VOV WorldVOV World
សេរីភាពខាងសាសនានៅវៀតណាមជាការពិតមិនអាចបំប្លែងបាន។
03/08/2012 09:23
VOV-សេចក្តីរាយការណ៍ស្ដីពីសេរីភាពខាងសាសនា អន្តរជាតិឆ្នាំ​២០១១ដែលត្រូវបានក្រសួងការបរទេស អាមេរិកប្រកាសនាថ្ងៃទី៣០កក្កដាកន្លងទៅបានចាត់ ទុកថា​រដ្ឋាភិបាលវៀតណាមមិនបង្ហាញបាននិន្នាការ កែលំអររឺថយក្រោយ​ក្នុងការការពារសិទ្ធិសេរីភាពខាង សាសនា។ ទោះបីបានកត់សម្គាល់រាល់សមិទ្ធិ​របស់ វៀតណាមក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា របស់ប្រជាជន សេចក្តីរាយការណ៍នេះនៅ តែមានការពិនិត្យមិនបរានុម័ត ផ្អែកលើ​ព័ត៌មាន​ខុស ឆ្គងអំពីស្ថានភាពនៅវៀតណាម មិនជំរុញទំនាក់ទំនង រវាងវៀតណាម​-អាមេរិកអភិវឌ្ឍន៍។
សេរីភាពខាងសាសនានៅវៀតណាមជាការពិតមិនអាចបំប្លែងបាន។
សេរីភាពខាងសាសនានៅវៀតណាមជាការពិតមិនអាចបំប្លែងបាន។        VOV-ការពិតជាក់ស្ដែងអំពីសេរីភាពខាងសាសនានៅវៀតណាមត្រូវបាន​ បណ្ដា​អ្នកនយោបាយមន្ត្រីសាសនាអាមេរិកដែលធ្លាប់មកវៀតណាមកត់ សម្គាល់។ អនុប្រធានគណៈកម្មាធិការសេរីភាពខាងសាសនាអន្តរជាតិអាមេរិក (USCIRF) Michael Lewis Cromartie ក្រោយដំណើរទស្សនៈកិច្ចនៅវៀតណាម នាខែឧសភា​ឆ្នាំ២០១០បានចាត់ទុកថា “សេរីភាពខាងជំនឿសាសនានៅវៀត ណាម​ត្រូវបាន​បើកទូលាយនិងមានវឌ្ឍន៍ភាពជាច្រើន មានចំណុចជាច្រើនគួ ឲ្យលើកទឹកចិត្ត”។ លោកបានឃើញថា​ “រដ្ឋាភិបាលវៀតណាមចង់បើកទូលាយ ថែមទៀតសេរីភាព​ខាងសាសនានិងបានមានការខំប្រឹងប្រែងជាច្រើនដើម្បី បង្ហាញទស្សនៈនេះ”។ នៅចាំថា នាខែធ្នូឆ្នាំ២០១១ ត្រឹមតែ២ថ្ងៃមុនពេលក្រសួង ការបរទេសអាមេរិក​ប្រកាសរបាយការណ៍សេរីភាពខាងសាសនាអន្តរជាតិឆ្នាំ ២០១០ ប្រមុខវិហារ​គ្រឹះសាសនានិកាយ ព្រទេស្តង្ស Northwood នៅ Southlake រដ្ឋ​ Texas ប៉ាស្ទ័រ Bob Roberts បានសង្កត់ធ្ងន់ចំពោះសាសនិករាប់ពាន់នាក់ចូល រួមវេទិការជំនឿសកលលោកទាំងមូល (Global Faith Forum) ថា៖ “បណ្ដាជន កុម្មុយនីស្តវៀតណាមគោរពសេរីភាព​ខាងសាសនានិងវៀតណាមជាប្រទេស ពហុសាសនាជាមួយចំនួនប្រជាជន​ប្រមាណ៨០%មានជំនឿ”។ ក៏ក្នុងឱកាស នេះដែរ ប្រធានអនុគណៈកម្មាការអំពី​អាស៊ី-ប៉ាស៊ីហ្វីកនិងបរិស្ថានសកលលោក ទាំងមូលចំណុះគណៈកម្មាធិការកិច្ចការ​បរទេសរដ្ឋសភាអាមេរិក សមាជិក សភា Faleomaveaga ក្នុងពេលឆ្លើយ​សម្ភាស​របស់អ្នកយកព័ត៌មាននៃវិទ្យុសំលេង វៀតណាមប្រចាំនៅក្រុងវ៉ាស៊ីនតោនបានឲ្យ​ដឹងថា៖         “ពេលមកដល់វៀតណាម ខ្ញុំបានចូលរួមពិធីរបស់អ្នកកាន់សាសនា​​ កាតូលិក​១ នៅកណ្ដាលទីក្រុងហូជីមិញ ហើយនៅទីណាក្តី ខ្ញុំក៏មិនដែល ឃើញការ​ហាម​ឃាត់ដោយមូលហេតុជំនឿសាសនាឡើយ។ តាមរយៈអ្វីៗទាំង អស់ដែលខ្ញុំ​ដឹង ព្រមទាំងបណ្តាដំណើរទស្សនកិច្ចរបស់ខ្ញុំមកវៀតណាមគ្មាន ពេលណាខ្ញុំគិត​ថារដ្ឋាភិបាលវៀតណាមបង្ក្រាប់មនុស្សដែលកាន់សាសនា របស់ខ្លូនទេ។”      ប្រធានអនុគណៈកម្មាការអំពីអាស៊ី-ប៉ាស៊ីហ្វីកនិងបរិស្ថានសកលលោកទាំងមូលចំណុះគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក សមាជិកសភា Faleomaveaga       មានការពិត១មិនអាចបដិសេដបានឡើយ នោះគឺវៀតណាមជាប្រទេស​មាន​ពហុសាសនា។ច្រើនឆ្នាំកន្លងមក ខណៈពេលដែលបទបញ្ញាតិ្តសាសនាត្រូវឈាន ចូលជីវភាពរស់នៅរបស់ប្រជាជន​ មានអង្គការសាសនាចំនួន១៦ត្រូវបានទទួល ស្គាល់លក្ខណៈបុគ្គលនិងលើកចំនួនអង្គការសាសនាឡើងដល់៣២អង្គការ​ដែល​ បាន រដ្ឋទទួលស្គាល់ជាផ្លូវការ។  ក្នុងរបាយការណ៌ស្តីអំពីសេរីភាពខាងសាសនា អន្តរជាតិឆ្នាំ២០១១ ក្រសួងការបរទេសអាមេរិក ក៏ទទួលស្គាល់ថា “រដ្ឋាភិបាល វៀតណាមបានបង្កលក្ខណៈដើម្បីបណ្តាសាសនាសាងសង់ទីស្ការៈបូជាថ្មីរាប់រយ កន្លែង ទទួល​ស្គាល់ក្រុមសាសនាថ្មីចំនួនពីរលើទូទាំងប្រទេស អនុញ្ញាត្តិបើក ទូលាយ រាល់​សកម្មភាពមនុស្សធម៌”ជាដើម។         លើជ្រុងគតិយុត្ត​​​​ ក៏ដូចជានៅប្រទេសជាច្រើនផ្សេងៗ​បណ្តាសាសនានៅ វៀត​ណាម​​សមភាពជាមួយគ្នានឹងគ្មានការប្រកាន់ការប្រព្រិត្តរវាងអ្នកកាន់ សាសនានឹង​អ្នកមិនកាន់សាសនាទេ។​ ក៏ដូចជាបណ្តាវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៏ សង្គម​​ ការខុសគ្នាអំពីរូបសណ្ធាននិយាយរួម​​ ទស្សនាទាន អំពីជំនឿសាសនា​និយាយដោយឡែករវាងបណ្តាប្រទេស​ជាប្រការធម្មតា។ ទស្សនះរបស់វៀតណាម​អំពីបញ្ហានេះគឺច្បាស់លាស់។នោះគឺក្រសួង ការបរទេសអាមេរិកមិនគប្បី នឹងគ្មាន​សិទ្ធ​បណ្តុបបណ្តាក់រូបសណ្ធានសេរីភាព ខាងជំនឿសាសនា​របស់ខ្លួនទៅលើ​បណ្តា​ប្រទេសផ្សេងៗ​ដែលក្នុងនោះមាន វៀតណាមផង។​លោក Dang tai Tinh ​ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ -គណះកម្មាធិការ​ខាងជំនឿ​សាសនារបស់រដ្ឋាភិបាល​លើកច្បាស់ថា៖        “ខ្ញុំរំពឹងគិតថា៖ប្រទេសនិមួយៗ តំបន់និមួយៗសុទ្ធតែមានទំនៀម​ទំលាប់​ ខុសពី​គ្នា​​នឹងមានខឿនវប្បធម៏ខុសពីគ្នា។​នឹងបើចង់យោគយល់គ្នា​គឺត្រូវយល់​ ដឹង​អំពីខឿនវប្បធម៏​ទំនៀមទំលាប់របស់ប្រទេសនោះ តំបន់ដែនដីនោះក៏ដូចជា​ ច្បាប់​របស់ប្រទេសនោះតំបន់នោះផង។​មិនអាចយកខឿនវប្បធម៏​ទំនៀមទំលាប់​ របស់​ប្រទេសនេះដើម្បីបណ្តុបបណ្តាក់ទៅលើប្រទេសនោះបានឡើយ។”         ក្នុងសន្និសិទកាសែតនៅវ៉ាស៊ីនតោណនាថ្ងៃទី​១៧​វិច្ឆិកា​២០១១ រដ្ឋមន្រ្តី ការបរទេសអាមេរិគHillary Clinton បានប្រកាសថា៖សេរីភាពខាងជំនឿសាសនា គឺជាសិទ្ធមូលដ្ឋានរបស់មនុស្សផង នឹងជាកក្តាចាំបាច់សំរាប់សង្គម១ដោយ ស្ថិរភាពសន្តិភាពនឹងសម្បូររុងរឿងផង។​ប្រការដែលរដ្ឋមន្រ្តីការបរទេស​អាមេរិក​លើកឡើងនេះក៏ជាប្រការដែលវៀតណាមកំពុងអនុវត្តដែរ។ច្បាស់លាស់ថា៖ សេរីភាពខាងជំនឿសាសនានៅវៀតណាម​ត្រូវបានជនអាមេរិកទទួលស្គាល់នៅ​​ លើ​ទឹកដីអាមេរិក​នេះឯង នឹងជាការពិតដែលមិនអាចបំប្លែងបានឡើយ៕