VOV WorldVOV World
ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព
21/05/2012 07:43
ដូចជាព័តមានដែលបានផ្សាយហើយថា នាថ្ងៃទី 21 ឧសភា ក្នុងថ្ងៃធ្វើការដើមដំបូង រដ្ឋ​សភាវៀតណាម បា​ន​ស្ដាប់ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ថ្លែងរបាយការណ៍ បំពេញបន្ថែម អំពីសភាពការណ៍ សេដ្ឋកិច្ច ​សង្គម​ឆ្នាំ 2011 ផែនការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយះពេលប៉ុន្មានខែដើម ឆ្នាំ 2012 លទ្ធផលអនុវត្ត ថវិកា រដ្ឋ ឆ្នាំ 2011 និង សភាពការណ៍ អនុវត្ត គំរោងថវិកា រដ្ឋឆ្នាំ 2012
ប្តេជ្ញាចិត្តនាំខឿនសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព
លោកអ្នកនាងជាទីមេត្រី!         ដូចជាព័តមានដែលបានផ្សាយហើយថា នាថ្ងៃទី 21 ឧសភា ក្នុងថ្ងៃធ្វើការដើម ដំបូង រដ្ឋ​សភាវៀតណាមបា​ន​ស្ដាប់ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ថ្លែងរបាយការណ៍ បំពេញបន្ថែម អំពីសភាពការណ៍ សេដ្ឋកិច្ច ​សង្គម​ឆ្នាំ  2011 ផែនការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយះពេលប៉ុន្មានខែដើម ឆ្នាំ 2012 លទ្ធផលអនុវត្ត ថវិកា រដ្ឋ ឆ្នាំ 2011 និង សភាពការណ៍ អនុវត្ត គំរោងថវិកា  រដ្ឋឆ្នាំ 2012។ អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម សូមដក់ឧទ្ទេសនាមជាមួយ លោកអ្នកនាងខ្លឹមសារសំខាន់មួយចំនួន ក្នុងរបាយការណ៍នេះ។ ​ កិច្ចប្រជុំពេញរបស់រដ្ឋសភាវៀតណាម (http://vnexpress.net/)           ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើក ច្បាស់ ថា៖ ឈានចូលឆ្នាំ 2012 ក្នុងសភាពការណ៍ សេដ្ឋកិច្ច ពិភពលោក បន្តមាន​ការ ប្រែប្រួលដ៏​ស្មុគស្មាញ ពិបាកព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេសជួបការលំបាក់ជា ច្រើន  រដ្ឋាភិបាលបានចេញផ្សាយ សេចក្ដីសម្រេចចិត្ត អំពី បណ្ដាដំណោះ ស្រាយ​សំខាន់ បញ្ជាណែនាំ អនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម និង​គំរោង​ថវិកា រដ្ឋ  ឆ្នាំ 2012 ជាមួយគោលដៅទូទៅ គឺលៃទុកអាទិភាព ទប់ស្កាត់អតិផរណា ​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានាផលប្រយោជន៍សង្គម សុខុមាលភាពសង្គម និង​លើកស្ទុយជីវភាព រស់នៅរបស់ប្រជាជន។ ឧបនាយករដ្ឋមន្ត្រី ​Nguyen Xuan Phuc ​បាន​លើកច្បាស់ថា៖​