VOV WorldVOV World
បុណ្យតេតវៀតដ៏សុខសាន្តនៅគ្រប់គេហដ្ឋាន
16/02/2026 09:19
(VOVWORLD) - យើងកំពុងស្ថិតនៅក្នុងប៉ុន្មានថ្ងៃដំបូង នៃឆ្នាំ ២០២៦ - ជាពេលវេលាដែលប្រជាជាតិទាំងមូលរីករាយឈានចូលយុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
បុណ្យតេតវៀតដ៏សុខសាន្តនៅគ្រប់គេហដ្ឋាន
ប្រជាពលរដ្ឋនៅឃុំបាក់អាយតី ខេត្តខាញ់ហ័រ ចូលរួមពិធីសម្ពោធ និងប្រគល់ផ្ទះថ្មី (រូបថត៖ វ៉ាន់ភូ)   រំលឹកឡើងវិញឆ្នាំ ២០២៥ ជាឆ្នាំដែលពោរពេញដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ហើយប្រជាជនវៀតណាមគ្រប់រូប ពីតំបន់ព្រៃភ្នំរហូតដល់តំបន់ទំនាប សុទ្ធតែតស៊ូ ជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រឈមដ៏តឹងរឹងបំផុត។ នៅក្នុងគ្រាដ៏លំបាកទាំងនោះ អ្វីដែលផ្តល់ទំនុកចិត្តដល់ប្រជាជនមិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមានទាន់ពេលវេលានៃទឹកចិត្តសប្បុរស  នៃឆន្ទះសាមគ្គីភាព និងចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនផងដែរ។   កម្មវិធីផ្សាយសម្លេងនាថ្ងៃនេះ សូមរៀបរាប់ពីរឿងរ៉ាវផ្ទះដែលត្រូវបានសាងសង់ឡើងវិញបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅភាគកណ្តាលប្រទេសវៀតណាម អំពីសម្រស់និទាឃរដូវដ៏កក់ក្តៅនៅតំបន់ព្រំដែន និងអំពីពន្លកបៃតងនៃក្តីសង្ឃឹមរបស់កុមារដែលជ្រកកោននៅកណ្តាលតំបន់ព្រៃភ្នំព្រំដែនពោរពេញអ័ព្ទធ្លាក់។ នៅទីនោះ ដំណក់ញើស ដំណក់ទឹកភ្នែក និងសូម្បីតែស្នាមញញឹមដ៏ស្ងប់ស្ងាត់បង្ហាញពីលក្ខណៈសាមញ្ញ ប៉ុន្តែមានចិត្តមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅដោយ៖ "មិនទុកឲ្យមាននរណាម្នាក់នៅពីក្រោយឡើយ"។ ដើម្បីចាប់ផ្តើមកម្មវិធី យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់រឿងដែលមានចំណងជើងថា "បុណ្យតេតនេះ ការព្រួយបារម្ភបានឈប់នៅពីក្រោយទ្វារ"។ "បុណ្យតេតវៀតដ៏សុខសាន្តនៅគ្រប់គេហដ្ឋាន" - រឿងរ៉ាវអំពីចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជនក្នុងគ្រាលំបាក និងជំនឿលើយុគ្គសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
TAG
VOV/VOVworld

More