ប្រទេស អាល្លឺម៉ងក្រោយពីការបោះឆ្នោត
24/09/2013 08:05
ជ័យជំនះរបស់ លោកស្រី អធិកាបតី Angela Merkel ក្នុង ការ បោះឆ្នោតនៅ ប្រទេស អាល្លឺម៉ងនាចុងសប្តាហ៍កន្លង ទៅបានសរអោយឃើញនូវក្តីសង្ឃឹមបស់អ្នកបោះឆ្នោត ទៅលើអ្នកនយោបាយពោរពេញទៅដោយសិទ្ឋិអំណាចរូប នេះនៅអាណត្តិថ្មី។ប៉ុន្តែ លោកស្រី Angela Merkelគ្មានពេលវេលាជាច្រើនដើម្បីទទួល ជ័យជំនះនេះទេដោយសារត្រូវប្រឈមមុខនឹងការបង្កើតសម្ព័ន្ឋភាពកាន់អំណាចនិង បញ្ហានៅសល់ក្នុងសង្គមអាល្លឺម៉ងទៀតផង។

Vovworld-ការសាកល្បងដំបូងបង្អស់ចំពោះ លោកស្រី Angela Merkelគឺជាការស្វែងរក ដៃគូដើម្បីបង្កើតសម្ព័ន្ឋភាពកាន់អំណាច។តាមលទ្ឋផលរាប់សន្លឹកឆ្នោតបានសរឲ្យ ឃើញថា៖គណះបក្សគ្រឹសសាសនិកប្រជាធិតេយ្យ(CDU/CSU)របស់ លោកស្រី Angela Merkelដណ្តើមបានសំលេងគាំទ្រ៤១,៥% ជាកំរិតសន្លឹកខ្ពស់បំផុត។ដោយលទ្ឋផលនេះ ចំនួនអាសនៈក្នុងសភា គឺបានត្រឹមតែ ៣១១អាសនៈ ប៉ុណ្ណោះ ក្នុងចំណោមអាសនៈសរុប ៦៣០។ នេះមានន័យថា លោកស្រី Angela Merkelនៅខ្វះ អាសនៈទើបអាចបង្កើតរដ្ឋាភិ បាលបាន។និងការចរចារដើម្បីបង្កើតសម្ព័ន្ឋភាពកាន់អំណាចជាបញ្ហាស្មុគស្មាញ១។ តាមទ្រឹស្តី លោកស្រី Angela Merkel អាចចរចារដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ គណបក្សខៀវ ឬគណបក្សសង្គម ប្រជាធិបតេយ្យ (SPD)។ ប៉ុន្តែ នាបច្ចុប្បន្ន គណបក្ស ខៀវ ឬ SPD សុទ្ធតែមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះ។ ការបង្កើតមហាសម្ព័ន្ធភាព ជាមួយ SPD ជាច្រកទ្វាចង្អៀត ពេលដែល ថ្នាក់ដឹកនាំរបស់ គណបក្សនេះ លោក Peer Steinb- rrueck មិនសោមនស្សរីករាយ ចំពោះការរួមសហការជាមួយ CDU /CSU និងបានប្រកាស ថា÷ លោកស្រី Angela Merker ត្រូវស្វែងរកការគាំទ្រដោយខ្លួនឯងក្នុងពេលនោះ គណបក្ស ខៀវ អះអាងថា÷គោលមាគា៍របស់គណបក្សខៀវនេះមានចំណុខខុសគ្នាឆ្ងាយពេលជា ពិសេសគឺក្នុងបញ្ហាពន្ធ។ រូបថតVNA ដោយហេតុនេះ ដើម្បីរដ្ឋសភាអាណាត្តិថ្មីអាចបើកសម័យប្រជុំដំបូងនាថ្ងៃ ទី២២តុលាខាង មុខ ក្រុមសហការីរបស់លោកស្រី Angela Merkel ពិតជាត្រូវសម្តែងនូវការប៉ិនប្រសបក្នុង ការបញ្ចុះបញ្ចូល ក្នុងបណ្តាកិច្ចចរចារ ដើម្បីបង្កើតឡើងសម្ព័ន្ធកាន់អំណាច ដោយមិនជះឥទ្ធិពលដល់គោលនយោបាយដែលត្រូវបាន CDU/CSU នាំចេញ។ការសាកល្បង១ ទៀតចំពោះលោកស្រី Angela Merkel គឺបន្តដោះស្រាយ រាល់បញ្ហានៅសល់ក្នុងសង្គមអា្ល លឺម៉ង់។ នោះគឺការខុសគ្នាអំពីប្រាក់ចំណូលកាន៉តែធំទៅដែលកំពុងបង្កើនភាពតានតឹង ក្នុងសង្គម ហើយអា្លលឺម៉ងបានក្លាយទៅជា ប្រទេសមានចំនួនមនុស្សទទួលបា្រក់បៀវត្ស ទាបបំផុតលើទ្វីបអឺរ៉ុប។ប្រហែលជាការសាកល្បងទាំងនេះមិនមែនធំធេងទេពីព្រោះថា ក្នុងរយះពេលកាន់អំណាចកន្លងទៅ ក្រោមការដឹកនាំរបស់លោកស្រី Angela Merkel ប្រទេសអាល្លឺម៉ងទទួលបានសមិទ្ឋិយ៉ាងច្រើន។កំណើន GDPនាត្រមាសទី២ឆ្នាំ២០១៣គឺ០,៧%។អត្រាបាត់អាជីពថយចុះត្រឹម៦,៨%។ថវិការរដ្ឋនៅរក្សាបានតុល្យភាព ដដែល។លោកស្រី អធិកាបតី Angela Merkelធ្លាប់មានប្រសាសន៍ថា៖ការលំបាកមិនរារាំងបានយើង បានទេហើយផ្ទុយទៅវិញវាជាប្រការលើកទឹកចិត្តយើងឈានទៅមុខ។សង្ឃឹមថា៖ការសាក ល្បងនឹងជាកំលាំងចលករដែលជួយ លោកស្រីអធិកាបតីអាល្លឺម៉ងទទួលបានជោកជ័យក្នុង ការដឹកនាំប្រទេសនិងដំបូងបង្អស់ស្វែងរកបានដៃគូដើម្បីបង្កើតរដ្ឋាភិបាលបាន៕
Related








