ឱកាសនិងការសាកល្បងធ្លាស់គ្នា។
30/08/2012 08:13
សន្និសីទកំពូល ចលនាមិនចូលបក្សសម្ព័ន្ឋ NAM លើកទី ១៦ប្រារព្វឡើងជាផ្លូវការនៅរដ្ឋធានី Tehranរបស់អ៊ីរ៉ង នា ថ្ងៃទី៣០សីហា ក្រោមប្រធានបទ “រក្សាសន្តិភាពតាមការ ចាត់ចែងសកលរួម។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon រូមជាមួយដំណាងមកពីប្រទេសដំបន់ដែនដីជាង១០០ដែលចូលរួម សន្និសីទលើកនេះបានអះអាងនូវតួនាទីនិងសំលេងសំខាន់នៃអង្គការនេះលើ សកលលោកនាសព្វថ្ងៃ។ជាប្រទេសម្ចាស់ផ្ទះសន្និសីទនិងទទួលដំណែងជាប្រធាន NAMពីអេហ្ស៊ីប នេះជាឱកាសផងនិងការសាកល្បងផងចំពោះអ៊ីរ៉ង ។

សន្និសីទកំពូល ចលនាមិនចូលបក្សសម្ព័ន្ឋ NAM លើកទី១៦ (Image: Internet) Vovworld-មុនសន្និសីទកំពូល កិច្ចប្រជុំអ្នកឯកទេស ជាន់ខ្ពស់របស់ NAM និងសន្និសីទ ថ្នាក់រដ្ឋមន្រ្តីក្នុងរយះពេល២ថ្ងៃ(ថ្ងៃទី១៨និងទី២៩សីហា)បានបញ្ចប់ដោយទទួលបាន លទ្ឋផលសំខាន់ជាច្រើន។តាមនោះបណ្តាដំណាងបានអះអាងនូវការប្តេជ្ញាចិត្តអនុវត្ត គោលដៅសន្តិភាព សមភាពនិងគោរពច្បាប់។ តាមលោក MohammadAkhounzadeh អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ងនិងជាអគ្គលេខាធិការនៃសន្និសីទថាដំណាងនៃបណ្តា ប្រទេសទទួលបានឯកភាពក្នុងការលុបចោលអាវុធនុយក្លេអ៊ែរព្រមទាំងអំពាវនាវឲ្យ ប្រទេសទាំងឡាយលើសកលលោកសកម្មចូលរួមយុទ្ឋនាការប្រឆាំងអាវុធគីមីគ្រប់ ប្រភេទ។ទន្ទឹមនឹងនោះបណ្តារដ្ឋមន្រ្តីការបរទេសនៅពិភាគ្សាអំពីបញ្ហាមួយចំនួន ទៀតដែលមានការទាក់ទិនដល់បទដាក់ទណ្ឌកម្មឯតោភាគីរបស់លោកខាងលិច ចំពោះអ៊ីរ៉ង ប្រទេសផ្សេងៗ។ល។ នៅសន្និសីទលើកកនេះអគ្គលេខាធិការ Ban Ki Moon បានសំណូមពរអ៊ីរ៉ងអនុវត្ត បណ្តាសកម្មភាពជាបន្ទាន់ពាក់ព័ន្ឋដល់កម្មវិធីនុយក្នេអ៊ែរនៃប្រទេសនេះ។លោកបាន លើកឡើងការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិទាក់ទិនដល់លិទ្ឋិភេរកម្មនិង វិបត្តិនៅស៊ីរីទៀតផង។ពីសន្និសីទសាធារណះមតិចាត់ទុកថា រដ្ឋអំណាចរបស់ ប្រធានាធិបតី អ៊ីរ៉ង Mahmoud Ahmadinejadបានមានការត្រៀមយ៉ាងម៉ត់ចត់ឲ្យសន្និ សីទនេះ។ប្រព្រឹត្តទៅក្នុងកាលះទេសះដែលត្រូវទ្រាំទ្រកំលាំងគាបសង្កត់និងការ ហុំព័ទ្ឋពីអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ប៉ុន្តែអ៊ីរ៉ងបានចេះប្រែវេទិកានេះ ទៅជាឱកាសសំរាប់ខ្លួនដើម្បីលើកកំពស់តួនាទីការទូត។និងពីនោះឆ្លៀតយកការ គាំទ្រពីបណ្តាប្រទេសផ្សេងក្នុងការអភិវឌ្ឍន៍ផ្នែកថាមពលនុយក្លេអ៊ែរដើម្បីគោលដៅ សន្តិភាព។ អ៊ីរ៉ងជាប្រទេសម្ចាស់ផ្ទះសន្និសីទNAM លើកទី១៦ (Image: Internet) អាចឃើញថា៖អ្វីៗដែលកំពុងប្រព្រិត្តទៅបានស្ថិតនៅក្នុងការទន្ទឹងរង់ចាំរបស់បណ្តា មន្រ្តីតេហេរ៉ង់។អ៊ីរ៉ង់ឆ្ពោះទៅគោលដៅជាច្រើនពេលដែលទទួលរៀបចំសន្និសិទ្ធធំ១ ដូច្នេះ។មុនបង្អស់ អ៊ីរ៉ង់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានឹងបង្កើតបានសម្ព័ន្ធមិត្ត សំខាន់ជាច្រើន។ម្យ៉ាងទៀតព្រិត្តិការណ៏ប្រវត្តិសាស្រ្ត១ក្នុងឱកាសសន្និសិទនេះនោះ គឺការដែលទីក្រុងគែនឹងទីក្រុងតេហេរ៉ង់ចាប់ផ្តើមឡើងវិញទំនាក់ទំនងការទូតក្រោយ រយះពេល៣ទសវត្សអាក់ខាន ។ការអញ្ចើញប្រធានាធិបតីអេហ្ស៊ីបចូលរួមសន្និសិទ NAM បានសរឲ្យឃើញនូវការផ្លាស់ប្តូរក្នុងគោលនយោបាយកាទូតរបស់អ៊ីរ៉ង់ចំពោះ អេហ្ស៊ីប។នឹងការដែលប្រធានាធិបតីអេហ្ស៊ីប Mohamed Morsiទទួលសេចក្តីអញ្ចើញ ចូលរួមសន្និសិទនេះក៏សរឲ្យឃើញនូវកំលាំងបញ្ចុះបញ្ចូលរបស់អ៊ីរ៉ង់ក្នុងការអំពាវនាវ ឲ្យមានបន្ថែមសម្ព័ន្ធមិត្តដើម្បីដោះស្រាយបណ្តាគ្រោះអាសន្នគំរាមកំហែងដល់សន្តិ សុខក្នុងតំបន់។នៅក្នុងពិធីបើកសន្និសិទថ្នាក់រដ្ឋមន្រ្តីរបស់ NAM អនុរដ្ឋមន្រ្តី ការបរទេសអេហ្ស៊ីប Ramzy Ezz El Din បានសម្តែងនូវជំនឿជឿជាក់ថា៖ក្នុងថានះ ជាប្រធាន NAM អាណាត្តិបេសកកម្មថ្មីនេះអ៊ីរ៉ង់នឹងអនុវត្តបណ្តាគោលដៅដែល NAMបានដាក់ចេញប្រកបដោយជោគជ័យ។សន្និសិទកំពូលបានធ្វើការដល់អស់ថ្ងៃ ទី៣១សីហា ។ដោយអ្វីដែលបានធ្វើ អ៊ីរ៉ង់ទទួលបានស្នាដៃគួរឲ្យកត់សំគាល់១ចំនួន។សាធារណះមតិកំពុងទន្ទឹងរង់ចាំថា៖ដោយមានការសាកល្បងដ៏ធ្ងន់ធ្ងរក្នុងសភាពការ ណ៏សកលលោកនាសព្វថ្ងៃ តើទីក្រុងតេហេរ៉ង់រកបាននូវទឹសដៅសំរាប់ខ្លួនពិសេស គឺក្នុងការដោះស្រាយគ្រោះវិបត្តិនុយក្លេអ៉ែររវាងប្រទេសនេះជាមួយលោកខាងលិច ដែរឫទេ?ចម្លើយគឺនៅចំពោះមុខ៕
Related








