របត់នៃកំណាត់ផ្លូវ៤០ឆ្នាំសហប្រតិបត្តិការវៀតណាម-សឹង្ហបុរី
11/09/2013 08:10
VOV-នាថ្ងៃទី១១កញ្ញា នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បានចាប់ផ្ដើមដំណើរទស្សនកិច្ចជា ផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ បានប្រព្រឹត្តទៅចំនឹងឱកាសប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤០នៃទិវាបង្កើតទំនាក់ទំនងការទូត ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រី Lee Hsien Loong ជារបត់ដ៏មានអត្ថន័យ បើកចេញនូវ យថាទស្សន៍និងឱកាសសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងវៀតណាម-សឹង្ហបុរី ពិសេសគឺនាំទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ដែលជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងកំរិតថ្មី។

នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong (VOV) VOV-វៀតណាមនិងសឹង្ហបុរីបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១សីហា ឆ្នាំ១៩៧៣។ ក្រឡែកមើលលើកំណាត់ផ្លូវ៤០ឆ្នាំកន្លងមកអាចបានឃើញលទ្ធផលលេចធ្លោបំផុតក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរគឺការអភិវឌ្ឍន៍នៃ ទំនាក់ទំនងនយោបាយដ៏មានទំនុកទុកចិត្តនិងលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរជានិច្ចកាលមានដំណើរទស្សនកិច្ចការងារទៅវិញទៅមក នា ពេលថ្មីៗនេះគឺដំណើរទស្សនកិច្ចការងារនៅសឹង្ហបុរីរបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ កិច្ចសហប្រិតបត្តិការអំពី សេដ្ឋកិច្ចរវាងវៀតណាមនិងសឹង្ហបុរីក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានចាត់ទុកថា៖ “អាចនិយាយបានថាក្នុងអំឡុង៤០ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិ ការវៀតណាម-សឹង្ហបុរីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សឹង្ហបុរីជាប្រទេសចាប់ផ្ដើម ឲ្យកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការផ្លាស់ប្តូរថ្មី។ សឹង្ហបុរីជាដៃគូមួយក្នុងចំណោមដៃគូជួរមុខរបស់វៀតណាមក្នុងច្រើនឆ្នាំកន្លង មក។ គិតមកដល់ចុងឆ្នាំ២០១២កន្លងមក តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល បាន៩ពាន់៦រយលានដុល្លារអាមេរិក។ អំពីការវិនិយោគ ដល់ខែកក្កដាឆ្នាំ២០១៣ សឹង្ហបុរីបានមានគំរោងការវិនិយោគចំនួន១១០០គំរោងនៅវៀតណាមក្នុងតំលៃ ជាប្រាក់ប្រមាណជាង២៤ពាន់លានដុល្លារអាមេរិក។” នាបច្ចុប្បន្ននេះ វៀតណាមនិងសឹង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង២០។ ជាពិសេស បណ្ដាមណ្ឌលឧស្សាហកម្មវៀតណាម- សឹង្ហបុរី (VSIP) ដែលបានចាត់ទុកជាគំរូក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀត ណាម-សឹង្ហបុរីកាន់តែបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនោះ ភាគី ទាំងពីរកំពុងនៅជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យដែលសឹង្ហបុរី មានឧត្តមភាពនិងវៀតណាមមានតម្រូវការដូចជា អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា ជាដើម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មសឹង្ហបុរី Lim Hong Kieng បាន អះអាងថា៖ “បណ្ដាអង្គភាពអាជីវកម្មសឹង្ហបុរីបានឃើញថាវៀតណាមមានសក្ដានុភាព ដ៏ធំធេងមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងក្នុងរយៈពេលវែងទៀត ផង។ ដូច្នេះ ក្រុមហ៊ុនជាច្រើនបានមករកវៀតណាមវិនិយោគនិងទទួលបាន លទ្ធផលដ៏ល្អប្រសើរ។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់ តែបានបើកទូលាយនិងមានបន្ថែមដៃគូរសាជីវកម្មត្រូវបានបង្កើតឡើងរវាង អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។” មិនត្រឹមតែសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ វៀតណាមនិងសឹង្ហបុរីបាន សហការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពហុភាគី។ប្រទេសទាំងពីរក៏បានគាំទ្រយ៉ាងខ្លាំងក្លាគោលជំហរគោលការណ៍របស់អាស៊ានអំពីការធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជំលោះដោយសន្តិវិធីលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ សហប្រជាជាតិឆ្នាំ១៩៨២ គាំទ្រអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិ ដំបន់នៅសមុទ្រខាងកើត (COC) ឆាប់រហ័ស។ នាខែកញ្ញាឆ្នាំ២០១១ ក្នុងដំណើរទស្សនកិច្ចការងារថ្នាក់រដ្ឋរបស់ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang នៅសឹង្ហបុរី ភាគីទាំងពីរបានឯកភាពជាគោលការណ៍នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រ។ និងក្នុង ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាខែកញ្ញាឆ្នាំ២០១២ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការរួមអះអាង លើកកំរិតទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំនេះ។ ជាមួយដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់ នាយករដ្ឋមន្ត្រី Lee Hsien Loong ជា មួយរាល់លទ្ធផលដែលទទួលបានក្នុងអំឡុង៤០ឆ្នាំកន្លងមកភាគីទាំងពីរកាន់ តែមានកំលាំងចលករដើម្បីជំរុញថែមទៀតទំនាក់ទំនង។ អនុរដ្ឋមន្ត្រីការបរទេស Pham Quang Vinh បានចាត់ទុកថា៖ “ទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរដ៏មានទំនុកទុកចិត្តដូច្នេះទំនាក់ ទំនងនេះកាន់តែត្រូវបានរឹតបន្តឹងថែមទៀត។ រាល់ឧត្តមភាពក្នុងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចត្រូវ បានជំរុញ ទន្ទឹមនឹងនោះត្រូវបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការនិងសហការ លើបណ្ដាវេទិការដំបន់និងអន្តរជាតិ។” ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កញ្ញាអាចត្រូវបានចាត់ទុកជារបត់សំខាន់ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរបង្កើតទិសដៅក្នុងទំនាក់ទំនងវៀតណាម-សឹង្ហបុរីអំពីទ្វេភាគីនិងពហុភាគីនៅកំពស់ថ្មី៕
Related








