អះអាងចំណងសាមគ្គីភាពវៀតណាម-កម្ពុជា
24/09/2012 08:18
នាថ្ងៃទី២៤ កញ្ញា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើម យាងមកបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការនៅ វៀតណាម តាមសេចក្ដីអញ្ចើញរបស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។

នាថ្ងៃទី២៤ កញ្ញា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើម យាងមកបំពេញព្រះរាជទស្សន កិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ ព្រះរាជដំណើរទស្សនកិច្ច លើកនេះ ក្នុងរយះពេល ៣ថ្ងៃ ស្ថិរនៅ ក្នុងក្របខ័ណ្ឌ នៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០១២ និងរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេស ទាំងពីរ វៀតណាម - កម្ពុជា (ថ្ងៃទី២៤ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១២) បានអះអាងជាថ្មីម្តង់ទៀត នូវការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ គឺ បង្កើននិងបើកទូលាយ ទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា ប្រកបដោយឥត ឈប់ឈរ។ ក្នុងឱកាស នេះដែរ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បានបទ សរសេរ មានចំណងជើងថា៖ អះអាងចំណងសាមគ្គីភាព វៀតណាម -កម្ពុជា។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (http://vov.vn) ទំនាក់ទំនងវៀតណាម -កម្ពុជាមានពីយូរលង់មកហើយ ភាពជិតស្និទ្ធអំពីភូមិសាស្ត្រ ដោយមានលក្ខណះ ប្រហាក់ប្រហែលគ្នា នៃខឿនវប្បធម៏ និងផលប្រយោជន៍រួម ជា សារធាតុតភ្ជាប់ទំនាក៉ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន វៀតណាម និងកម្ពុជា សុទ្ធតែអនុវត្តគោលនយោបាយកិច្ចការបរទេស បើកទូលាយពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម គ្រប់ទំនាក់ទំនងអន្តរ ជាតិ គោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ រវាងប្រទេសទាំងពីរ។ ដោយការប្តេជ្ញាចិត្ត និងការខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ វៀតណាម -កម្ពុជា បានមានការបោះជំហានយ៉ាងខ្លាំងក្លា ដ៏ល្អប្រ សើរ ។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ “រយះពេល ៤៥ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនង មិត្តភាព ជិតខាងរវាងប្រទេសទាំងពីរ ជានិច្ចកាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ទំនាក់ទំ នងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ត្រូវបានសម្ដែងចេញតាមរយះការផ្លាស់ប្តូរ គណះ ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជានិច្ច បង្កើតបុព្វបទអោយដល់ការ អភិវឌ្ឍន៍ រវាងគ្រប់តំបន់ ក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ។ ” ស្តីពីសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជំហានៗបើកទូលាយ តំលៃប្រាក់នាំចេញ នាំចូលទ្វេភាគីកើនដោយឥតឈប់ឈរ ទទួលបានជិត ២ ពាន់ ៨ រយលានដុល្លា អាមេរិក។ នាបច្ចុប្បន្ននេះ វៀតណាមានគំរោងការណ៍វិនិយោគចំនួនជិត ២០០គំរោង នៅកម្ពុជា ជាមួយចំនួនទុនសរុបជាង ២ ពាន់ ២ រយលានដុល្លាអាមេរិក ដែល ប្រមូលផ្តុំលើវិស័យទូរគមនាគមន៍ ធនាគារ ថាមពល កែច្នៃកសិផល ។ល។ វៀតណាមបន្តជួយកម្ពុជាបណ្តុះបណ្ដាលប្រភពធនធានមនុស្សរនិងព្យាបាលជំងឺ សំរាប់ប្រជាជនកម្ពុជា។ ភាគីទាំង ២ គួបផ្សំអនុវត្តការងារកំណត់ខ័ណសីមា បោះបង្គោលព្រំដែនតទៅទៀត ដើម្បីសម្រេចការងារនេះយ៉ាងឆាប់ៗ រួមចំណែក កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ទំនាក់ទំនងរវាងរាល់អង្គការនយោបាយសង្គមរបស់វៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិង ពង្រីក ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជាក់ស្តែងក្នុងការលើកកំពស់ ការយល់ដឹង ឲ្យប្រជាជនគ្រប់ជន់ថ្នាក់ ពិសេសគឺជំនាន់យុវវ័យអំពីប្រពៃណី សាមគ្គីភាព ជំនួយឧត្ថម្ភគ្នាទៅវិញទៅមក រវាងប្រទេសទាំង ២។ ប្រការនេះកាន់តែមានអត្ថន័យនិងបានយកចិត្តទុកដាក់ក្នុងឆ្នាំ២០១២នេះ ពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជ្រើសរើសជា “ឆ្នាំមិត្តភាពវៀតណាម កម្ពុជា ២០១២” និងបានរៀបចំសកម្មភាពថ្នាក់ជាតិជាច្រើនសំដៅរំលឹកខួបលើក ទី៤៥ទិវាទំនាក់ទំនងការទូត(ថ្ងៃទី២៤មិថុនា១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១២)។ ប្រធាន សមាគមមិត្តភាពវៀតណាម កម្ពុជា Vu Mao ចាត់ទុកថា៖ យើងត្រូវពូនជ្រុំឲ្យចំណងមិត្តភាពជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរ។ នេះជាប្រការមានសារៈសំខាន់ណាស់។ ក្នុងឆ្នាំ២០១២នេះ សកម្មភាពជួប ប្រាស្រ័យ ពិសេសយើងខ្ញុំបានបោះពុម្ភផ្សាយទស្សនាវដី្ត របស់សមាគម មិត្តភាពវៀតណាម កម្ពុជា ដើម្បីប្រជាជននៃប្រទេសទាំងពីរស្វែងយល់អំពី ដំណាក់កាលអភិវឌ្ឍន៌រវាងប្រទេសទាំងពីរ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើនោះ ព្រះរាជដំណើទស្សនកិច្ច របស់ព្រះមហាក្សត្រកម្ពុជា Norodom Sihamoni យាងមកវៀតណាមលើកនេះ សំដៅបង្កើននិងអភិវឌ្ឍន៌ថែមទៀតទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃ ណី និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម កម្ពុជា។ ដំណើរទស្សនកិច្ចនឹងនាំទំនាក់ទំនងវៀតណាមកម្ពុជាកាន់តែមានផ្លែ ផ្កា ឆ្លើយតបនឹងបំណង ប្រាថ្នា និងផលប្រយោជន៌របស់ប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៌នោតំបន់អាស៊ីអាគ្នេយ៌និងលើពិភពលោក៕
Related








