VOV WorldVOV World
ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត
30/07/2015 08:16
Vovworld-នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron កំពុងមាដំណើរ​ទស្សន​កិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍ ចំនួន៤គឺឥណ្ឌូនេស៊ីម៉ាឡេស៊ីវៀតណាម​និង​សឹង្ហបុរី។ ​នេះជាដំណើរទស្សនកិច្ចដើមដំបូងក្រៅពីដំបន់ទ្វីបអឺរ៉ុប របស់លោក Cameron បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសឡើងវិញនាខែ ឧសភា​កន្លងទៅ។ ដំណើរទស្សនកិច្ចលើកនេះក្រៅពីគោលដៅជំរុញកិច្ច សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅដំបន់អាស៊ី- អាគ្នេយ៍នោះ អង់គ្លេសក៏ចង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាប្រឆាំងភេរវកម្មនាវាចរណ៍អាកាសចរណ៍ជាដើម។
ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត (VOV)         Vovworld-ពិនិត្យអំពីរាល់សន្ទស្សន៍នោះ អាស៊ី-អាគ្នេយ៍នាបច្ចុប្បន្នជាដៃគូ​ ពាណិជ្ជកម្មនិងវិនិយោគសំខាន់និងមានសក្ដានុភាពជាច្រើនបំផុតលើពិភពលោក។ ​នាពេលកន្លងមកប្រទេសធំៗសុទ្ធតែមានគោលនយោបាយយុទ្ធសាស្ត្រដ៏​ច្បាស់ លាស់បង្វែទិសទៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងនោះយកចិត្តទុកដាក់ជាពិសេស​ដល់ ​តួនាទីនៃដំបន់អាស៊ី-អាគ្នេយ៍។ ហេតុនេះហើយរដ្ឋាភិបាលនៃ​នាយករដ្ឋមន្ត្រី​​អង់គ្លេស៍ David Cameron មិនចង់យឺតយាវក្នុងការប្រណាំងស្វែងរកឱកាស​សហប្រតិបត្តិការនៅ ទីផ្សារមួយពោពេញទៅដោយសក្ដានុភាពនេះឡើយ។