VOV WorldVOV World
បន្តបេសកកម្មប្រវត្តិសាស្ត្រ
02/02/2026 06:48
(VOVWORLD) - ការបង្កើតបក្សកុម្មុយ និស្ត វៀតណាមនៅថ្ងៃទី ៣ ខែកុម្ភៈ កាលពី ៩៦ ឆ្នាំមុន (នៅឆ្នាំ ១៩៣០) មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏មហានក្ខត្តឬក្សប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាចំណុចរបត់មានលក្ខណៈប្រវត្តិសាស្ត្រ ដ៏សំខាន់ សម្រាប់ជោគវាសនារបស់ប្រទេសជាតិទៀតផង។ អស់រយៈពេល ៩៦ ឆ្នាំកន្លងមកនេះ បក្សនៅតែរក្សានូវតួនាទីជាអ្នកដឹកនាំ ដោយដឹកនាំបុព្វហេតុបដិវត្តន៍វៀតណាម ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្រ ដែលប្រទេសជាតិមានឯករាជ្យ សន្តិភាព និងសេរីភាព; អនុវត្តន៍ការផ្លាស់ប្តូរថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍជាបន្តបន្ទាប់។
បន្តបេសកកម្មប្រវត្តិសាស្ត្រ
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ TTXVN) ឆ្លងកាត់អស់រយៈពេល ៩៦ ឆ្នាំកន្លងមក ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញពីសច្ចភាពដ៏ខ្ជាប់ខ្ជួនគឺ៖ តួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាលទ្ធផលនៃការជ្រើសរើសនៃប្រវត្តិសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃបដិវត្តន៍។ ពេញមួយដំណើរនោះ បក្សបានកែទម្រង់ និងកែលម្អខ្លួនឯងជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់នៃបុព្វហេតុបដិវត្តន៍ ដោយមានគោលដៅសំខាន់គឺធានាជីវភាពភាពសម្បូររុងរឿង និងសប្បាយរីក រាយសម្រាប់ប្រជាជន។
TAG
VOV/VOVworld/បន្ត/បេសកកម្ម/ប្រវត្តិសាស្ត្រ

More