របត់ក្នុងការដោះស្រាយជំលោះនៅស៊ីរី
12/09/2013 09:04
Vovworld-ក្នុងកាលៈទេសៈដែលអាមេរិកនិងសម្ព័ន្ធមិត្ត លោកខាងលិចកំពុងត្រៀមរៀបចំបណ្ដាសេនារីអូវាយ ប្រហារទៅលើស៊ីរីនោះ សំណើររបស់រុស្ស៊ីអំពីការដាក់ ឃ្លាំងអាវុធគីមីរបស់ស៊ីរីក្រោមការត្រួតពិនិត្យរបស់ សហគមន៍អន្តរជាតិបានធ្វើឲ្យស្ថានភាពផ្លាស់ប្តូរ។ សាធារណៈមតិបានឃើញ ថា វិបត្តិនៅស៊ីរីកំពុងមានបំរែបំរួលសកម្ម។ គ្រោះអាសន្នកើតមានឡើងដោយ ការអន្តរាគមន៍យោធាកំពុងបានរុញថយក្រោយ។

របត់ក្នុងការដោះស្រាយជំលោះនៅស៊ីរី (Reuter) Vovworld-នាដើមសប្ដាហ៍ រុស្ស៊ីបានស្នើរដាក់ឃ្លាំងអាវុធគីមីរបស់ស៊ីរីក្រោម ការត្រួតពិនិត្យរបស់អន្តរជាតិ ក្រោយនោះចំនួនអាវុធនេះនឹងបានបំផ្លាញចោល រុស្ស៊ីក៏បានស្នើរឲ្យស៊ីរីចូលរួមអនុសញ្ញាអន្តរជាតិអំពីការហាមឃាត់ប្រើប្រាស់ អាវុធគីមី។ តាមបណ្ដាមន្ត្រីរុស្ស៊ីថា ការផ្ដើមគំនិតនេះជាការបោះជំហានសំដៅ ដោះស្រាយដោយសន្តិវិធីវិបត្តិនៅស៊ីរី។ ត្រឹមតែមួយថ្ងៃក្រោយពីរុស្ស៊ីនាំចេញសំណើរ រដ្ឋអំណាច Damacus បាន ប្រកាសថា ស៊ីរីចង់ចូលរួមអនុសញ្ញាហាមឃាត់ប្រើប្រាស់អាវុធគីមីហើយត្រៀម ខ្លួនជាស្រេចបើកឃ្លាំងអាវុធគីមីរបស់ខ្លួនឲ្យប្រទេសផ្សេងៗរួមជាមួយអង្គការ សហប្រជាជាតិ។ ទន្ទឹមនឹងនោះ ស៊ីរីនឹងគោរពកិច្ចសន្យារបស់ខ្លួនទាក់ទិនដល់អនុសញ្ញាហាមឃាត់ប្រើប្រាស់អាវុធគីមី រាប់ទាំងផ្ដល់ព័ត៌មានអំពីបណ្ដាអាវុធនេះ។ យល់ច្បាស់រាល់ការខូចខាតរួមជាមួយផលវិបាកពិបាកព្យាករណ៍បានដែល កើតមានឡើងចំពោះដំបន់មជ្ឈឹមបូព៌ាប្រសិនបើការវាយប្រហារទៅលើស៊ីរីត្រូវបាន អាមេរិកដំណើរការបានជាសាធារណៈមតិមិនងឿឆ្ងល់ក្នុងពេលដែលសំណើររបស់រុស្ស៊ីទទួលបានការស្វាគមន៍ពីប្រទេសជាច្រើន។ ទោះបីជាប្រកាសយ៉ាងខ្លាំងក្លាត្រៀមខ្លួនជាស្រេចឲ្យសកម្មភាពយោធាតម្រង់ទៅលើស៊ីរី ប៉ុន្តែប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងថា បារាំងមានបំណងថាការចរចារស្ដីពីការដាក់ឃ្លាំងអាវុធគីមីរបស់ស៊ីរីក្រោមការត្រួតពិនិត្យរបស់អន្តរជាតិអាចទទួលបាន ជោគជ័យ។ រីឯលោកស្រី Catherine Ashton បេសកជនទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចាត់ទុកនេះជាសំណើរនាំមកនូវដង្ហើមថ្មីក្នុងការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅស៊ីរី។ ពុំនោះសោត សំណើរនេះត្រូវទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ ថ្លែង មតិចំពោះមុខប្រជាជនអាមេរិក ប្រធានាធិបតី លោក Obama ឲ្យដឹងថា អាមេរិកចង់ ពិនិត្យអំពីលក្ខណៈជាក់ស្ដែងនៃសំណើរពោលខាងលើ។ តាមលោក Obama ថា លោកនឹងរក្សាកាណាល់ទាក់ទងជាមួយសម ភាគីរុស្ស៊ី លោក Vladimir Putin ក៏ដូច ជាថ្នាក់ដឹកនាំបារំាងនិងអង់គ្លេស ដើម្បីស្វែងរក ដំណោះស្រាយកាទូត១សម្រាប់ វិបត្តិនៅស៊ីរី។ ការស្នើរឲ្យរដ្ឋសភាលើកថ្ងៃបោះឆ្នោត អំពីការអនុញ្ញត្តិឲ្យប្រើប្រាស់ កំលាំងវាយប្រហារស៊ីរីក៏ត្រូវបានលោក Obama នាំចេញដែរ។ សព្វថ្ងៃ រុស្ស៊ីកំពុងរួមជាមួយស៊ីរីចងក្រងផែនការដាក់ឃ្លាំងអាវុធគីមី ក្រោម ការត្រួតពិនិត្យរបស់អន្តរជាតិ។ អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel អះ អាងថា ប្រសិនជាសំណើរពោលខាងលើត្រូវបានធ្វើឲ្យជាក់ស្ដែងនោះ អាល្លឺម៉ង់ នឹងខំប្រឹងប្រែងជម្រុញដំណើរការវិវឌ្ឍន៍នេះ។ ក្នុងពេលនោះ អគ្គលេខាធិការ អ.ស.ប Ban Ki-moon បានអំពាវនាវបង្កើតតំបន់សុវត្ថិភាពមួយចំនួននៅស៊ីរី ក្រោមការឃ្លាំមើលរបស់អ.ស.ប ធ្វើជាទីកន្លែងបំផ្លាញចោលចំនួនអាវុធគីមីរបស់ ស៊ីរី។ លោកក៏ពិនិត្យដែរថា សហគមន៌អន្តរជាតិនឹងមានសកម្មភាពឆាប់រហ័ស ដើម្បីធានា ថាឃ្លាំងអាវុធគីមីរបស់ស៊ីរីនឹងត្រូវការបំផ្លាញ់ចោល។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក Barack Obama ហាក់ដូចជាមិនទាន់មាន សុទិដ្ឋិនិយមចំពោះសំណើរថ្មីរបស់រុស្ស៊ីទេ។ លោក Obama ឲ្យដឹងថែមទៀតថា វិមានស បន្តការអំពាវនាវឲ្យរដ្ឋសភាអនុម័តលើសេចក្តីសម្រេចចិត្ត១ដែលអនុញ្ញត្តិ ឲ្យប្រើ ប្រាស់កំលាំងប្រសិនជាស៊ីរីមិនគោរពសំណើរទើបនឹងបានរុស្ស៊ីនាំចេញ។ គឹន្លះវិបត្តិនៅស៊ីរីកំពុងមានឱកាសដោះស្រាយ។ សាធារណៈមតិកំពុងរង់ចាំ ថា តើភាគីនានាមានសុឆន្ទះគ្រប់គ្រាន់ហើយឆ្លៀតយកឱកាសនេះ ដើម្បីជួយប្រជា ជនស៊ីរីនិយាយដោយឡែក និងតំបន់មជ្ឈឹមបូព៌ាជៀសផុតពីសង្គ្រាមមួយបានឬទេ៕
Related








