VOV WorldVOV World
រដ្ឋធម្មនុញ្ញ(ធ្វើវិសោធនកម្ម)បើកចេញសម័យកាលថ្មីក្នុងការកសាងនិងការពារមាតុប្រទេស
09/12/2013 07:15
(VOV World)_ក្នុងបទសរសេរដែលបានចុះផ្សាយ​លើ បណ្ដា​កាសែត​ចេញផ្សាយនាថ្ងៃទី ៩ ធ្នូ ប្រធានរដ្ឋសភាវៀត ណាម លោក Nguyen Sinh Hung ប្រធានគណះកម្មាធិការធ្វើ វិសោធកម្មរដ្ឋ​ធម្មនុញ្ញបាន​អះអាង​អំពីអត្ថន័យនិងសារសំខាន់ ពិសេសនៃរដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្ម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកឡើងនូវ ចំណុច​លេចធ្លោនៃ​រដ្ឋធម្មនុញ្ញ (ធ្វើវិសោធនកម្ម)
រដ្ឋធម្មនុញ្ញ(ធ្វើវិសោធនកម្ម)បើកចេញសម័យកាលថ្មីក្នុងការកសាងនិងការពារមាតុប្រទេស
  (VOV World)_ក្នុងបទសរសេរដែលបានចុះផ្សាយ​លើបណ្ដា​កាសែត​ចេញផ្សាយ នាថ្ងៃទី ៩ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធានគណះកម្មាធិ ការធ្វើវិសោធកម្មរដ្ឋ​ធម្មនុញ្ញ បាន​អះអាង​អំពីអត្ថន័យនិងសារសំខាន់ពិសេសនៃរដ្ឋធម្ម នុញ្ញ  ធ្វើវិសោធនកម្ម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកឡើងនូវចំណុច​ លេចធ្លោនៃ​រដ្ឋធម្មនុញ្ញ (ធ្វើវិសោធនកម្ម) គឺលើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ​កសាងយន្តការគ្រប់គ្រងសិទ្ធិអំណាចរបស់រដ្ឋ។ ​ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (internet)           ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ ​រដ្ឋ​ធម្ម នុញ្ញ​ ធ្វើវិសោធនកម្មជាលទ្ធផលនៃដំណើការធ្វើការងារយ៉ាង​ម៉ត់ចត់ វិទ្យា​សាស្ត្រ ​និងប្រជាធិបតេយ្យ។ ក្នុងប្រវត្តិសាស្ត្របង្កើត​​រដ្ឋ​ធម្មនុញ្ញ​ របស់វៀតណាមកម្រ​មាន​ជីវភាពនយោបាយ គតិយុត្តិ​ណាមួយ​ដែលមាន​ប្រជាជន​នៅក្នុងនិងក្រៅប្រទេស  ចូលរួមយ៉ាងច្រើនកុះករ ប្រជាធិបតេយ្យ​ ​ជ្រាលជ្រៅ ទូលំទូលាយនិងជាក់ស្ដែងដូច លើកទេ។ ឆ័ន្ទះរបស់បក្ស ទឹកចិត្តរបស់ប្រជាជនត្រូវបានរួមជាធ្លុងមួយយ៉ាងជ្រាលជ្រៅ​ក្នុងរដ្ឋធម្មនុញ្ញ។