VOV WorldVOV World
ប្រជាជនគឺជាឫសគល់៖ ទស្សនៈខ្ជាប់ខ្ជួននៅក្នុងសេចក្តីសម្រេចចិត្តទាំងអស់
29/01/2026 07:23
(VOVWORLD) - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។ ក្នុងចំណោមនោះ ទស្សនៈ “ប្រជាជនគឺជាប្ញសគល់” គឺជាសតិអារម្មណ៍ខ្ជាប់ខ្ជួន ដែលជះឥទ្ធិពលលើ ការរៀបចំផែនការគោលនយោបាយ ក៏ដូចជាការអនុវត្តគោលនយោបាយទាំងនោះ នៅក្នុងប្រព័ន្ធនយោបាយទាំងមូល។
ប្រជាជនគឺជាឫសគល់៖ ទស្សនៈខ្ជាប់ខ្ជួននៅក្នុងសេចក្តីសម្រេចចិត្តទាំងអស់
ទស្សនៈ “ប្រជាជនគឺជាប្ញសគល់”   គឺជាគោលការណ៍ណែនាំដែលគ្រប់គ្រងការរៀបចំគោលនយោបាយ និងការអនុវត្តគោលនយោបាយទាំងនោះនៅក្នុងប្រព័ន្ធនយោបាយទាំងមូល។ (រូបភាពបង្ហាញ៖ VOV2) “ប្រជាជនគឺជាប្ញសគល់” មិនត្រឹមតែជាមេរៀនប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងជាខ្លឹមសារបង្កប់ដោយលក្ខណៈក្រិត្យក្រមនៃការអភិវឌ្ឍរបស់បដិវត្តន៍ និងប្រជាជាតិវៀតណាម។ “ប្រជាជនគឺជាប្ញសគល់” ក៏ជាខ្លឹមសារស្នូលមួយដែលបានលើកឡើងនៅក្នុងបណ្តាឯកសារនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ផងដែរ។
TAG
VOV/VOVworld/ប្រជាជន/ឫសគល់/ទស្សនៈខ្ជាប់ខ្ជួន/សេចក្តីសម្រេចចិត្តទាំងអស់

More