បន្តសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
29/08/2012 08:55
VOV-វៀតណាមកំពុងដំណើរការការបូកសរុបការ អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ (ដែលត្រូវបានធ្វើ វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននាឆ្នាំ ២០០១) និងដំណើរការធ្វើវិសោធនកម្មបំពេញបន្ថែម រដ្ឋធម្មនុញ្ញតាមស្មារតីសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្សកម្មុយនីស្តវៀតណាម។ ពង្រាងរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)ដោយគណៈកម្មាការនិពន្ធពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រៀម នឹងបានដាក់ជូនរដ្ឋសភាជាលើកដំបូងនៅសម័យប្រជុំចុងឆ្នាំនេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានធ្វើអធិបតីកិច្ចប្រជុំលើកទី៤គណៈបញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ VOV-ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នៅវៀតណាមត្រូវបានដំណើរការតាមគោលការណ៍ឯកភាពបន្តរាល់ការកំណត់របស់ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងរដ្ឋធម្មនុញ្ញមុននេះដែលនៅសមស្រប។ ដំណើរការ ធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានអនុវត្តតាម គោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ ជាពិសេសយកចិត្តទុកដាក់ដល់ការ យកមតិរបស់ប្រជាជនដូចជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ប្រធានគណៈបញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ នៅសម័យប្រជុំលើកទី១របស់គណៈកម្មាធិការ៖ “ការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសំខាន់ណាស់។ ប្រមូលផ្ដុំប៉ុន្តែ ប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យប៉ុន្តែប្រមូលផ្ដុំ។ យើងត្រូវធានាកិច្ចដឹកនាំ របស់បក្ស ត្រូវប្រជាធិបតេយ្យយកមតិដ៏ទូលាយរបស់ប្រជាជន អ្នក វិទ្យាសាស្ត្រអ្នកគ្រប់គ្រង។” រហូតដល់ឥឡូវនេះ ពង្រាងរដ្ឋធម្មនុញ្ញវិសោធនកម្មត្រូវបានគណៈកម្មាការ និពន្ធពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដាក់ជូននៅកិច្ចប្រជុំរបស់គណៈកម្មាធិការបញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២រៀបចំនៅក្រុងហាណូយនា ថ្ងៃទី២៧សីហាឆ្នាំ២០១២។ ពង្រាងរួមមានចំនួន១១ជំពូកមាត្រាចំនួន១៤០ក្ដាប់ ជាប់ បណ្ដាទស្សនៈគោលមាគ៌ាទឹសដៅស្រាវជ្រាវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវ បានបញ្ជាក់នៅសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១បក្សកុម្មុយនីស្តវៀត ណាម សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី២និងសន្និបាតមជ្ឈឹមលើកទី៥ នីតិកាលទី១១។ ជាមួយបញ្ហាសារវ័ន្តចំនួន៩ត្រូវបានស្រាវជ្រាវធ្វើវិសោធនកម្ម តាមការបញ្ជារបស់គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ពង្រាងបានបង្ហាញច្បាស់នូវទ្រង់ទ្រាយក្របខ័ណ្ឌធ្វើវិសោធនកម្មអំពីខ្លឹមសារនៃ បណ្ដាជំពូកមាត្រាសំដៅរបបបនីយកម្មកម្មវិធីកសាងប្រទេសទេសជាតិក្នុង អន្តរកាលឈានឡើងលិទ្ធិសង្គមនិយម ឆ្លើយតបនឹងសំណូមពរនិងសមស្របនឹង ស្ថានភាពថ្មីរបស់ប្រទេសជាតិ។ សិទ្ធិមនុស្សក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាដំបូងមានការផ្លាស់ប្តូថ្មីយ៉ាងខ្លាំងក្លាជាមួយអំណាចភាវូបនីយកម្មគ្រប់គ្រាន់និង ស៊ីជំរៅគោលមាគ៍ារ គោលនយោបាយ ថ្មីរបស់បក្សរដ្ឋវៀតណាមលើវិស័យសិទ្ធិ មនុស្ស ដែលសម្តែងចេញយ៉ាងត្រឹមត្រូវនិងល្អប្រសើរជាងតួនាទីជាមូលដ្ឋាននៃ រដ្ឋធម្មនុញ្ញក្នុងការធានាការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋក្នុងកំណត់គោលការណ៍ មួយចំនួននិងសិទ្ធិមនុស្សជាក់ស្ដែងក្នុងសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិមនុស្សដែល វៀតណាមជាសមាជិក។ បណ្ដាចំណុចថ្មីនេះនឹងត្រូវបានគណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ពិនិត្យមើលនិងផ្តល់យោបល់។ ក្រៅពីនោះ ខ្លឹមសារជា ច្រើន អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ បណ្ដាសិទ្ធិសារវន្តរបស់ ប្រជាពលរដ្ឋ ដូចជា សិទ្ធិរស់នៅ សិទ្ធិសីរេភាព ជាដើមនឹងត្រូវបានផ្តល់មតិដើម្បី ឈានទៅឯកភាព។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធ៍មវៀតណាម Hoang The Lienបាន អះអាងថា៖ “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនត្រឹមតែជាភារកិច្ចរបស់គណៈកម្មាធិការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងបណ្ដាស្ថាប័នទាក់ទិន ប៉ុណ្ណោះទេថែមទាំងគឺជា ភារកិច្ចរបស់ប្រជាជនទាំងអស់។ ដោយសារ រដ្ឋធម្មនុញ្ញគឺច្បាប់សារវន្ត ដោយ ឈរលើគោលបំណងរបស់ប្រជាជនទាំងស្រុង សង្គមទាំងស្រុង។ អ្នកណា អង្គការណា សុទ្ធតែមានសិទ្ធិផ្តស់មតិយោបល់របស់ខ្លួន។ ដូច្នេះនេះគឺជាជីវភាព នយោបាយដ៏សែនសំខាន់។” តាមគំរោង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដំបូងនឹងត្រូវបានសុក្រិត តទៅទៀត ដើម្បីជូនរដ្ឋសភាផ្តល់មតិក្នុងសម័យប្រជុំនាខែតុលាឆ្នាំ ២០១២។ បន្ទាប់នោះ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានយកមតិយោបល់ដ៏ទូលំ ទូលាយក្នុងមហាជន មុនពេលរដ្ឋសភាអនុម័ត្តក្នុងសម័ប្រជុំនាថុងឆ្នាំ ២០១៣៕
Related








