាតិរួចផុត ពីស្ថានភាពសេដ្ឋកិច្ចអន់ខ្សោយ កសាងរូបភាពប្រទេសអ៊ីរ៉ង់ស្និទ្ធស្នាលនិងស្នេហារ សន្តិភាព។ ប៉ុន្តែចំពោះបំរែបំរួលនាបច្ចុប្បន្ន អ្នកជំនាញការជាច្រើនជឿជាក់ថា មិន មានក្តីសង្ឃឹមច្រើនថាការបោះឆ្នោតនៅអ៊ីរ៉ង់លើកនេះនឹងនាំមកនូវការបន្ថូស្រាល ភាពតានតឹងនិងបណ្ដាវិធានការជាកត្តាជួរមុខដើម្បីស្ដាខឿនសេដ្ឋកិច្ច។ ប្រការគួរឲ្យយកចិត្តទុកដាក់គឺនៅប្រទេសឥស្លាមនេះតាមរដ្ឋធម្មនុញ្ញ ទោះបីជាប្រធានាធិបតីមានសិទ្ធិនិតិប្រតិបត្តិដូចជាចុះហត្ថលេខាលើអនុសញ្ញាកិច្ចព្រម ព្រៀងជាមួយបណ្ដាប្រទេសផ្សេងៗនិងអង្គការអន្តរជាតិជាដើម ប៉ុន្តែគ្មានសិទ្ធិយ៉ាងពេញលេញចំពោះគោលនយោបាយកិច្ចការបរទេស កំលាំងប្រដាប់អាវុធរឺគោល នយោបាយនុយគ្លេអ៊ែឡើយ។ ការងារនេះដោយមេដឹកនាំកំពូលទទួលខុសត្រូវ។ ដូច្នេះចំពោះបេក្ខជនចំនួន៥ក្នុងចំណោមបេក្ខជនចំនួន៨ដែលដើរតាមគោលមាគ៌ាអភិរក្សនាបច្ចុប្បន្ន អ្នកស្រាវជ្រាវការបោះឆ្នោតជាច្រើននៅដំបន់បាន ព្យាករណ៍ថាការផ្ទេរប្រគល់ដំណែងប្រធានាធិបតីត្រឹមតែជាថូថ្មីស្រាចាស់តែ ប៉ុណ្ណោះ។ គំនូរនយោបាយនៅអ៊ីរ៉ង់នឹងមិនមានការផ្លាស់ប្តូរថ្មីជាច្រើនបន្ទាប់ពីការ បោះឆ្នោតនេះឡើយ។ ជំនួសទៅនោះអ្នកជំនាញការជាច្រើនបានចាត់ទុកថា គោលជំហររបស់អ៊ីរ៉ង់នឹងតឹងរឹងជាងនិងស្ថានភាពទាល់ច្រកនៅតែប្រព្រឹត្តទៅ និងអាចនាំទៅដល់ការប្រឈមមុខយោធាមួយ៕
Related








