អាមេរិក-អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់៖ សន្តិភាពមជ្ឈិមបូព៌ានៅចំពោះមុខបញ្ហាប្រឈមថ្មី
02/03/2026 09:10
(VOVWORLD) - យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ បានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់ ដែលនាំឱ្យមានសកម្មភាពតបតវិញយ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា។ ការប្រែប្រួលពោរពេញដោយគ្រោះថ្នាក់ទាំងនេះ បន្តធ្វើឱ្យសន្តិភាពក្នុងតំបន់និងពិភពលោក ស្ថិតនៅចំពោះមុខបញ្ហាប្រឈមយ៉ាងខ្លាំង។

ជម្លោះរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានផ្ទុះឡើងត្រឹមតែជាងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ (ស្វីស) បានបញ្ចប់ដោយភាពជាប់គាំង។ នេះក៏ជាការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់លើកទីពីរ រវាងភាគីទាំងពីរក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីជម្លោះកាលពីខែមិថុនាឆ្នាំមុន។
TAG
VOV/VOVworld/អាមេរិក/អ៊ីស្រាអែល/វាយប្រហារ/អ៊ីរ៉ង់/សន្តិភាព/មជ្ឈិមបូព៌ា/បញ្ហាប្រឈមថ្មី
Related








