អេហ្ស៊ីបនៅចំពោះមុខគ្រោះអាសន្នអស្ថិរភាពថ្មី។
21/06/2012 08:27
ឆាកនយោបាយអេហ្ស៊ីបអេហ្ស៊ីបជាថ្មីម្តងទៀតដោយមានការប្រែប្រួលថ្មី បន្ទាបោះពិការបោះឆ្នោតប្រធានាធិបតីជុំទីប្រព្រឹត្តទៅនាពាក់កណ្តាលខែ មិថុនាកន្លងទៅប្រជាជនអេហ្ស៊ីបស្មានថានឹងមានខឿននយោបាយស្ថិរភាព ជាងក្រោយកាតបោះឆ្នោត។ប៉ុន្តែអ្វីៗដែលប្រព្រឹត្តទៅនៅប្រទេសនេះបាន សរឲ្យឃើញប្ការផ្ទុយទៅវិញ។និងការតស៊ូដណ្តើមសិទ្ឋិអំណាចរវាង បណ្តាភាគីនៅអេហ្ស៊ីបទើបនឹងចាប់ផ្តើម។

VOVWOLD-ប្រការគួរឲ្យចាបើអារម្មណ៍នាប៉ុន្មានថ្ងៃកន្លងទៅគឺបេ្ខជនទាំង២រូប គឹលោកMohammaed Morsi- ប្រធានគណះបក្សសេរិនិយមយុត្តិធម៏ នៃអង្គការ ភាតរភាពឥស្លាមនិង Admed Shafipអតីតនាយករដ្ឋមន្រ្តីក្រោមរបបលោកHosni Mubarak សុទ្ឋតែប្រកាសថាឈ្នះឆ្នោត។ក្នុងសន្និសីទកាសែតនាថ្ងៃទី១៩មិថុនា នៅទីក្រុងគែរអ្នកនាំាគ្សនៃក្រុមចលនាបោះឆ្នោតរបស់លោកAdmed Shafipប្រកាស ថាបេក្ខជននេះបានឈ្នះដោយមានសំលេងគាំទ្រ៥១,៥%។មុននោះនាថ្ងៃទី១៨មិថុនាអង្គការភាតរភាពឥស្លាមក៍ប្រកាសដែរថាលោក Morsiទទួលបានជ័យ ជំនះមានសំលេងគាំទ្រ៥២,៥%។កំដៅនៃឆាកនយោបាយកាន់តែបានកើនឡើង ពេដែល អ្នកនាំពាគ្សនៃអង្គការភាតរភាពឥស្លាម MahmoudGhozlanព្រមានអំពី ជំលោះ១រវាងប្រជាជនជាមួយកងទ័ពប្រសិនបើបេក្ខជណរបស់ខ្លួនមិនឈ្នះឆ្នោត។ស្ថានភាពនេះបានធ្វើឲ្យគណះកម្មាធិការរៀបចំការបោះឆ្នោតអេហ្ស៊ីបត្រូវអំពាវនាវ បេក្ខជនទាំង២រូបផ្អាកការនាំចេញស្តីពីលទ្ឋផលបោះឆ្នោត។ តាមគណៈកម្មការនេះឲ្យដឹងថា៖លទ្ធផលដែលក្រុមប្រជែងក្នុងការបោះឆ្នោត ទាំង ២ នេះ ជូនដំណឹងគឺមិនត្រឹមត្រូវទេ។និងការប្រកាសជាសាធារណៈលទ្ធផលនៃការ បោះឆ្នោត ដែលគ្រោងធ្វើនាថ្ងៃទី ២១ មិថុនា នឹងត្រូវផ្អាកដោយសារត្រូវការមាន ពេល វេលា ដើម្បីធ្វើអង្គេតអំពីបណ្ដាពាក្សបណ្ដឹងតវ៉ា។សភាពការណ៍នៅអេហ្ស៊ីនា សព្វថ្ងៃសរឲ្យឃើញថា៖ ទោះបីបេក្ខ ជនណជាប់ឆ្នោតប្រធានាធិបតីក៏ដោយតំណែង នេះគឺមិនមានសិទ្ធិអំណាចជាពិតៗទេ។ពីព្រោះសិទ្ធិអំណាចកំពុងស្ថិតនៅក្នុង កណ្តប់ដៃរកងទ័ព។ ក្នុងថ្ងៃបោះឆ្នោត ប្រធានាធិបតីវង់ទី ២នាថ្ងៃទី ១៧ មិថុនា ក្រុមប្រឹក្សារកំពូលបណ្ដាកំលាំងប្រដាប់ អវុត (SCAF)ជាកំលាំងដែលកំពុងគ្រប់ គ្រងប្រទេសបានប្រកាសជាសាធារណៈនូវរដ្ឋធម្មនុញ្ញថ្មី (ធ្វើវិសោធនកម្ម) តាមនោះ ក្រុមប្រឹក្សារនេះនឹងក្ដាប់យគសិទ្ធិនីតិបញ្ញត្តិពីរដ្ឋសភា។ រដ្ឋធម្មនុញ្ញថ្មីក៏បញ្ជាក់ថ្បាស់ ថា៖ SCAF មានច្បាប់វេទ រដ្ឋធម្មនុញ្ញថ្មីនិងមានសិទ្ធិធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការ គ្រប់គ្រងប្រទេសរបស់ ប្រធានាធិបតី។ កាយវិការនេះធ្វើឲ្យសាធារណៈមតិអរិចិត្ត យ៉ាងខ្លាំង។ ថ្ងៃទី ១៩ មិថុនា ប្រជាជនចំនួន ១៥ ពាន់នាក់បានជួបប្រជុំនៅទីលាន Tahrir ដើម្បីប្រឆាំង ជំទស់ SCAF រកវិធីរក្សារសិទ្ធិអំណាច។ អង្គការបងប្អូនឥស្លាម បំផុសសមាជិករប់ពាន់នាក់មកកាន់ពីក្រុងគេ ដើម្បីធ្វើបាតុកម្ម។ ក្នុងពេលនោះ បណ្ដាគណៈបក្សរឥស្លាមអេហ្ស៊ីបក៏សំរេចប្តឹងក្រុមប្រឹក្សារកំពូលបណ្ដាកំលាំង ប្រដាប់អវុធកាន់អំណាច SCAF ។ ប្រទេសអេហ្ស៊ីប (Image: Internet) បណ្ដាគណៈបក្សនេះចាត់ទុកថា៖ក្រុមប្រឹក្សារកំពូលបណ្ដាកំលាំងប្រដាប់អាវុធ និងតុលាការគ្មានសិទ្ធិរំសាយរដ្ឋសភាឡើយ។ គណៈបក្សមួយចំនួនបានគំរាមកំ ហែងថា៖ នឹងនាំចេញបញ្ហានេះទៅកាន់អន្តរជាតិ។ ឯគណៈបក្ស Nour ព្រមានថា៖ ប្រការនេះនឹងបណ្ដាលផវិបាកអសកម្មចំពោះប្រទេសជាតិ។ ដើម្បីទប់ទល់ប្រឆាំង នឹងសភាពការណ៍នេះកងទ័ពអេហ្ស៊ីបបានបង្កើនកំលាំងលើ ខ្សែផ្លូវនានា រវាងរដ្ឋធានីគែរជាមួយទីក្រុង Alexandria។ ក្នុងពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីពុំទាន់ច្បាស់លស់នោះ ចាកនយោបាយអេហ្ស៊ីប បែជាធ្លាក់ទៅក្នុងការជំទាស់អំណាចថ្មីមួយ។ អាច និយាយ បានថា៖ អស្ថិរភាពនៅអូស់បន្លាយដ៏យូរនៅប្រទេសអេហ្ស៊ី៕
Related








