VOV WorldVOV World
ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ
03/02/2016 06:48
(VOV)_នាថ្ងៃទី៣កុម្ភះ គម្រប់៨៦ឆ្នាំទិវាបង្កើតបក្សកុម្មុ យនីស្តវៀតណាម(ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះ ឆ្នាំ២០១៦)។ កំណាត់ផ្លូវ ៨៦ឆ្នាំកន្លងទៅនេះ បុព្វ​ហេតុ ​ផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈ ពេល៣០ឆ្នាំ (ចាប់ពីឆ្នាំ​ ១៩៨៦មក) បានគូសសញ្ញាសំខាន់ ក្នុងមាគា៏អភិវឌ្ឍន៍របស់វៀតណាម។ សមិទ្ធិផលធំធេង និងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បាន​អះអាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ និងច្នៃប្រឌិតថ្មី។
          (VOV)_នាថ្ងៃទី៣កុម្ភះ គម្រប់៨៦ឆ្នាំទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម  (ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ២០១៦)។ កំណាត់ផ្លូវ ៨៦ឆ្នាំកន្លងទៅនេះ  បុព្វ​ហេតុ​ផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈពេល៣០ឆ្នាំ (ចាប់ ពីឆ្នាំ​ ១៩៨៦មក) បានគូសសញ្ញាសំខាន់ ក្នុងមាគា៏អភិវឌ្ឍន៍របស់វៀតណាម។  សមិទ្ធិផលធំធេង និងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បាន​អះ អាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ និងច្នៃប្រឌិតថ្មី។ ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ ៣០ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦-២០១៦) ជាដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ ​ក្នុង ​បុព្វ​ហេតុ​អភិវឌ្ឍន៍របស់វៀតណាម។ នេះគឺជាដំណើការផ្លាស់ប្តូរថ្មីជ្រាលជ្រៅ​ លើ គ្រប់ជ្រុងជ្រោយ ជាបុព្វហេតុបដិវត្តន៍ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល  ដើម្បីគោលដៅ៖ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន អធិបតេយ្យ​ភាព សម ភាព និងយុត្តិធម៏។