ផ្លាស់ប្តូរថ្មីខឿនអប់រំវៀតណាមលើគ្រប់វិស័យ។
03/10/2012 08:48
VOV-បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាសំខាន់ដែល ត្រូវបានយកមកពិភាគ្សានៅសន្និបាតលើកទី៦គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី ១១ដែលកំពុងប្រព្រឹត្តទៅនៅក្រុងហាណូយគឺបញ្ហា អភិវឌ្ឍន៍អប់រំ-បណ្ដុះបណ្ដាល។ តាមនោះគោលដៅ ភារកិច្ចការផ្ដួចផ្ដើមគំនិតគោលនយោបាយអប់រំសំរាប់មុខសញ្ញានីមួយៗនឹងបានស្រាវជ្រាវផ្លាស់ប្តូរថ្មីឲ្យសមស្របនឹងកាលៈទេសៈនិងសំណូមពរជំរុញខ្លាំងឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិស៊ីជម្រៅជាង។ ក្នុងឱកាសនេះអ្នកនិពន្ធវិទ្យុសំលេងវៀតណាមបានបូកសរុបមតិរបស់អ្នកជំនាញការអំពីការផ្លាស់ប្តូរថ្មីអប់រំតាមរយៈអត្ថបទមានចំណងជើងថា “ផ្លាស់ប្តូរថ្មីជាសារវន្តលើគ្រប់វិស័យខឿនអប់រំវៀតណាម”

ផ្លាស់ប្តូរថ្មីខឿនអប់រំវៀតណាមលើគ្រប់វិស័យ។ VOV-ការងារអប់រំ-បណ្ដុះបណ្ដាលជាបញ្ហាសំខាន់ពិសេស ត្រូវបានបក្ស និងរដ្ឋវៀតណាមចាត់ទុកជាគោលនយោបាយជាតិជួរមុខ ជាកំលាំងចលករ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មុននេះ១៦ឆ្នាំសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្ស លើកទី២នីតិកាលទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្តស្ដីពីទឹសដៅយុទ្ធសាស្ត្រ អភិវឌ្ឍន៍អប់រំនិងបណ្ដុះបណ្ដាលវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាដល់ឆ្នាំ២០១០។ អាស្រ័យហេតុនេះ ខឿនអប់រំវៀតណាមទទួលបានសមិទ្ធិដ៏សំខាន់អំពីការអភិវឌ្ឍន៍ ទ្រង់ទ្រាយបរិមាណជាសារវន្តផ្ទេរប្តូរពីខឿនអប់រំជាមួយបរិមាណអ្នកទៅរៀនតិច ក្លាយទៅជាខឿនអប់រំមហាជន។ ក៏ប៉ុន្តែទន្ទឹមនឹងសមិទ្ធិនោះ ការងារអប់រំវៀតណាម កំពុងបង្ហាញរាល់កំហិត។ ដើម្បីឈានទៅផ្លាស់ប្តូរថ្មី ខឿនអប់រំវៀតណាមជាសារវន្ត លើគ្រប់វិស័យក្នុងនោះបញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធប្រព័ន្ធអប់រំ សាស្ត្រាចារ្ស បណ្ឌិតវិទ្យាសាស្ត្រ Banh Tien Long អតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំបណ្ដុះបណ្ដាល វៀតណាមបានសង្កត់ធ្ងន់ថា រចនាសម្ព័ន្ធប្រព័ន្ធនិងខ្លឹមសារអប់រំរបស់វៀតណាម ត្រូវបានស្រាវជ្រាវកែប្រែ។ “ផ្លាស់ប្តូរថ្មីត្រិះរិះក្នុងអប់រំដែលមិនតាមទាន់នឹងការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចក្នុងសង្គមកាលពីឆ្នាំ១៩៨៦មក។ នោះគឺមូលហេតុរបស់មូលហេតុទាំងអស់។ ជាក់ ស្ដែងគឺយើងខ្ញុំចាត់ទុកថា បណ្ដាថ្នាក់បង្រៀនរបស់វៀតណាមមិនទាន់សមស្រប ឧទាហរណ៍គឺថ្នាក់វិទ្យាល័យ១២ឆ្នាំគឺមិនទាន់សមស្រប កម្មវិធីធ្ងន់ពេក ធ្វើឲ្យ ជំនាន់វ័យក្មេងវៀតណាមមិនទាន់អភិវឌ្ឍន៍តាមក្រិតក្រមធម្មតា។” សាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet អតីតប្រធានគណៈកម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់របស់រដ្ឋសភា ក្នុងពេលនោះសាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet អតីតប្រធានគណៈ កម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់របស់រដ្ឋសភាបានចាត់ទុកថាបើចង់ ផ្លាស់ប្តូរថ្មីជាសារវន្តនិងលើគ្រប់វិស័យខឿនអប់រំវៀតណាម ប្រការសារវន្តគឺត្រូវ កំណត់ត្រូវតាមគោលដៅទន្ទឹមនឹងនោះត្រូវអនុវត្តការកែទំរង់យ៉ាងខ្លាំងក្លាខឿន សេដ្ឋកិច្ចសង្គមនិងគោលនយោបាយដើម្បីអភិវឌ្ឍន៍ខឿនអប់រំសេដ្ឋកិច្ចអប់រំ។ សាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet បានអះអាងថា៖ “ខ្ញុំចាត់ទុកថា ក្នុងឱកាសផ្លាស់ប្តូរថ្មីនេះយើងត្រូវសង្កត់ធ្ងន់ទៅលើសតិ អារម្មណ៍បើកទូលាយក្នុងខ្លឹមសារនិងវិធានការអប់រំ។ ចុងក្រោយគឺការកែទំរង់ អប់រំមិនអាចទទួលជោគជ័យប្រសិនបើយើងមិនកែទំរង់យ៉ាងខ្លាំងក្លាអំពីសេដ្ឋកិច្ច សង្គមអំពីគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។” ដើម្បីផ្លាស់ប្តូរថ្មីខឿនអប់រំវៀតណាមលើគញរប់វិស័យបញ្ហាសំខាន់បំផុតគឺ ត្រូវផ្លាស់ប្តូរថ្មីអំពីត្រិះរិះនិងការយល់ដឹងអំពីអប់រំគឺសំខាន់បំផុត។ ប្រធានវិទ្យស្ថាន សេដ្ឋកិច្ចវៀតណាម អនុសាស្ត្រាចារ្យ Tran Dinh Thien បានឲ្យដឹងថា៖ “ស្តីពីការផ្លាស់ប្តូថ្មីអប់រំ យើងត្រូវផ្លាស់ប្តូរត្រិះរិះ។ ពីព្រោះថាប្រព័ន្ធអប់រំរបស់ យើងយកចិត្តទុក់ដាក់ជាពិសេសដល់ការប្រឡងជ្រើសរើសចូល ដូច្នេះ ក្នុង កាលៈទេសៈ សមហរណកម្ម ទំនើបនីយកម្ម ឧស្សាហូបនីយកម្ម ប្រទេសជាតិ ផលិតផលអប់រំ មិនត្រឹមតែមានតំរិះវិជ្ជា ប៉ណ្ណោះទេ ថែមទាំង កំណត់ទិសដៅមុខ របប ទៀតផង។” ខ្លឹមសារធំចាំបាច់ចំនួន ៥ ដើម្បីអនុវត្តការផ្លស់ប្តូរថ្មីខឿនអប់រំវៀតណាមលើ គ្រប់វិស័យគឺ៖ វាយតំលៃត្រឹមត្រូវសភាពការណ៍ខឿអប់រំ វៀតណាម ហេតុផល ចាំបាច់ត្រូវការផ្លាស់ប្តូថ្មីអប់រំនៅវៀតណាម, ទស្សនៈវិស័យនិងការកំណត់ត្រូវបាន អនុវត្ត, គោលដៅនិងវិធានការដើម្បលើក កំពស់គុណភាពប្រភពធនធានមនុស្ស។ នេះគឺជារាល់ខ្លឹមសារ ដែលត្រូវបាន សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឍឹមបក្ស កម្មុយនិស្តវៀតណាមពិភាគ្សា ដើម្បីនាំចេញការផ្តើមគំនិតដ៏ត្រឹមត្រូវសំដៅផ្លាស់ប្តូថ្មី ខឿនអប់រំវៀតណាមលើ គ្រប់វិស័យ៕
Related








