VOV WorldVOV World
អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបយ៉ាងជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ
28/01/2026 09:02
(VOVWORLD) - លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនាថ្ងៃទី ២៨ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ដោយបង្ហាញយ៉ាងស៊ីជម្រៅអំពីការយកចិត្តទុកដាក់ខ្ពស់និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឡើងដល់កម្រិតថ្មីមួយ និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងអាស៊ីនិងអឺរ៉ុប។
អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបយ៉ាងជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ
រូបថតឧទាហរណ៍៖ VGP នេះជាលើកទីពីរហើយដែលថ្នាក់ដឹកនាំកំពូលនៃសហភាពអឺរ៉ុប អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្រោយពីដំណើរទស្សនកិច្ចរបស់លោកប្រធាន Herman Van Rompuy ក្នុងឆ្នាំ ២០១២។ ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa គឺជាព្រឹត្តិការណ៍ការទូតពិសេសមួយ ដែលបានធ្វើឡើងបន្ទាប់ពីវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ។
TAG
VOV/VOVworld/EU/វៀតណាម/សហភាពអឺរ៉ុប/ទំនាក់ទំនង/ដំណើរទស្សនកិច្ច/ប្រធានក្រុមប្រឹក្សា

More