VOV WorldVOV World
កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសមុទ្រកោះវៀតណាម។
14/06/2013 10:00
VOV-តួនាទីនិងសារៈសំខាន់នៃការងារកសាងពាណិជ្ជ សញ្ញាសមុទ្រ​វៀត​ណាមត្រូវបានអះអាងនៅវេទិការ ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ២០១៣ជាមួយ​ប្រធានបទ “កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាដំបន់និងពាណិជ្ជ សញ្ញាសមុទ្រ​វៀត​ណាម” ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្នុងឱកាស “សប្ដាហ៍​សមុទ្រនិងកោះវៀតណាម២០១៣”។ បណ្ដាមតិបាន ចាត់ទុកថា ពាណិជ្ជ​សញ្ញាសមុទ្រវៀតណាមត្រូវបានទទួលស្គាល់ជា ពាណិជ្ជសញ្ញាមួយរូបក្នុងចំណោមពាណិជ្ជសញ្ញាជាតិ រួមចំណែកបង្កើតឡើង រូបភាពរបស់វៀតណាមលើឆាក​អន្តរជាតិ។
កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសមុទ្រកោះវៀតណាម។
វេទិការពាណិជ្ជសញ្ញាវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាដំបន់និងពាណិជ្ជសញ្ញាសមុទ្រវៀតណាម” (dangcongsan.vn)         VOV-ក្រលែកមើលពីវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រពាណិជ្ជសញ្ញាសមុទ្រ គឺជាការ​រួម​ផ្សំ​រវាងមនុស្សនិងផលិតផលសមុទ្រ ដូចជារូបភាពបណ្ដាដំបន់ឆ្នេរ សមុទ្រ កោះ មណ្ឌល​ទេសចរណ៍​ផលិតផលផ្នែកទំនិញ។​ វៀតណាមមានឆ្នេរ សមុទ្រប្រវែង​ជាង​៣២៦០​គីឡូម៉ែត្រ ផ្ទៃទឹកជាង១លានគីឡូម៉ែត្រក្រឡា។ ដោយ មាន​សក្ដានុភាព​ឧត្តមភាពសេដ្ឋកិច្ចដំបន់សមុទ្រឆ្នេរសមុទ្រ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សមុទ្រ​មាន​អត្ថន័យសំខាន់ពិសេសចំពោះបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់វៀតណាម។ នៅក្នុងជំនួបពិភាក្សានេះ បណ្ដាដំណាងសុទ្ធតែចាត់ទុក​ថា÷  ពាណិជ្ជសញ្ញាសមុទ្រមានទំនាក់ទំនងជិតស្និទ្ធជាមួយការអភិវដ្ឍន៍សេដ្ឋកិច្ច សមុទ្រ។ សក្ដានុភាព ​និងប្រភពផលប្រយោជន៍សមុទ្ររបស់វៀតណាម ពេល ដែល​បានធ្វើអាជីវកម្មសមស្របគឺជាកត្តាសំខាន់ ចំពោះការអភិ​វដ្ឍន៍ប្រទេស ជាតិ។ ​ប្រការនេះបានសរអោយឃើញថា÷ ការកសាងពាណិជ្ជសញ្ញាសមុទ្រជា ភារកិច្ច១ក្នុងចំណោមភារកិច្ចចាំបាច់ នាបច្ចុប្បន្ន។ ការកសាងពាណិជ្ជសញ្ញា សមុទ្រ គឺត្រូវធ្វើអាជីវកម្មសក្ដានុភាពរបស់សមុទ្រតំបន់ឆ្នេរសមុទ្រ មាន យុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្ដាផ្នែកមានឧត្តមភាពដែល មានសមត្ថភាពប្រកួត ប្រជែង ដូចជា÷​ទេសចរណ៍​កំពង់ផែសមុទ្រ…ល។ ឆ្ពោះទៅយុទ្ធសាស្ត្រ អភិវឌ្ឍន៍សមុទ្រវៀតណាមដល់ឆ្នាំ​២០២០ គំរោងផែនការអភិវឌ្ឍន៍ប្រព័ន្ធ កំពង់ផែសមុទ្រក៏ត្រូវបានចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់  ក្នុងដំណើការកកសាងពាណិជ្ជសញ្ញាសមុទ្រវៀតណាម។ លោកNguyen Nhat ប្រធាននាយកដ្ឋាននាវាចរណ៍វៀតណាមបានអោយ​ដឹងថា÷         “ ផ្នែកនាវាចរណ៍វៀតណាមបាននិងកំពុងសុក្រិដ្ឋយន្តការនាវាចរណ៍  សុក្រិដ្ឋ​ការ​រៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធកំពង់ផែរសមុទ្រ បច្ចេកទេសដំឡើង នាវា ​សេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីបង្កើតកម្លាំងចលករ បណ្ដារបៀង​សេដ្ឋកិច្ចតភ្ជាប់ជាមួយសមុទ្រ។ ដែលក្នុងនោះពីឥឡូវនេះដល់ឆ្នាំ២០២០ត្រូវ ប្រមូលផ្តុំចូលក្នុងគំរោងការណ៍ស្នូលដូចជា÷ គំរោងការណ៍ច្រក់ទ្វាអន្តរជាតិ  Hai Phong និងកំពង់ផែរសមុទ្រ Lach Huyen …ជាដើម។”         ពាណិជ្ជសញ្ញាសមុទ្រវៀតណាម ជាផ្នែកសំខាន់មួយ បង្កើតឡើងពាណិជ្ជ​សញ្ញាជាតិវៀតណាម ដូច្នេះត្រូវតភ្ជាប់ជាមួយពាណិជ្ជសញ្ញាជាតិ។ ក្នុង​យុទ្ធសាស្ត្រសមុទ្រវៀតណាមក៏បាននាំចេញគោលដៅជាក់ស្ដែង នោះគឺធ្វើ អោយប្រទេសខ្លាំងមានពីសមុទ្រ។ តាមលោក Nguyen Dang Dao អនុប្រធាន​ អគ្គនាយកដ្ឋាន​​សមុទ្រនិងកោះវៀតណាម នៃក្រសួងធនធាននិងបរិស្ថានថា​ សតវត្ស​ទី​២១ជាសតវត្ស​មហាសាគរ។ ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាវៀតណាម ត្រូវប្រមូលផ្ដុំ​បាន​កត្តា​ចំនួន៣គឺ អភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រសក្តានុភាព វិទ្យាសាស្ត្របច្ចេកវិទ្យា​សមុទ្រខ្លាំងនិងកសាង​ស្ថាប័នគ្រប់គ្រងរដ្ឋចំរុះអំពីសមុទ្រ ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ។ វៀតណាមកំពុងស្រាវជ្រាវកសាងយន្តការរៀបចំ​រចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ចសមុទ្រ​ឡើង​វិញដោយសមស្របដើម្បីប្រជាជនវៀត​ ណាមគ្រប់​រូបសុទ្ធតែអាចចូលរួមផ្សព្វផ្សាយ​ពាណិជ្ជ​សញ្ញាសមុទ្រ។ លោក Le Dinh Son អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត​ Ha Tinh បានចែករំលែក​របៀប​ ធ្វើ​របស់ដំបន់ថា៖         “Ha Tinh ទើបនឹងបានបង្កើតគណៈកម្មាធិការបញ្ជារៀបចំផែនការអំពីការ​ អភិវឌ្ឍន៍​សេដ្ឋកិច្ចសមុទ្រ។ ក្នុងនោះការងារចិញ្ចឹមជលផលត្រុវបានរៀបចំ ផែនការ​មានយន្តការ​គោលនយោបាយសំរាប់អង្គការបុគ្គល ពិសេសគឺប្រជាជន ​ឆ្នេរ​សមុទ្រមានលក្ខណៈ​ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនៅដំបន់។ ទន្ទឹមនឹង នោះ​យើងខ្ញុំបានបង្កើតគណៈ​កម្មាធិការបញ្ជាណែនាំរបស់ខេត្តនិងស្រុកចូល រួមគ្រប់​គ្រងយ៉ាងម៉ត់ចត់ក្នុងការ​ការពារ​បរិស្ថានសមុទ្រដើម្បីអភិរក្សនិងបង្ក លក្ខណសំ​រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចីរភាពក្នុង​រយៈពេលខាងមុខ។”         ការកសាងពាណិជ្ជសញ្ញាសមុទ្រវៀតណាមនឹងរួមចំណែកនាំបណ្ដាផលិត​ ផល​សេដ្ឋកិច្ចវប្បធម៌ទេសចរណ៍សមុទ្រវៀតណាមមានកម្លាំងប្រកួតប្រជែង ជាង ក្នុងទីផ្សារ​អន្តរជាតិ។ ពាណិជ្ជសញ្ញាសមុទ្រវៀតណាម បានបង្ហាញនូវ រូបភាព​ប្រទេសជាតិមួយ​មិន​គ្រាន់តែសម្បូរអំពីប្រភពធនធានសមុទ្រប៉ុណ្ណោះ ទេ ថែមទាំងមានប្រវត្តិសាស្ត្រ ​វប្បធម៌សមុទ្រយូរអង្វែង ហើយកំពុងបានអះអាង នូវកិត្យានុភាពរបស់ខ្លួនជាជំហានៗ ក្នុងសហគមន៍អន្តរជាតិ៕