VOV WorldVOV World
បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព
18/05/2012 09:11
សន្និបាតលើកទី ៥ នៃគណះកម្មាធិការមជ្ឈឹមបក្ស នីតិ កាលទី 11 ដែលបានបិទ នាសប្ដាហ៍មុន បាន នាំចេញ បណ្ដាគោលនយោបាយសំខាន់ជាច្រើន ក្នុងនោះ ខ្លឹម សារមួយដែលសាធារណះមតិយកចិត្តទុកដាក់ និង សម្ដែងការស្រុះចិត្តគំនិតខ្ពស់ គឺការបង្កើតគណះកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារបង្ការ ប្រឆាំងអំពើពុករលួយ ​ក្រោមឱវាទ ការិយាល័យនយោបាយ។
បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព
សន្និបាតលើកទី ៥ នៃគណះកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី 11 ដែលបានបិទ នា សប្ដាហ៍មុន បាននាំចេញបណ្ដាគោលនយោបាយសំខាន់ជាច្រើន ក្នុងនោះ ខ្លឹមសារ មួយដែលសាធារណះមតិយកចិត្តទុកដាក់ និងសម្ដែងការស្រុះចិត្តគំនិតខ្ពស់ គឺការ បង្កើតគណះកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារបង្ការ ប្រឆាំងអំពើពុករលួយ ​ក្រោមឱវាទ ការិយាល័យនយោបាយ។ នេះបានចាត់ទុកជា ​ដំណោះស្រាយមួយ​ ក្នុងចំណោមបណ្ដាដំណោះស្រាយចាំបាច់ ដើម្បីការតស៊ូរ ​បង្ការ ប្រឆាំងអំពើ​ពុក​រលួយ ត្រូវបានលាតត្រដាល អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព។ ​បទសរសេរ ​របស់​អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម Huong Giang នឹងស្ដីអំពីបញ្ហានេះ ។​ បណ្ដាដំណោះស្រាយព្រមៗគ្នាដើម្បីបង្ការ ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព           មុនសន្និបាត គណះកម្មាធិការមជ្ឈឹមបក្ស លើកទី 5 ក្លឹបថាំងឡុង ​(ហា​ណូយ​) ​ជាទីកន្លែងធ្វើសកម្មភាពរបស់កម្មាភិបាលចូលនិវត្តិ ចំនួន 1600នាក់ បាន​ផ្ញើ​សំណូម​ពរ  ផ្ញើជូន ការិយាល័យនយោបាយ គណះលេខា ​ដើម្បីចូលរួម​ផ្ដល់មតិអំពី​បណ្ដា​ដំណោះ ស្រាយការ បង្ការ ប្រឆាំងអំពើពុករលួយ។ លោក Duong Ngoc Son អនុប្រធានអចិន្ត្រៃយ៍ ក្លឹបថាំងឡុង ​អតីតអគ្គរង អធិកាកិច្ច ​រដ្ឋាភិបាល ​បានអោយ​ដឹង​ថា​៖​