VOV WorldVOV World
ផ្តល់អាទិភាពរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
28/09/2012 08:54
នៅកិច្ចប្រជុំ ប្រចាំខែកញ្ញា ឆ្នាំ ២០១២ ដែលប្រព្រឹត្តទៅ នាថ្ងៃទី ២៧ ​កញ្ញា នៅទីក្រុង ហាណូយ រដ្ឋាភិបាលវៀត ណាមនៅ បន្តផ្តោតទៅលើការរាំងស្កាត់អតិផរណា ស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច និងចាត់ទុកថា៖​នេះគឺជាភារកិច្ច​ស្នូល ក្នុងការបញ្ជាណែនាំ គ្រប់ភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ក្នុងរយះពេលខាងមុខនេះ។ ​
ផ្តល់អាទិភាពរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
នៅកិច្ចប្រជុំ ប្រចាំខែកញ្ញា ឆ្នាំ ២០១២ ដែលប្រព្រឹត្តទៅ នាថ្ងៃទី ២៧ ​កញ្ញា នៅទី ក្រុង ហាណូយ រដ្ឋាភិបាលវៀតណាមនៅបន្តផ្តោតទៅលើការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចាត់ទុកថា៖​នេះគឺជាភារកិច្ច​ស្នូល ក្នុងការបញ្ជាណែនាំ  គ្រប់ភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ក្នុងរយះពេលខាងមុខនេះ។ ​ កិច្ចប្រជុំ ប្រចាំខែកញ្ញា ឆ្នាំ ២០១២(http://www.mof.gov.vn)           មូលហេតុ នៃការប្រមូលផ្តុំ ផ្តល់អាទិភាព រាំងស្កាត់អតិផរណា​គឺដោយសារ សន្ទស្សន៍​ប្រើប្រាស់ ក្នុងខែកញ្ញា ឆ្នាំ២០១២នេះគឺ ២,២% ជាកំរិតកើនឡើងខ្ពស់ បំផុតពីដើមឆ្នាំមក។ តាមរបាយការណ៍ របស់ គណះកម្មាធិការជាតិទទួលបន្ទុក ហិរញ្ញា វត្ថុគឺសន្ទស្សន៍ប្រើប្រាស់ក្នុងខែកញ្ញានេះ កើនខ្លាំងដោយសារក្រុមមុខទំ និញ​អប់រំ ថ្នាំពេទ្យ ​ប្រេងស៊ាំង និងចំណាយទូរគមនាគមន៍…កើន​ខ្ពស់។ ការដែល ក្រុមសេវាកម្ម​សុខាភិបាល កើន ២៣,៨% ត្រូវបានចាត់ទុកថា៖​ជាក្រុមកើន​ខ្ពស់​ បំផុត ​ក្នុងចំណោមមុខទំនិញ។ ​អធិប្បាយអំពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម Nguyen Thi Kim Tien បានអោយដឹងថា៖            “ប័ណ្ណធានារ៉ាប់រងសុខាភិបាល របស់ជនក្រីក្រ សុទ្ធតែត្រូវបានរដ្ឋាភិបាល ទិញទាំងអស់។ ១០០% ​ជនជាជនជាតិភាគតិច កុមារអាយុក្រោម​៦ឆ្នាំ អ្នកមាន គុណូបការះ  ក៏បានរដ្ឋទិញប័ណ្ណធានារ៉ាប់រងដែរ។ ចំពោះ កសិករ និង កូនសិស្ស  និស្សិត ក៏បានជួយឧបត្ថម្ភចំនួន ៣០ -៥០%។”           ដូច្នេះ សន្ទស្សន៍ប្រើប្រាស់ ក្នុងខែកញ្ញា ឆ្នាំ ២០១២ កើនឡើង គឺជា​កត្តាបរា នុម័ត  មិនមែនជាការជះឥទ្ធិពលរបស់គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចទេ។ ប៉ុន្តែ  ប្រការនេះ ក៏អាចបង្កអោយមានបញ្ហាចិត្តសាស្ត្រ។ ដូច្នេះ ភារកិច្ចមួយក្នុង ចំណោម ភារ កិច្ចស្នូល ដែលរដ្ឋាភិបាល ឯកភាព ប្រមូលផ្តុំ​បញ្ជាណែនាំ អនុវត្តក្នុងរយះ ពេល ខាង មុខនេះគឺ ត្រួតពិនិត្យតំលៃយ៉ាងម៉ត់​ចត់ មិនទុកអោយអតិផរណាកើនឡើងតួរ លេខ២ខ្ទង់។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បានអះអាងថា៖ “ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់តំលៃ អនុវត្តអោយបានគោលដៅ គឺ មិនទុកអោយអតិ ផរណានៅកំរិត២ខ្ទង់។ នេះគឺជាការស្ថិរភាពម៉ាក្រូ ដ៏សែនសំខាន់ ​ដើម្បីទទួលបាន គោលដៅអភិវឌ្ឍន៍ ក្នុងឆ្នាំនេះ​និង​អភិវឌ្ឍន៍ដោយចីរភាព​ក្នុងបណ្ដាឆ្នាំជាបន្ត​។” ផ្តល់អាទិភាពរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (http://www.mof.gov.vn) ក្នុងការត្រួតពិនិត្យអតិផរណា រដ្ឋាភិបាល បានស្នើជំរុញយ់ាងខ្លាំង កំណើនឥណទាន  ត្រួតពិនិត្យអោយម៉ត់ចត់ នូវមធ្យោបាយទូទាត់ទូទៅ រក្សារ​ស្ថិរភាពអាត្រាប្តូរប្រាក់ …។ល។  ទន្ទឹមនឹងការត្រួតពិនិត្យអតិផរណា ដើម្បីទទួលបានគោលដៅកំណើនជាង ៥% ក្នុង ឆ្នាំ២០១២នេះ រដ្ឋាភិបាលវៀតណាម បានបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័ន ផ្នែក បន្ត យកចិត្តទុកដាក់ ដោះស្រាយ រាល់ការលំបាក ​អោយផលិតកម្ម អាជីវកម្ម ជំរុញផលិត កម្ម នាំចេញ ​បណ្ដាមុខទំនិញមានឧត្តភាពដូចជា៖ អង្ករ ជលផល កាត់ដេរ ស្បែកជើង …ជាដើម។ ជំរុញយ៉ាងខ្លាំង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលក្នុងនោះមានការ រៀបចំរចនាសម្ព័ន្ធវិនិយោគសាធារណះ​ រចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ​ និង ​រចនា សម្ព័ន្ធធនាគារ​​ជាភារកិច្ចស្នូល ដែលរដ្ឋាភិបាលប្រមូលផ្តុំបញ្ជាណែនាំអនុវត្តពីឥឡូវ ដល់ចុងឆ្នាំ។  ក្រៅពីនោះ រដ្ឋាភិបាលក៏បានក្រើនរំលឹក គ្រប់ក្រសួង ស្ថាប័ន តំបន់អនុវត្ត ល្អនូវការដោះស្រាយការងារធ្វើអោយពលករ កាត់បន្ថយភាពក្រីក្រ អនុវត្តគោលដៅ សុខុមាលភាពសង្គមប្រកបដោយល្អប្រសើរ។ នេះគឺជា បណ្ដាដំណោះស្រាយទូទៅ  សំដៅ ទទួលបានគោលដៅកំណើន ក្នុងឆ្នាំនេះ និងអភិវឌ្ឍន័ប្រកបដោយចីរភាព ក្នុង បណ្ដាឆ្នាំជាបន្ត​៕