VOV WorldVOV World
ខឿន​សេដ្ឋកិច្ចធំៗរត់​ប្រណាំងធ្វើពិពិធកម្មដៃគូដើម្បីឆ្លើយតបទៅនឹងអស្ថិរភាព
30/01/2026 07:16
(VOVWORLD) - សហភាពអឺរ៉ុប (EU) និងឥណ្ឌានៅថ្ងៃទី ២៧ ខែមករា បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ។ នេះគឺជាព្រឹត្តិការណ៍ថ្មីបំផុត ដែលបង្ហាញថា ខឿនសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកកំពុងរត់ប្រណាំងគ្នាដើម្បីធ្វើពិពិធកម្មដៃគូសេដ្ឋកិច្ច ក្នុងបរិបទដែលសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបានរបស់ប្រទេសមហាអំណាចមួយចំនួន។
ខឿន​សេដ្ឋកិច្ចធំៗរត់​ប្រណាំងធ្វើពិពិធកម្មដៃគូដើម្បីឆ្លើយតបទៅនឹងអស្ថិរភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថតរូបនៅមុនពេលកិច្ចប្រជុំនៅទីក្រុង New Delhi ប្រទេសឥណ្ឌា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។ រូបថត៖ REUTERS/Altaf Hussain កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU និងឥណ្ឌាត្រូវបានអនុម័តបន្ទាប់ពីការចរចារយៈពេលជិត ២០ ឆ្នាំ។ មុននោះ កាលពីដើមឆ្នាំ សហភាពអឺរ៉ុបក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ផងដែរ។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន កាណាដា និងអង់គ្លេសក៏បានកត់ត្រាការវិវឌ្ឍគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។
TAG
VOV/VOVworld/​សេដ្ឋកិច្ច/ធ្វើពិពិធកម្មដៃគូ/អស្ថិរភាព/ពិភពលោក​

More