VOV WorldVOV World
បក្សនៅក្នុងបេះដូងប្រជាជន - ប្រភពកម្លាំងរបស់បក្ស
03/02/2026 09:11
(VOVWORLD) - ថ្ងៃទី ៣ ខែកុម្ភៈ គឺជាគម្រប់ខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦)។ ជិតមួយសតវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម ទំនាក់ទំនងរវាងបក្ស និងប្រជាជនគឺជាកត្តាជាមូលដ្ឋាន ដែលមានអត្ថន័យស្លាប់រស់។ បក្សនៅក្នុងបេះដូងប្រជាជន បានក្លាយជារង្វាស់ដ៏រស់រវើកនៃជំនឿជាក់ ភាពជាធ្លុងមួយនៅក្នុងសង្គម និងកម្លាំងជាតិនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
បក្សនៅក្នុងបេះដូងប្រជាជន - ប្រភពកម្លាំងរបស់បក្ស
សន្និសីទបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ១៩៣០ ដឹកនាំដោយអគ្គមគ្គុទេស ង្វៀន អាយក្វុក (រូបថតគំនូររបស់វិចិត្រករ ផាន់ កេអាន)។ (ប្រភព៖ សារមន្ទីរហូជីមិញ) នៅនិទាឃរដូវឆ្នាំ ១៩៣០ នៅពេលបង្កើតបក្សកុម្មុយនិស្តវៀតណាម អគ្គមគ្គុទេស ង្វៀន អាយក្វុក - ហូជីមិញ បានបញ្ជាក់យ៉ាងច្បាស់អំពីឧត្តមគតិ និងគោលដៅយុទ្ធសាស្ត្ររបស់បក្ស និងប្រជាជាតិនោះគឺ៖ ធ្វើឱ្យប្រទេសវៀតណាមមានឯករាជ្យទាំងស្រុង ដើម្បីឆ្ពោះទៅរកសង្គមកុម្មុយនិស្ត។ ដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់នោះ បក្សត្រូវតែពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន និងអាចដឹកនាំប្រជាជនទាំងមូល។
TAG
VOV/VOVworld/បក្សកុម្មុយនិស្ត/វៀតណាម/ទិវាបង្កើត/៩៦ឆ្នាំ/ប្រជាជន

More