VOV WorldVOV World
សារសហព័ន្ធ៖ពង្រឹងយ៉ាងរឹងមាំតួនាទីរបស់រុស្ស៊ីលើឆាកអន្តរជាតិ
13/12/2013 10:06
(VOV)_ដូចជាការរង់ចាំរបស់មហាជន ក្នុងសារដែលបានផ្ញើ មករដ្ឋសភាសហព័ន្ធរុស្ស៊ី នាថ្ងៃទី១២ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញច្បាស់ពីទស្សនះជាក់ស្ដែង ការកំណត់ទិសដៅច្បាស់​លាស់របស់ប្រទេសរុស្ស៊ី អំពីបញ្ហា ជាច្រើននៅក្នុងនិងក្រៅប្រទេស ដែល​ទាក់ទិនទៅដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់រុស្ស៊ី។
សារសហព័ន្ធ៖ពង្រឹងយ៉ាងរឹងមាំតួនាទីរបស់រុស្ស៊ីលើឆាកអន្តរជាតិ
(VOV)_ដូចជាការរង់ចាំរបស់មហាជន ក្នុងសារដែលបានផ្ញើមករដ្ឋសភាសហព័ន្ធ រុស្ស៊ី នាថ្ងៃទី១២ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញច្បាស់ ពី ទស្សនះ ជាក់ស្ដែង ការកំណត់ទិសដៅច្បាស់​លាស់របស់ប្រទេសរុស្ស៊ី អំពីបញ្ហា ជា ច្រើន នៅក្នុងនិងក្រៅប្រទេស ដែល​ទាក់ទិនទៅដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ រុស្ស៊ី។ ពី ​កិច្ចការផ្ទៃក្នុង លោក Vladimir Putin ​បានប្រមូលផ្តុំទៅលើផែនការ​ស្ដារប្រទេស ឡើងវិញ លើវិស័យកិច្ចការបរទេស ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ​បានអះអាងនូវទស្សនះមុន ក៏ដូច ជាក្រោយ អំពីការដោះស្រាយរាល់បញ្ហាក្តៅគគុក លើពិភពលោក។ ​ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN)           សារសហព័ន្ធ​​ត្រូវបានប្រធានាធិបតី Vladimir Putin ​ថ្លែងចំពោះមុខបណ្ដាសមា ជិក  សមាជិកាសភាឌុយម៉ាជាតិ ព្រឹទ្ធសភា បណ្ដាសមាជិករដ្ឋាភិបាល និងមន្ត្រីជា ច្រើនរូប​ទៀត។ សារ​សហព័ន្ធលើកនេះជាសារទី២០ក្នុងប្រវត្តិសាស្ត្រនៃ​ប្រទេសរុស្ស៊ី​ទំនើប និងលើកទី១០ របស់ប្រធានាធិបតី Vladimir Putin ។