អង្គការសហប្រជាជាតិនិងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ
10/02/2026 08:32
(VOVWORLD) - អង្គការសហប្រជាជាតិ (UN) ដែលជាអង្គការពហុភាគីដ៏សំខាន់បំផុតរបស់ភពផែនដី កំពុងជួបប្រទះនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ នៅពេលដែលកង្វះខាតថវិកាមិនត្រឹមតែប៉ះពាល់អវិជ្ជមានដល់ផែនការប្រតិបត្តិការសំខាន់ៗរបស់ UN ប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់តួនាទីរបស់អង្គការនេះនៅក្នុងសណ្តាប់ ធ្នាប់ពហុភាគីក្នុងបរិបទដែលពិភពលោកកំពុងមានអស្ថិរភាព។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ REUTERS/Eduardo Munoz) នាថ្ងៃទី ៣១ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើលិខិតទៅកាន់ប្រទេសសមាជិកទាំង ១៩៣ ដោយព្រមានថា អង្គការនេះកំពុងប្រឈមមុខនឹងវិបត្តិសន្ទនិយភាពដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុនាពេលខាងមុខនេះ។
TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/បញ្ហាប្រឈម/ហិរញ្ញវត្ថុ/រួមវិភាគទាន/UN/ថវិកា
Related








