VOV WorldVOV World
លៃទុកអាទិភាពវិនិយោគសំរាប់កសិកម្ម-កសិករនិងជនបទ។
06/06/2012 07:55
ដើម្បីប្រមូលបានប្រភពកំលាំងវិនិយោគពរបស់បណ្តាអង្កភាព អាជីវកម្មនិងសង្គមទាំងមូលទៅលើវិស័យកសិកម្មនិងជនបទ ត្រូវមានគោលនយោបាយ​និងដំណោះស្រាយមានប្រសិទ្ឋភាព។ នេះជាបញ្ហាដែលបានរដ្ឋសភាវៀតណាមយកមកពិភាគ្សានៅសាល ប្រជុំនាថ្ងៃទី5មិថុនា។សូមអញ្ចើញលោកអ្នកនាងស្តាប់អត្ថបទស្តីពី បញ្ហានេះរបស់អ្នកនិពន្ឋ​ Anh Huyenដោយមានចំណងជើងថា”លៃទុក អាទិភាពវិនិយោគសំរាប់កសិកម្ម-កសិករនិងជនបទ“។
លៃទុកអាទិភាពវិនិយោគសំរាប់កសិកម្ម-កសិករនិងជនបទ។
                   VOVWORLDតាមតួរលេខស្ថិតិថាក្នុងដំណាក់កាល​2006-2011 ទុន វិនិយោគសរុបសំរាប់កសិកម្ម កសិករ និងជនបទ គឺប្រមាណ​430​ពាន់ លានដុងវៀតណាម។ក៍ក្នុងដំណាក់កាល​នេះដែរទុនវិនិយោគសំរាប់ កសិកម្មធារាសាស្រ្ត រុក្ខាប្រមាញ់​ ជលផលបំរើឲ្យកសិកម្ម ជនបទ​និង ការងារកាត់បន្ថយភាពក្រីក្រគឺជាង៣ពាន់៨រយលានដុល្លារអាមេរិក ក្នុងចំណោមទុនជំនួយអភិវឌ្ឍន៍ទាំង​២៦ពាន់លានដុល្លារអាមេរិក។ សរុបសលបំណុលើវិស័យកសិកម្ម ជនបទបានកើនឡើងជារៀងរាល់ ឆ្នាំដោយមានល្បឿនកំណើនមធ្យម​24%ក្នុង១ឆ្នាំ។អាស្រ័យហេតុនេះ មុខមាត់ជនបទវៀតណាមត្រូវបានផ្លាស់ប្តូរពី១ថ្ងៃទៅ១ថ្ងៃតាមទិស ទំនើបជាង​ ដោះស្រាយការងារធ្វើជាជំហានៗ ភាពក្រីក្រថយចុះជាដើ។ ប៉ុន្តែមានការពិតជាក់ស្តែង១គឺដោយសារតម្រូវការដ៍ធំបានជារហូតមក ដល់ពេលនេះ  ក្រសួង​ផ្នែក​និងដំបន់ស្ទើតែទាំងអស់សុទ្ឋតែខ្វះទុនសំរាប់ តម្រូវការវិនិយោគអភិវឌ្ឍន៍ជីវភាពរស់នៅរបស់កសិករនៅទាបដដែល។ ក្នុងរបាយការណ៍ស្តីពីការអនុវត្តគោលនយោបាយវិនិយោគសំរាប់កសិកម្ម កសិករនិងជនបទដែលបានថ្លែងនៅរដ្ឋសភាប្រធានគណះកម្មាធិការសេដ្ឋកិច្ចនៃ រដ្ឋសភា​ Nguyen Van Giau បានលើកច្បាស់ថា:  “ជីវភាពរស់នៅរបស់កសិករ នៅទាប ដោយសារភូមិសាស្រ្តសំរាប់កសិកម្មនិងជនបទគឺធំធេង​​ និងការ បង្កបង្កើនផលនៅដំបន់ឆ្ងាដាច់ស្រយាលយពុំទាន់បានអភិវឌ្ឍន៍និងចំណូល របស់ប្រជាជននៅទាប​។ក្នុងពេលនោះលទ្ឋភាពវិនិយោគរបស់រដ្ឋមានកំហិត  “។                                        ជនបទថ្មីវៀតណាម(Internet) ដើម្បីទាក់ទាញការវិនិយោគក្នុងកសិកម្មប្រកបដោយប្រសិទ្ឋភាពខ្ពស់ជាង ទៀតសំណូមពរចាំបាច់នាសព្វ​ថ្ងៃនេះគឺត្រូវសុក្រឹដប្រព័នគោលនយោបាយ​ ច្បាប់ស្តីពីការវិនិយោគសាធារណះសំរាប់កសិកម្ម-កសិករនិងជនបទយ៉ាង ឆាប់ៗទន្ទើមនឹងនោះការប្រគល់ដីធ្លីកសិកម្មមានកំហិតសំរាប់គ្រួសារនិង បុគ្គលដែលបានកំណត់ក្នុងច្បាប់ដីធ្លីជាហេតុផលធ្វើអោយអង្គភាពមិន​ចង់ វិនិយោគនិងកសិករមិនហានវិនិយោគជាច្រើន។ស្តីពីបញ្ហានេះសមាជិកា សភាមណ្ឌលLam Dong  Nguyen Thu Anh ​បានស្នើថា“ខ្ញុំស្នើឲ្យពិនិត្យ ដោយមធ្យត័ឡើងវិញការប្រើប្រាស់ដីធ្លីក្នុងទូទាំងប្រទេស។ត្រូវបញ្ជាក់ ឲ្យបានអំពីមូលនិធិដីសំរាប់កសិកម្មពិសេសគឺដីដាំស្រូវ។ត្រូវការអនុវត្ត ដោយយុត្តិធម៏ក្នុងការប្រមូលយកដីវិញ។ត្រូវអះអាងនូវការផ្តើមគំនិតប្រគល់ ដី ​ជួលដី​ដោយស្ថិរភាព​​យូរអង្វែងដល់ប្រជាជន ​បង្កលក្ខណះដើម្បីប្រជាជន នឹងចិត្ត​អភិវឌ្ឌ្យផលិតកម្ម”។ មតិជាច្រើនក៏ស្នើរថា៖ដើម្បីចលនាប្រភពកំលាំងសំរាប់កសិកម្ម​​កសិករនឹង ជនបទយ៉ាងច្រើនថែមទៀត ​ទន្ទឹមនឹងការវិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធ​​ក៏ត្រូវយកចិត្តទុកដាក់ដល់ការជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗ គ្នា​ពិសេសគឺ​តំបន់ឆ្ងាយដាច់ស្រយាលតំបន់កោះសមុទ្រ​។ការងាររៀបចំដែនដី​នគរូបនីយកម្មត្រូវការមានឯកភាពពីមជ្ឈឹមចុះដល់តំបន់។ចំពោះបណ្តាកម្មវិធី គោលដៅជាតិ នឹងគំរោងការណ៏ឧបត្ថម្ភ​មានគោលដៅផ្សេងៗ​គឺ​ត្រូវមានគោល នយោបាយ​យន្តការសំដៅលើកទឹកចិត្តការវិនិយោគសាធារណះដល់កសិកម្ម​ កសិករ ជនបទ។ជាពិសេស​ក្នុងគោលនយោបាយវិនិយោគដល់កសិកម្ម កសិករ ជនបទ​គឺមិនអាចខ្វះកត្តាមនុស្សបានឡើយ។ពីព្រោះនេះជាប្រភពកំលាំងសំខាន់​ រួមចំណែកកសាងរូបសណ្ធានជនបទថ្មីប្រកបដោយជោគជ័យ។                Image: Internet លោកNguyen Bac Viet ​សមាជិកសភាខែត្រ  Ninh Thuan​ សង្កត់ធ្ងន់ថា៖ត្រូវមាន កម្មាភិបាល​សំរាប់ការស្ថាបនា​ ការអភិវឌ្ឌ្យន៏។​ខ្ញុំចាត់ទុកថា៖ត្រូវការចេញផ្សាយ យ៉ាងឆាប់ៗគោលនយោបាយប្រាក់ខែចំពោះកម្មាភិបាលមូលដ្ឋានរដ្ឋសភាត្រូវការ អនុវត្តភ្លាមក្នុងឆ្នាំនេះបានដូច្នេះកម្មាភិបាលមូលដ្ឋាននៅតំបន់ព្រៃភ្នំតំបន់ឆ្ងាយ ដាច់ស្រយាលទើបនឹងចិត្តកសាងជនបទថ្មី។បន្តផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាព ប្រមូលផ្តុំរាល់ប្រភពកំលាំងសំរាប់កសិកម្ម កសិករ​ជនបទ​គឺជាការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្លារបស់បក្ស​រដ្ឋ​រដ្ឋាភិបាលវៀតណាមជានិច្ឆ។អនុវត្តដោយស្វិតស្វាញការកសាង ជនបទថ្មី​​ប្រមូលផ្តុំដឹកនាំដោយជាក់ស្តែង បំផុសការចូលរួមរបស់ប្រព័ន្ធនយោបាយ ទាំងមូល​​មុខមាត់ជនបទវៀតណាម​នឹងមានការផ្លាស់ប្តូរគួរឲ្យកត់សំកាល់ក្នុងរយះ ពេលខាងមុខជាពិតប្រាកដ៕