VOV WorldVOV World
បង្កើនទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។
19/06/2013 08:31
VOV-ដូចនឹងព័ត៌មានដែលបានផ្សាយហើយថា ក្នុង ដំណើរទស្សនកិច្ចថ្នាក់​រដ្ឋ​នៅសាធារណៈរដ្ឋ ប្រជាមានិតចិនចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១មិថុនា ឆ្នាំ២០១៣ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានឆ្លើយសម្ភាសបណ្ដាស្ថាប័ន​សារព័ត៌មានចិនប្រចាំនៅទីក្រុងហាណូយ អំពីយថាទស្សន៍នៃទំនាក់ទំនងប្រទេសទាំងពីរនាពេលអនាគត សក្ដានុភាព សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​ការដោះស្រាយ រាល់បញ្ហានៅសមុទ្ររវាងវៀតណាមនិងចិនក៏ដូច​ជាការអភិវឌ្ឍន៍របស់ ប្រទេសនីមួយៗ។
បង្កើនទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិន។ (vov.vn)         VOV-ស្ដីពីទំនាក់ទំនងវៀតណាម-ចិន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា​វៀតណាមនិងចិនជាប្រទេសជិតខាងជិតស្និទ្ធ។ ប្រជាជន​នៃ​ប្រទេសទាំងពីរមានប្រពៃណីមិត្តភាពដ៏យូរអង្វែង។ បក្ស រដ្ឋនិង ប្រជាជន​វៀត​ណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ ទំនងដៃគូរ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។ ក្នុងប៉ុន្មាន ឆ្នាំកន្លងមក ជាមួយការខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនបានពង្រឹងនិង ពង្រីកដោយឥតឈប់ឈររួម​ចំណែកសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍និង ឈានឡើងរបស់ប្រទេសនីមួយៗ។​ការជួបប្រាស្រ័យនយោបាយបានជំរុញ ដោយឥតឈប់ឈរ បណ្ដាដំណើរ​ទស្សនកិច្ច ការជួបសន្ទនានិងការផ្លាស់ប្តូរ យោបល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បាន​ប្រព្រឹត្តទៅជាប្រចាំ។​ នាខែមិនា កន្លងមក​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong និង អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បានចរចារតាមទូរសព្ទនាំចេញ មតិអំពីការពង្រឹងនិងពង្រីក​ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ដោយឥតឈប់ឈរ។ នៅ​សម័យប្រជុំលើកទី៦គណៈកម្មាធិការអំពីកិច្ច សហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិននាខែឧសភាកន្លងមក ភាគីទាំងពីរក៏ ទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែង​ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការរាង ប្រទេសទាំងពីរលើវិស័យជាច្រើន។         រីឯអំពីសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងចិន​ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិន​ត្រូវខំប្រឹង​ប្រែងថែមទៀតដើម្បីស្វែងរកទិសដៅនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការ មានផលប្រយោជន៍ដូចគ្នា ក្នុងនោះនៅចំពោះមុខត្រូវអនុវត្តរាល់កិច្ចព្រមព្រៀង ដែល​បានចុះហត្ថលេខា ពិសេសគឺផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិនដំណាក់កាល២០១២- ២០១៦ សំដៅនាំតំលៃ​ប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ចីរភាព ជាងមានតុល្យភាពជាងរួម​ចំណែកជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។         ស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិនបានមានការខំប្រឹងប្រែង​និង​បទពិសោធន៍ដ៏ថ្លៃថ្លាជាច្រើនក្នុងការដោះស្រាយបញ្ហាពិបាកស្មុគស្មាញក្នុងទំនាក់ ទំនងប្រទេសទាំងពីរ​ពិសេសគឺប្រទេសទាំងពីរបានដោះស្រាយរួចរាល់បញ្ហា ​ព្រំដែន​គោកនិងកំណត់នៅឈូងសមុទ្រ Bac Bo។ ក៏តាមស្មារតីនោះ ថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិជាច្រើនលើកដោយស្មោះត្រង់និងទទួលបាន​ការយល់ដឹងរួមជាច្រើនក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។​ក្នុងដំណើរ​ទស្សនកិច្ចនៅចិនរបស់អគ្គលេខា Nguyen Phu Trong នាខែតុលាឆ្នាំ២០១១ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្ត​បញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ក្នុងនោះភាគីទាំងពីរ បាន​ឯកភាពត្រូវគោរពដ៏ម៉ត់ចត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេស​ទាំងពីរ ខំប្រឹងប្រែងដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី លើមូលដ្ឋាន​ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិអំពី ច្បាប់សមុទ្រឆ្នាំ​១៩៨២ សេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC)។ ​ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា​ក្នុងរយៈ ពេលខាងមុខ ថ្នាក់​ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរត្រូវរក្សាការផ្លាស់ប្តូរនិង សន្ទនាជាប្រចាំពីកំរិត​យុទ្ធសាស្ត្រនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បញ្ជាណែនាំនិងជំរុញ​ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី។         នាចុងបញ្ចប់ ស្ដីពីការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា​ វៀតណាមនិងចិនត្រូវបន្តជំរុញកំណែទម្រង់ ផ្លាស់ប្តូរថ្មី និងឆ្លងផុតពីការលំបាកសាកល្បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ក៏ដូចជា​គំលាត​អ្នកមានអ្នកក្រ ការប្រែប្រួលអាកាសធាតុ​បរិស្ថានកំណើន ចីរភាព។ ទន្ទឹមនឹងការ​ខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ​ការដែលវៀតណាម និងចិនកសាងបានទំនាក់​ទំនងសហប្រតិបត្តិការមិត្តភាពកាន់តែល្អប្រសើរ មានអត្ថន័យសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ​បង្កើតរាល់ឱកាសសំរាប់ប្រទេសទាំង ពីររួមអភិវឌ្ឍន៍ ប្រែក្លាយបំណង​ប្រាថ្នា​គោលដៅសន្តិភាពសម្បូររុងរឿងរបស់ ប្រទេសនីមួយៗក្លាយទៅជាការពិត​ជាក់ស្ដែង៕