VOV WorldVOV World
អាមេរិកពង្រឹងនិងបង្កើតកន្លែងឈរជើងនៅអាហ្រ្វិក។
02/08/2012 08:54
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Hillary Clinton កំពុង មានដំណើរទស្សនកិច្ចនៅ ប្រ​ទេស​អាហ្រ្វិក​ចំនួន៦ ។ ដំណើរទស្សនកិច្ចេបស់លោកស្រី Hillary Clintonដែល ប្រព្រឹត្តិទៅបន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតី​Barack Obama ប្រកាស យុទ្ឋសាស្រ្តថ្មីចំពោះដំបន់វាលខ្សាច់Sahara នាខែមិថុនាកន្លងមកនេះជា ការបន្តនៃកិច្ចសន្យារបស់រដ្ឋអំណាអាមេរិកគឺផ្តល់អាទិភាពឲ្យអាហ្រ្វិកក្នុង គោលនយោបាយកិច្ចការបរទេស។
អាមេរិកពង្រឹងនិងបង្កើតកន្លែងឈរជើងនៅអាហ្រ្វិក។
                    Image: Internet Vovworld- ដំណើរទស្សនកិច្ច​ ចំនួន​១១ថ្ងៃ​នៅ ប្រ​ទេស​អាហ្រ្វិក​ចំនួន៦របស់រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​អាមេរិក​  Hillary Clinton ចាប់ពីថ្ងៃទី៣កក្កដាកំពុងបញ្ជាក់ពីជំហាន ជាក់ស្តែងក្នុងគោលនយោបាយការទូតរបស់អាមេរិក។ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិ ទៅបន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតី​BarackObama ប្រកាសយុទ្ឋសាស្រ្តថ្មីចំពោះ ទ្វីប អាហ្រ្វិក​រួមមានសរសរចំនូន៤ដែលក្នុងនោះមានការពង្រឹងលិទ្ធប្រជាធិបតេយ្យ ការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម​និងការវិនិយោគជាដើម។តាមកាលបរិច្ឆេត នៅ​  Senegal រដ្ឋមន្ត្រី Hillary Clinton​ មានបទថ្លែងមតិនៅមហាវិទ្យាល័យ​ Cheikh Anta Diop​ នៅរដ្ឋធានី  Dakar ។បន្ទាប់នោះលោកស្រីជួបប្រាស្រ័យជាមួយប្រធានាធិបតី Senegal​ លោក Macky Sall ដើម្បីអះអាងថាវ៉ាស៊ីនតោនចាត់ទុក Senegalជាដៃគូគួរអោយទុកចិត្ត បំផុតរបស់អាមេរិកនៅទីនេះ។នៅ ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួបចរចារជាមួយប្រធានាធិបតី  Salva Kiir ក្នុងបំណងអះអាងនូការគាំទ្រចំពោះ ប្រទេសនេះឡើងវិញ។ មុននឹងវិលត្រឡប់មកប្រទេសវិញ​ ថ្ងៃទី​១០សីហា លោកស្រី Clinton​​ នឹងទៅទស្សនិច្ច Uganda នឹងជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Yoweri Museveni​​​ អំពី សភាពការណ៏កើតមានវីរូស   Ebola​ ដែលធ្វើឲ្យមនុស្សចំនួន​ ១៤ ​នាក់ត្រូវស្លាប់។នៅ   Kenya  រដ្ឋមន្រ្ទីការបរទេសអាមេរិក​នឹងជួបសន្ទនាជាមួយបណ្តាមន្រ្តីជាន់ខ្ពស់​ Kenya​ដើម្បីបញ្ជាក់អំពីការគាំទ្ររបស់អាមេរិកចំពោះការសំរេចដំណើរការផ្ទេរនយោបាយនៅ Somali(នាថ្ងៃទី​២០សីហា)។​បន្ទាប់ពីបានទស្សនា  Malawi  លោកស្រីHillary Clinton​រួម ជាមួយគណះប្រតិភូអាជិវករអាមេរិកនឹងទៅកាន់​អាហ្រ្វិចខាងត្បូងដើម្បីចូលរួមការ ចរចារយុទ្ធសាស្រ្តអាមេរិក-អាហ្វ្រិចខាងត្បូង។ ទោះបីជាគោលដៅនៃដំណើរទស្សនកិច្ចនេះគឺជំរុញលិទ្ធប្រជាធិបតេយ្យ​ កំណើនសេដ្ឋ កិច្ចក៏ដូចជាសន្តិភាពនឹងសន្តិសុខក្នុងតំំបន់ក្តី​​ ក៏ប៉ុន្តែមជ្ឈស្ថានអ្នកសង្កេតការណ៏ចាត់ ទុកថា៖ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបង្កប់ទៅដោយប្រការជា ច្រើន។មុនបង្អស់ ដើពិនិត្យទៅល់ភូមិសាស្រ្តដោយមានផ្ទៃដីធម្មជាតិចំនួនជាង 30 ​ លាន​គីឡូម៉ែត្រការ៉េ  ទ្វីបអាហ្វ្រិច​ល្បីឈ្មោះដោយប្រភពធនធានធម្មជាតិតាំងពីយូលង់ មកហើយ។ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះរួមជាមួយបណ្តាអណ្ដូងរ៉ែប្រេង​ដែលបានរកឃើង នៅឈូងសមុទ្រ Guine​ទ្វីបអាហ្វ្រិចកាន់តួនាទីសំខាន់១លើផែនទីបែងចែកប្រភពថាម ពលសំខាន់នេះរបស់សកលលោកយ៉ាងឆាប់ៗ។ក្រៅពីនោះទ្វីបអាហ្វ្រិចនៅជាទីកង្លែង ផ្គត់ផ្គង់ទំនិញកសិផលរុក្ខផល​ល្បីឈ្មោះជាច្រើនមុខដល់ទីផ្សារពិភពលោកទៀតផង។កត្តានេះឯងបានធ្វើឲ្យដីគោកខ្មៅនេះទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីបណ្តា អ្នកយុទ្ធសាស្រ្ត​ជាច្រើន នាសព្វថ្ងៃ។​ដោយហេតុនេះ​ដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton ក៏សំដៅអះអាងនូវគំនិតគិតគូររបស់វិមានសដែរ។ជាពិតណាក់ថាចំពោះ វ៉ាស៊ីនតោន មហិច្ឆតា បង្កឥទ្ឋិពលនៅទ្វីបនេះត្រូវបានអះអាងចំពោះមុខបណ្តាមហា អំណាចផ្សេងជាពិសេសចំពោះចិន។អាចឃើញថា ពេលរដ្ឋអំណាចរបស់ប្រធានាធិប តីអាមេរិក​G.Bush ប្រមូលផ្តុំជាច្រើនទៅលើការប្រឆាំងភេរកម្មនៅអ៊ីរ៉ាក់និងអាហ្វហ្គានី ស្ថាននោះប៉េកាំងបានមានកន្លែងឈរជើងនៅ ទ្វីប​អាហ្វ្រិក។ចិនកំពុងជាវិនិយោគិន បរទេសចម្បងនៅប្រទេសអាហ្វ្រិកជាច្រើន។តំលៃប្រាក់ពណិជ្ចកម្មចិនទ្វីប​អាហ្វ្រិក បានកើនយ៉ងលឿននាប៉ិន្មានឆ្នាំកន្លងមក។ពិសេសគឺនៅសន្និសីទថ្នា់ក់រដ្ឋមន្រ្តីលើកទី ៥នៃវេទិការសហប្រតិបត្តិការចិនទ្វីប​អាហ្វ្រិកដែលបានធ្វើឡើងនាថ្ងៃទី២០កក្កដាកន្លង ទៅ ប៉េកាំងបានសន្យាផ្តល់ខ្ទង់ឥណទានចំនួន២០ពាន់លានដុល្លារអាមេរិកឲ្យដំបន់ នេះក្នុងរយះពេល៣ឆ្នាំខាងមុខ។                                                  ដំបន់វាលខ្សាច់Sahara  (Internet). ប្រការនេះបានធ្វើអោយរដ្ឋអំណាចរបស់លោក B.Obama មិនអាចបោះជំហានយឺតយ៉ាវ ក្នុងការរត់ប្រណាំងនេះឡើយ។ក្រសួងថាមពលអារិកធ្លាបើសន្យាថាដល់ឆ្នាំ២០២០ អាមេរិកនឹងនាំចូល ប្រេងចំនួន៧៧លានធុង/ឆ្នាំពីទ្វីប​អាហ្វ្រិក។សាធារណមតិចាត់ទុក ថា​ដំណើរទស្សនកិច្ច របស់លោកស្រី Hillary Clintonជាកាយវិការដើម្បីបង្កើនទំនាក់ទំនង និងឥទ្ឋិពលរបស់អាមេរិកទៅលើសម្ព័ន្ឋមិត្តនៅទ្វីបនេះ។តាមរយះនោះដើម្បីធ្វើអាជីវកម្ម ប្រភពធនធានរ៉ែនៅទីនេះ៕