VOV WorldVOV World
ការរត់ប្រណាំងផលិតកាំជ្រួច៖គ្រោះអាសន្ននៅអាស៊ីខាងត្បូង
21/09/2012 08:37
VOV-ការដែលឥណ្ឌានិងប៉ាគីស្តានដំណើរការសាកដ៏ ជោគជ័យកាំជ្រួចផ្ទុកក្បាល​គ្រាប់នុយគ្លេអ៊ែជាច្រើន លើកមកបានបណ្ដាលឲ្យមានការព្រួយបារម្មណ៍ថ្មី ចំពោះ​សហគមន៍អន្តរជាតិ។ ជាក់ស្ដែងគឺ នេះមិនមែន ជាលើកដំបូងដែលប្រទេសជិតខាង​ទាំង​ពីរនៅអាស៊ីខាងត្បូងនេះបានដំណើរការសាកកាំជ្រួច ប្រការនោះបានធ្វើឲ្យសហគមន៍​អន្តរជាតិមានការព្រួយបារម្មណ៍។
ការរត់ប្រណាំងផលិតកាំជ្រួច៖គ្រោះអាសន្ននៅអាស៊ីខាងត្បូង
ការរត់ប្រណាំងផលិតកាំជ្រួច៖គ្រោះអាសន្ននៅអាស៊ីខាងត្បូង        VOV-នាថ្ងៃទី១៩កញ្ញាកងទ័ពឥណ្ឌាបានប្រកាសថា ពីកន្លែងបាញ់បង្ហោះ​ លើកោះ Wheeler សមុទ្រ Odisha ប្រទេសនេះបានបាញ់បង្ហោះសាកដ៏​ជោគ​ជ័យកាំជ្រួចចម្ងាយមានលទ្ធភាពនាំក្បាលគ្រាប់នុយគ្លេអ៊ែ Agni-4។ នេះជាការ សាក​កាំជ្រួច Agni-4 លើកទី៣របស់ឥណ្ឌា។ តាមនោះកាំជ្រួចផ្លោងដីទល់នឹងដី Agni-4 មាន​ចម្ងាយ៤ពាន់គីឡូម៉ែត្រជាប្រភេទកាំជ្រួចបាញ់ឆ្ងាយបំផុតរបស់ ឥណ្ឌា។ ក្រោយ​ការបាញ់បង្ហោះសាកនេះ នាថ្ងៃទី២១កញ្ញាមេបញ្ជាការកង កំលាំងយុទ្ធសាស្ត្រ​ឥណ្ឌានិងអ្នកវិទ្យាសាស្ត្ររបស់អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការពារជាតិឥណ្ឌាក៏កំពុងត្រៀមរៀបចំឲ្យការបាញ់បង្ហោះជាលើកដំបូងកាំជ្រួច Nirbhay មានចំងាយ១ពាន់​គីឡូម៉ែត្រ។ មុននោះនាខែសីហាឆ្នាំ២០១២ ឥណ្ឌា បានបាញ់បង្ហោះសាកដ៏​ជោគ​ជ័យកាំជ្រួចផ្លោងដីទល់នឹងដី Prithvi-2 ដែលអាច ផ្ទុកក្បាលគ្រាប់នុយគ្លេអ៊ែ។ នេះជាប្រភេទ​កាំជ្រួចដើមដំបូងដោយឥណ្ឌាផលិត និងក៏ជាកាំជ្រួចមួយក្នុងចំណោមកាំជ្រួចចំនួន៥ត្រូវបានអភិវឌ្ឍន៍តាមកម្មវិធី អភិវឌ្ឍន៍កាំជ្រួចនាំផ្លូវចំរុះរបស់ប្រទេសអាស៊ីខាង​ត្បូងនេះ។         ករណីបាញ់បង្ហោះសាកកាំជ្រួចនុយគ្លេអ៊ែនេះនឹងមិនត្រូវពិភាគ្សាប្រសិន បើវាមិនប្រព្រឹត្តទៅក្រោយរយៈពេល៤៨ម៉ោងក្រោយពេលប៉ាគីស្ថានប្រកាស សាក​បាញ់បង្ហោះសាកដ៏ជោគជ័យកាំជ្រួច Hatf-7 អាចផ្ទុកក្បាលគ្រាប់ នុយគ្លេអ៊ែជាច្រើន។ ទោះបីភាគីទាំងពីរគ្មានអ្នកណាទទួលស្គាល់ថាមានការរត់ ប្រណាំងអាវុធថ្មី ប៉ុន្តែ​ការដែលក្រោយពីការសាកបាញ់បង្ហោះនៃប្រទេសនេះ ភ្លាមនោះគឺប្រទេសជិតខាងបាន​ដំណើរការសាកបាញ់បង្ហោះប្រហាក់ប្រហែល។ ប្រការនោះបានធ្វើឲ្យសហគមន៍​អន្តរជាតិព្រួយបារម្មណ៍អំពីការរត់ប្រណាំងសំងាត់ អាវុធនុយគ្លេអ៊ែកំពុងប្រព្រឹត្តទៅនៅអាស៊ីខាងត្បូង។         ក្នុងការពិតជាក់ស្ដែង ប៉ាគីស្ថាននិងឥណ្ឌា ជាមហាអំណាចចំនួនពីរ អំពី នុយគ្លេអ៊ែរ នៅក្នុងតំបន់។ ប្រទេសទាំងពីរនេះ ក៏មិនទាន់ចុះហត្ថលេខាលើ ​សន្ធិសញ្ញាអំពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)ដែរ។ ចាប់ពីពេលភាគី ទាំង​ពីរប្រកាសថា មានសមត្ថភាពអាវុធនុយក្លេអ៊ែរ នាឆ្នាំ ១៩៩៨មក រាល់ការ ធ្វើពិសោធត្រូវបានអនុវត្ត និងក្នុងរយះពេលថ្មីនេះ វាត្រូវបានប្រព្រឹត្តទៅកាន់ តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជា ក្នុងរយះពេលនេះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ឥណ្ឌា និងប៉ាគីស្ថាន កំពុងត្រូវបានកែលំអរក្តី ប៉ុន្តែ សាធារណ មតិនៅតែ​ចាត់ទុកថា៖ ទំនុកទុកចិត្តរបស់ភាគីទាងពីរមិនទាន់បានគង់វង់ទេ។  ស្ថាប័នស្រាវជ្រាវនៃរដ្ឋសភាអាមេរិកបានចាត់ទុកថា៖ ឃ្លាំង អាវុធនុយក្លេអ៊ែរ  របស់ប៉ាគីស្ថាន មានក្បាល់គ្រាប់បែកនុយក្លេអ៊ែរ តិចបំផុត គឺ ៩០ ដល់ ១១០ ក្បាល។ នេះគឺជាការព្រួយបារម្មណ៍ជាច្រើន ចំពោះសហគមន៍អន្តរជាតិ។         ព្រួយបារម្មណ៍អំពី ស្ថានភាព​​វិវាទអាចកើតមានឡើង អគ្គលេខាធិការ អង្គការសហប្រជាជាតិ Ban Ki Moon បានអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានត្រូវ មាន​ជំនួបសន្ទនាអំពីសន្តិសុខនិងសន្តិភាពក្នុងតំបន់សំដៅបង្កលក្ខណះល្អ ជាងទៀត អោយការកែលំអរទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន  ទំនាក់ទំនងរវាង New Delhi និង​ Islamabad ទទួលបានលទ្ធផលជាសារវ័ន។  នាដើម​ខែកញ្ញា​កន្លង​ទៅ ក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា  Somanahalli Mallaiah Krishna នាពេលមកបំពេញទស្សនកិច្ចនៅ Islamabad នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Pervez Ashraf​ បានសម្ដែងជំនឿជឿជាក់ថា៖ ទំនាក់​ទំនងឥណ្ឌា -ប៉ាគីស្ថានត្រូវបានកែលំអរ និងទៅតាមទឹសដែលភាគីទាំងពីរ ជ្រើសរើស។ ភាគី​ទាំងពីរបានកំណត់វិស័យសហប្រតិបត្តិការទ្វេភាគីចំនួន ៨ ​ក្នុងនោះមាន៖ កសិកម្ម ទេសចរណ៍ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា…ល។  សាធារណះមតិ សង្ឃឹមថា៖​​រាល់ការរីកចំរើននេះ នឹងបំបាត់ចោល ភាពគ្រោះ​អាសន្នកំពុងងើបមានឡើងនៅ​ក្នុងតំបន់៕