VOV WorldVOV World
SCO ឆ្ពោះទៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
07/06/2012 08:29
ក្នុងរយះពេល២ថ្ងៃគឺ ថ្ងៃទី៦​និងទី៧មិថុនា សន្និសីទកំពូលលើកទី១២​ នៃ អង្គការ ​សហប្រតិបត្តិការ​សៀងហៃ (SCO)បានប្រព្រឹតទៅនៅប្រទេស ចិនដោយមានការចូលរួមរបស់ ប្រមុខរដ្ឋបណ្តាប្រទេសជាសមាជិក​ចំនួន៦​ និង ថ្នាក់ដឹកនាំរបស់បណ្តាប្រទេសអ្នកសង្ករតការណ៍។ខ្លឹមសារសហប្រតិ បត្តិការយុទ្ឋសាស្រ្តរបស់ SCOក៍ដូចជាដំណោះស្រាយបើកទូលាយឥទ្ឋិពល របស់ SCOត្រូវបានយកមកពិភាគ្សានៅសន្និសីទនេះ។សូមអញ្ចើញលោក អ្នកនាងស្តាប់សេចក្តីរាយការណ៍អំពីបញ្ហានេះតាមរយះអត្ថបទរបស់ Hong Van អ្នកនិពន្ឋ​នៃវិទ្យុសំលេងវៀតណាម។
SCO ឆ្ពោះទៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
VOVWORLD-អង្គការ​SCO រួមមានសមាជិកពេញសិទ្ឋិចំនូន៦​គឺ រុស្ស៊ី ចិន​ កាហ្សាក់ស្ថាន កៀហ្គីស្ថាន តាហ្ស៊ីគីស្ថាន​និង អ៊ូសបេគីស្ថាន។នៅសន្និសីទ លើកនេះបណ្តាប្រទេស​ឥណ្ឌា អ៊ីរ៉ង ម៉ុងហ្គោលិនិង​ ប៉ាគីស្ថាន ចូលរួម​ក្នុង​​​ ឋានៈ​ជា​សមាជិក​​សង្កេតការណ៍។បេឡារុស​និងជាបណ្តាដៃគូយុទ្ឋសាស្រ្ត។ នៅសន្និសីទថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក SCOបានមូលមតិ ជាឯកច្ឆ័នដោយចាត់ទុកថាSCOដើរតួនាទីស្នូលក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការ រួមផ្សំតស៊ូជាមួយគ្រោះអាសន្ន​និងការសាកល្បង រក្សាសន្តិសុខ និងស្ថិរភាពក្នុងដំបន់។អគ្គលេខាធិការSCO Murabek Imanalyeb បានឲ្យ ដឹងថាសន្និសីតទផ្តោតការយកចិត្តទុកដាក់ដល់ខ្លឹមសារប្រឆាំងភេរវកម្ម ផ្តាច់ខ្លូននិងជ្រុលនិយម​ក្នុងដំណាក់កាល​ ២០១៣-២០១៥​​ ។ក្នុងពេលនេះ ដែរប្រធានរដ្ឋចិនហូជិនតាវឲ្យដឹងថា អង្គការ​SCOនិងបង្កើតប្រព័ន្ឋ១ស្តីពី កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខរួម និងផលប្រយោជន៍អភិវឌ្ឍន៍ របស់បណ្តាប្រទេសជាសាជិក។បណ្តាប្រទេសជាសាជិកSCOនឹងពិនិត្យ មើលនិងនាំចេញបណ្តាគោលយោបាយដ៍យូអង្វែងដើម្បីរក្សាសន្តិភាព ការ អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការអោយសមស្របជាមួយសភាពការណ៍ថ្មី។                     បណ្តាប្រទេសជាសមាជិក SCOដំណើរការចរចារ (Image: Internet) ក្រៅពីនោះ​ការបើកទូលាយSCOក៍ជាយថាទស្យន៍នៃអង្គការនេះដែរ។ ដោយហេតុនេះការដែលបណ្តាសមាជិក​SCOសំរេចបញ្ជូល​អាហហ្គានីស្ថាន ធ្វើជាអ្នកសង្ករតការណ៍បានទទួលការគាំទ្រពី រុស្ស៊ី និងចិន​។ ក្នុងក្របខ័ណ្ឋនៃសន្និសីទកំពូលSCOកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង បណ្តាប្រទេសជាសាជិកជាអាទិភាព១ក្នុងចំណោមអាទិភាពចម្បងនៃអង្គការ នេះ។តាមប្រធានរដ្ឋចិន​ហូជិនតាវថា ការដឹកជញ្ជូណជាវិស័យ១ដែល អង្គការនេះត្រូវសហប្រតិបត្តិការ។ឯប្រធានាធិបតីរុស្ស៊ី​Vladimir Putin អំពាវនាវឲ្យបណ្តាបណ្តាប្រទេសជាសមាជិកត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដំបូងបង្អស់លើវិស័យថាមពល​ គមនាគមន៍ កសិកម្ម​ ព័ត៏មាននិងផ្សព្វផ្សាយ។                                    បណ្តាបណ្តាប្រទេសជាសមាជិកSCOបង្កើនកិច្ច               សហប្រតិបត្តិការលើវិស័យថាមពល​  (Internet)។ សក្តានុភាព១ទៀតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងSCOគឺជាការពង្រីក ទំនាក់ទំនងផ្ទាល់រវាងបណ្តាអង្កភាពអាជិវកម្មនិងសម្ព័នក្រុមហ៊ុននៃបណ្តា ប្រទេសជាសមាជិក។តាមតួលេខស្ថិតិឲ្យដឹងថាតំលៃប្រាក់ពាណិជ្ជកម្ម នៃបណ្តាប្រទេសជាសមាជិកគឺ​៤៧០០ពាន់លានដុល្លារអាមេរិក កើនមធ្យម​ ២៥%ក្នុង១ឆ្នាំ។GDP​សរុបរបស់ប្រទេសជាសមាជិកពេញសិទ្ឋិ SCOនាឆ្នាំ ២០១១ទទួលបាន​ 9300 ពាន់លានដុល្លារអាមេរិក។ ត្រូវបានបង្កើតឡើងនាឆ្នាំ២០០១​និងក្រោយរយះពេលជាង១០ឆ្នាំអភីវឌ្ឍន៍ អង្គការSCOកំពុងអះអាងនូវតួនាទីរបស់ខ្លូ​នក្នុងបញ្ហាដំបន់និងកំពុងឆ្ពោះ ទៅកិច្ចសហប្រតិបត្តិការលើគ្របើវិស័យរវាងណ្តាប្រទេសជាសមាជិក៕