VOV WorldVOV World
ការសាកល្បងថ្មីក្នុងទំនាក់ទំនងអាមេរិក-ប្រេហ្សីល
19/09/2013 08:14
(VOVworld)-ប្រធានាធិបតីប្រេហ្សីលលោកស្រីDilma Rousseff នាថ្ងៃទី១៧កញ្ញា បានលុបចោលដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អាមេរិក​ដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែតុលាខាងមុខ។ សេចក្តីសម្រេចនេះ បានដាក់ទំនាក់ទំនងការ​ទូតរវាងអាមេរិកនិងប្រេហ្សីលចំពោះមុខការសាក ល្បងធំៗ ព្រមទាំងជាសំពង់ព្រនង់ខ្លាំង១ទៅលើការខំប្រឹងប្រែងរបស់ប្រធា នាធិបតីអាមេរិក Barack Obama ក្នុងការកែលំអទំនាក់ទំនងជាមួយប្រេហ្សីល។
ការសាកល្បងថ្មីក្នុងទំនាក់ទំនងអាមេរិក-ប្រេហ្សីល
(VOVworld)-ប្រធានាធិបតីប្រេហ្សីលលោកស្រីDilma Rousseff នាថ្ងៃទី១៧កញ្ញាបាន លុបចោលដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អាមេរិក​ដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែ តុលាខាងមុខ។ សេចក្តីសម្រេចនេះបានដាក់ទំនាក់ទំនងការ​ទូតរវាងអាមេរិកនិងប្រេ ហ្សីលចំពោះមុខការសាកល្បងធំៗ ព្រមទាំងជាសំពង់ព្រនង់ខ្លាំង១ទៅលើការខំប្រឹង ប្រែងរបស់ប្រធានាធិបតីអាមេរិក Barack Obama ក្នុងការកែលំអទំនាក់ទំនងជាមួយ ប្រេហ្សីល។ ថ្នាក់ដឹកនាំអាមេរិកនិងប្រេហ្សីលជួបគ្នានៅខាងក្រៅ សន្និសីទG20នៅរុស្ស៊ីនាដើមខែកញ្ញា (រូបថតៈ dantri.vn)        រឿងរ៉ាវទាំងអស់ដែលចេញពីការដែលស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)ត្រូវ ការចោទប្រកាន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានដំណើរការតាមដាន សំបុត្រអេឡិកត្រូ និករបស់ប្រធានាធិបតីប្រេហ្សីល Dilma Rousseff ជាមួយថ្នាក់ក្រោមរបស់លោកស្រី ក៏ដូចជាឃ្លាំមើលសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិ Petrobrasជាសម័ន្ធ ក្រុមហ៊ុនធំទី៤ពិភពលោករបស់ប្រេហ្សីល។         តាមកាណាល់ទូរទស្សន៌ Globo (ប្រេហ្សីល) ថា NSA បានតាមដានសំបុត្រ អេ ឡិកត្រូនិក ការសន្ទនាតាមទូរស័ព្ទ និងសារលិខិតដែលប្រធានាធិបតីប្រេហ្សីល Dilma Rousseff ផ្លាស់ប្តូរជាមួយថ្នាក់ក្រោមរបស់លោកស្រីផងដែរ។ ​មិនត្រឹមតែប៉ុណ្ណោះ NSA បានប្រមូលផ្តុំព័ត៌មានក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។ ជនរងគ្រោះ គឺ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិ Petrobras របស់ប្រេហ្សីល។ តាមបណ្តាអ្នកវិភាគ ថា ការដែលអាមេរិកតាមដាន Petrobras គឺសំដៅដឹងឲ្យបានបរិមាណប្រេងរ៉ែនៅ អាត្លង់តិចខាងត្បូង។         ចំពោះមុខព្រឹត្តិការណ៌ដ៏ធ្ងន់ធ្ងពោលខាងលើ ប្រធានាធិបតីប្រេហ្សីលបានកោះ ប្រជុំបន្ទាន់នៅវិមាន Planalto ដោយមានការចូលរួមរបស់តំណាងក្រសួង​សំខាន់ៗ មួយចំនួន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រេហ្សីលក៏ត្រូវកោះហៅ ដោយសំណូពរ បកស្រាយរឿងហេតុឲ្យបានច្បាស់លាស់។រដ្ឋមន្រ្តីការបរទេសរបស់ប្រេ​ហ្សីល Luiz Alberto Figueredo Machado ចាត់ទុកថា រឿងហេតុនេះជាទង្វើរំលោភមិនអាចទទួល យកបានឡើយ។ ក្នុងពេលនោះ មន្រ្តីមួយចំនួនរបស់ ប្រេហ្សីលបានឲ្យដឹងថា នឹង បង្កើតគណៈកម្មាធិការពិសេស១ដើម្បីស៊ើបអង្កេតរឿងហេតុ ពោលខាងលើ។ សម្ព័ន្ធក្រុមហ៊ុន Petrobras របស់ប្រេហ្សីល         មិនត្រឹមតែចេញបណ្ដាសារប្រឆាំងជំទាស់រាល់សកម្មភាពរបស់​ NSAប៉ណ្ណោះ ទេ ថែមទាំង ប្រេស៊ីលក៏បានចាប់ផ្តើមអនុវត្តរាល់សកម្មភាពដើម្បីកាត់​បន្ថយ ឥទ្ធិ ពលរបស់អាមេរិក។ ប្រធានាធិបតី Dilma Rousseff បានចេញបទបញ្ជា​អនុវត្ត​វិធាន ការជាច្រើនដើម្បីធានាចរឹតលក្កណៈឯករាជ្យរបស់ប្រេស៊ីលក្នុងប្រព័ន្ធ​បណ្ដាញ  Internet នានា។ រដ្ឋាភិបាលប្រេស៊ីលនឹងបាញ់បង្ហោះផ្កាយរណប់ទូរ​គមនាគមន៍ នាឆ្នាំ ២០១៦ និងដំឡើងប្រព័ន្ធខ្សែរកាបអុបទិច១របស់ខ្លួនជាមួយទ្វីប​អឺរ៉ុប និង ប្រទសមួយចំនួននៅ អាមេរិកខាងត្បូង  ដើម្បីជៀស វាងការលួចស្ដាប់សភាពការ ណ៍របស់អាមេរិក។ លោកស្រី Dilma Rousseff ក៏កំពុងដាស់​តឿនរដ្ឋសភាអនុម័ត្ត ទៅលើសេចក្ដីព្រាងច្បាប់ បង្ខំ Facebook Google និង​បណ្ដាក្រុមហ៊ុនសេវាកម្ម Online ផ្សេងៗទៀត ត្រូវរក្សារទុករាល់ឯកសារ​ដោយជនប្រេស៊ីលបង្កើតឡើងក្នុង ម៉ាស៊ីនមេដែលស្ថិតនៅក្នុងដែនដីប្រេស៊ីល។ ជាមួយផែនការនេះ ប្រេស៊ីលអាច បំផ្លាញ់ចោលការផ្តាច់មុខនាបច្ចុប្បន្នរបស់អាមេរិក នៅលើប្រព័ន្ធ Internet។         ជាការច្បាស់លាស់ថា÷ការលួចស្ដាប់សភាពការណ៍របស់ NSA បាន​ធ្វើ​ឲ្យ ទំនាក់ទំនងរវាងអាមេរិកនិងប្រេស៊ីលជួបការលំបាកបំផុតពីមុនមកពិសេសគឺ ដំ ណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក របស់ប្រធានាធិបតី​ប្រេស៊ីល លើកនេះ ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចដ៏សែន​សំខាន់ ដើម្បីពិភាក្សាអំពីកិច្ចសន្យា លក់យន្តហោះចម្បាំង ផែនការសហប្រតិ​បត្តិការអំពីប្រេងរ៉េ និងបណ្ដាការព្រម ព្រៀងពាណិជ្ជកម្ម…ជាដើម។         ទំនាក់ទំនងអាមេរិក-ប្រេហ្សីលកំពុងប្រឈមមុខនឹងការសាក្បងធំ។ ទោះ បីជារដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama សន្យាថានឹង ស៊ើប អង្កេតឲ្យ បានច្បាស់លាស់រាល់ការចោទប្រកាន់ទាក់ទិនដល់បញ្ហាចារកម្មបញ្តាញអិនធើ ណែត ចំពោះប្រធានាធិបតីប្រេហ្សីល Dilma Rousseff ក៏ដោយ ប៉ន្តែ ទំនាក់ ទំនងរវាងអាមេរិកនិងប្រេស៊ីលពិបាកនឹងត្រឡប់មកដូចដើមវិញ៕