VOV WorldVOV World
សាមគ្គីភាព៖ កម្លាំងផ្ទៃក្នុងសម្រាប់ប្រទេសវៀតណាមដ៏សម្បូររុងរឿង
09/02/2026 08:44
(VOVWORLD) - ក្នុងបរិបទដែលប្រទេសជាច្រើនផ្តល់អាទិភាពដល់ការពង្រឹងកម្លាំងផ្ទៃក្នុង វៀតណាមនៅតែបន្តបញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រមួយ៖ សាមាគ្គីជនជាតិជាតម្លៃស្នូលដែលបង្កើតកម្លាំងជាតិ។ កម្មវិធីនិទាឃរដូវមាតុភូមិឆ្នាំ ២០២៦ ជាមួយនឹងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យជាបន្តបន្ទាប់ មិនត្រឹមតែផ្សព្វផ្សាយសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយប្រកបដោយសន្តិភាពនិងវិបុលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារការទូតដ៏ច្បាស់លាស់ អំពីវិធីសាស្រ្តអភិក្រមដោយយកប្រជាជនជាមជ្ជមណ្ឌលនិងយកការស្រុះចិត្តគំនិតក្នុងសង្គម ជាមូលដ្ឋានសម្រាប់សមាហរណកម្មអន្តរជាតិ។
សាមគ្គីភាព៖ កម្លាំងផ្ទៃក្នុងសម្រាប់ប្រទេសវៀតណាមដ៏សម្បូររុងរឿង
រូបថត៖ VOV ពេលដែលនិទាឃរដូវ បុណ្យេតតប្រពៃណីមកដល់ម្តងៗ  ប្រជាជនវៀតណាមនៅទូទាំងពិភពលោកបានជួបជុំគ្នានៅស្រុកកំណើតរបស់ខ្លួន សម្រាប់កម្មវិធីនិទាឃរដូវមាតុភូមិ។ នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់ការបញ្ចូលគ្នានៃអារម្មណ៍ ជំនឿ និងសេចក្តីប្រាថ្នារបស់សហគមន៍ជនវៀតណាមសកលចំពោះមាតុប្រទេស។
TAG
VOV/VOVworld/សាមគ្គីភាព/កម្លាំងផ្ទៃក្នុង/វៀតណាម/សម្បូររុងរឿង

More