VOV WorldVOV World
រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ
28/11/2013 10:40
Vovworld-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ក្រោយរយៈពេល​ជាង​២ឆ្នាំត្រូវបានត្រៀមរៀបចំតាក់តែង យកមតិប្រជាជននិងយកមកពិភាគ្សានៅ​សម័យប្រជុំ រដ្ឋសភាចំនួន៣ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី២៨​វិច្ឆិកា។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មចូលជាធរមានចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៤មានចំណុចជាច្រើនត្រូវបានធ្វើវិសោធនកម្ម​បំពេញបន្ថែមមាត្រាមួយចំនួន បង្ហាញបានស្មារតីផ្លាស់ប្តូរថ្មីសំដៅឆ្លើយតបនឹង​សំណូមពរ អភិវឌ្ឍន៍របស់ប្រទេស ជាតិ។
រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានអនុម័តជាផ្លូវការក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២៨វិច្ឆិកា។ (VOV)         Vovworld-រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មមាន១១ជំពូក១២០មាត្រា។​​បើប្រៀប​នឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នោះ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មត្រឹមតែរក្សាមាត្រាចំនួន​ ៧ បំពេញបន្ថែមមាត្រាថ្មីចំនួន១២និងធ្វើវិសោធនកម្មមាត្រាចំនួន១០១។   អំពី ខ្លឹមសារ រាល់គោលការណ៍ខ្លឹមសារសារវន្តសតិអារម្មណ៍ស្នូលរបស់រដ្ឋ​ធម្មនុញ្ញ ឆ្នាំ១៩៩២នៅបានបន្តនិងអភិវឌ្ឍន៍។​ទន្ទឹមនឹងនោះ រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម មានចំណុចថ្មីជាសារវ័ន្ត។