VOV WorldVOV World
ការសួរដេញដោលនៅសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
22/11/2013 08:39
Vovworld-សម័យសួរដេញដោលបណ្ដាសមាជិក រដ្ឋាភិបាលនៅសម័យប្រជុំ​លើក​ទី៦រដ្ឋសភាវៀតណាម នីតិកាលទី១៣បានបញ្ចប់នាថ្ងៃទី២១វិច្ឆិកាក្រោយ​រយៈ​ ពេល៣ថ្ងៃបានប្រព្រឹត្តទៅ។ បញ្ហាក្តៅគគុកជាច្រើនរបស់ ប្រទេសជាតិ​ត្រូវបាន​យកមកពិភាគ្សាក្នុងរបៀបវារៈ។​ រួមជាមួយបណ្ដាសំនួរ ស្មោះត្រង់របស់សមាជិកសមាជិការសភាគឺ​អកប្បកិរិយាទទួលមតិរបស់ សមាជិករដ្ឋាភិបាលក្នុងការឆ្លើយសំនួរដេញដោល។ សំខាន់​​ជាងទៀតគឺតាម រយៈការឆ្លើយសំនួរដេញដោល សាធារណៈមតិបាន​ឃើញ​មានការផ្លាស់ប្តូរ ថ្មីក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាក៏ដូចជាការប្តេជ្ញាចិត្ត​សំរេចគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាល។
ការសួរដេញដោលនៅសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung (VOV)         Vovworld-ការសួរដេញដោលនិងការឆ្លើយសំនួរដេញដោលជាខ្លឹមសារត្រូវ បានទាក់ទាញការ​យកចិត្តទុកដាក់ច្រើនបំផុតនៅសម័យប្រជុំរដ្ឋសភានីមួយៗ។ សម័យ​សួរ​ដេញដោលនីមួយៗក៏ត្រូវបានអ្នកបោះឆ្នោតចាត់ទុកដូចជាវគ្គត្រួតពិនិត្យ វាយតំលៃទំនុកទុកចិត្ត​របស់បញ្ជាការផ្នែកនានាក៏ដូចជាដើម្បីវាស់វែងគុណភាព សកម្មភាពរបស់រដ្ឋសភាយ៉ាងច្បាស់លាស់បំផុត។