កំណើនត្រូវតែជាក់ស្តែងដោយប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
26/03/2026 09:15
(VOVWORLD) - ចំណុចសំខាន់មួយដែលត្រូវបានលោកអគ្គលេខាបក្ស តូ ឡឹមលើកឡើងនៅពេលអញ្ជើញថ្លែងមតិ បិទសន្និបាតមជ្ឈិមលើកទី ២ នៅថ្ងៃទី ២៥ ខែមីនា គឺ គោលដៅកំណើនសេដ្ឋកិច្ច "ពីរខ្ទង់"។ លោកអគ្គលេខាបក្សបានគូសបញ្ជាក់ពីគោលការណ៍ស្នូល ចំនួនបួន ដើម្បីកំណត់វិធីសាស្ត្រដេញតាមគោលដៅនេះ។ ទាំងនេះគឺ៖ កំណើនត្រូវតែជាក់ស្តែង; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធនធានត្រូវតែប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាព; ត្រូវតែឆ្ពោះទៅការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាបាននូវសមធម៌សង្គម។

ទិដ្ឋភាពនៃសម័យប្រជុំបិទសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី២ នៅថ្ងៃទី២៥ ខែមីនា (រូបថត៖ VOV) យោងតាមលោកអគ្គលេខាបក្ស គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់គឺជាតម្រូវការបរានុម័តដែលកើតចេញពីតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល។ វៀតណាមមិនទទួលយកកំណើនទាបទេ។ យើងត្រូវតែបន្តគោលដៅនៃកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពនិងជាក់ស្តែង។
TAG
VOV/VOVworld/កំណើន/ជាក់ស្តែង/ប្រើប្រាស់/ធនធាន/ប្រសិទ្ធភាព
Related








