VOV WorldVOV World
ប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថានចំពោះមុខភារកិច្ចដ៏ធ្ងន់ធ្ង
10/09/2013 08:28
(VOV)_នាថ្ងៃទី ៩ កញ្ញា លោក Manmoon Hussain បានទទួល​ដំណែង​ជាប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថាន ក្រោយពីពេលដណ្ដើមបានជ័យ​ជំនះក្នុងការបោះ ឆ្នោតនាដើមខែកក្កដា កន្លងទៅ។ លោក Manmoon Hussain ជាប្រធានាធិបតីទី ១២របស់ប៉ាគីស្ថាន ឡើងកាន់អំណាចក្នុងកាលៈ ទេសៈដែល ប្រទេសជាតិកំពុងប្រឈមមុខនឹងការ សាកល្បងជា​ច្រើន ពីសេដ្ឋ កិច្ច ដល់នយោបាយ ដោះស្រាយបញ្ហាលំបាកទាំងនេះពុំមែនជាងាស្រួលឡើយ។ ​​
ប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថានចំពោះមុខភារកិច្ចដ៏ធ្ងន់ធ្ង
(VOV)_នាថ្ងៃទី ៩ កញ្ញា លោក Manmoon Hussain បានទទួល​ដំណែង​ជាប្រធានាធិ បតីថ្មីរបស់ប៉ាគីស្ថាន ក្រោយពីពេលដណ្ដើមបានជ័យ​ជំនះក្នុងការបោះឆ្នោតនាដើម ខែកក្កដា កន្លងទៅ។ លោក Manmoon Hussain ជាប្រធានាធិបតីទី ១២របស់ប៉ាគី ស្ថាន ឡើងកាន់អំណាចក្នុងកាលៈទេសៈដែល ប្រទេសជាតិកំពុងប្រឈមមុខនឹង ការ សាកល្បងជា​ច្រើន ពីសេដ្ឋកិច្ច ដល់នយោបាយ ដោះស្រាយបញ្ហាលំបាក ទាំងនេះពុំមែនជាងាស្រួលឡើយ។ ​​ ប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថានលោក Mamnoon Hussain (រូបថតៈAFP/TTXVN)         ភារកិច្ចសុះខាន់ចំនួន៣ដែល លោក Mamnoon Hussain ត្រូវបំពេញ​ក្នុង អាណត្តិ ប្រធានាធិបតី នោះគឺ÷ស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ទប់ទល់ នឹងសកម្ម ភាពងើបឡើងវិញរបស់តាលីបង់ និងដោះស្រាយបញ្ហាវិបត្តិថាមពល។         លើវិស័យាសេដ្ឋកិច្ច÷ ប៉ាគីស្ថានមានខឿនសេដ្ឋកិច្ចអន់ ខ្សោយ។ ប្រការនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ជាប្រទេសមាន កំណើនទាប។ តាមការព្យាករណ៍ ថា÷ GDP ក្នុងឆ្នាំ ២០១៣គឺ ៣,៥% ទាបជាង GDP ក្នុង​ឆ្នាំ ២០១២ គឺ ៣,៧%​។ ទន្ទឹមនឹងនោះ ប៉ាគីស្ថានក៏ត្រូវប្រឈមមុខនឹង ​វិបត្តិ​ជញ្ជីងទូទាត់ផងដែរ។           អំពីវិស័យថាមពល ប៉ាគីស្ថានកំពុងជាប់កាំងចូលក្នុងវិបត្តិថាមពល ដែល អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ សភាពការណ៌ខ្វះអគ្គីសនីយ៉ាងធ្ងន់ធ្ង និងខ្វះឧស្ម័ន្ធ ដុតនាំឲ្យប៉ាគីស្ថានធ្លាក់ក្នុងស្ថានភាពចលាចល និងបង្ក ឧបសគ្គធំសម្រាប់កំ ណើនសេដ្ឋកិច្ច។           ក្នុងពេលនោះបញ្ហាសន្តិសុខក៏ជាការលំបាកសាកល្បងដ៏ធំ ចំពោះប្រធានា ធិបតីថ្មី Hussain ដែរ។រាល់ការវាយប្រហារភេរវកម្មដោយតាលីបង់និងជន Al- Qaeda នៅកើតមានឡើងជារឿយៗ។ នាពេលថ្មីៗនេះ ប៉ាគីស្ថានបានសម្រេចចិត្ត​បង្កើត គណៈកម្មាធិការពិសេស១ ដោយមានការចូលរួមរបស់សមាជិកជាមន្ត្រីសន្តិសុខ ជាន់ ខ្ពស់មួយចំនួននិងស្ថាប័នចារកម្មសំដៅស្វែងរកដំណោះស្រាយទប់ស្កាត់ អំពើហឹង្សា រក្សាសន្តិភាពនៅ Karachi។           ភារកិច្ច១ទៀតដែលថ្នាក់ដឹកនាំថ្មីរបស់ប៉ាគីស្ថានត្រូវប្រឈមមុខគឺ ដោះស្រាយទំនាក់ទំនងដ៏ស្មុគ្រស្មាញជាមួយបណ្តាប្រទេសជិតខាង និង​អាមេរិក។ ចំពោះប្រទេសឥណ្ឌានិងអាហ្វហ្គានីស្ថានសុទ្ធតែជាជំលោះ ជុំវិញ បញ្ហាព្រំដែន ។ ចំពោះអាមេរិកជាទំនាក់ទំនងដៃគូសន្តិសុខដ៏ស្តួចស្តើង។ទំនាក់ទំនងទាំងអស់ នេះត្រូវ ដោះស្រាយដោយមានការប្រុងប្រយ័ត្ននិងមានពេលវេលា។ប្រធានា ធិបតីថ្មីរបស់ប៉ាគីស្ថានធ្លាប់សន្យាថា÷​នឹងជាប្រធានាធិបតី១រូបដើម្បី ប្រជាជនទាំងមូល ប៉ុន្តែពិតប្រកដថា÷​ផ្លូវខាងមុខរបស់ លោក Mamnoon Hussain នៅមានការលំបាកសាកល្បងជាច្រើន។ ពេលវេលាជា ចំឡើយ ចំពោះសមត្ថភាពដឹកនាំរបស់ប្រធានាធិបតីលើកទី១២របស់ប់ាគីស្ថាន៕